ខេត្ដព្រះសីហនុ ៖
បុរសម្នាក់ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការ
ដ្ឋាននគរបាលខេត្ដ ដកហូតម៉ូតូ
និងនាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក
ដើម្បីធ្វើការអប់រំ និងផាកពិន័យ
ដោយសារតែបុរសរូបនោះជេរប្រមាថបង្កការរំខាន
នៅពេលដែលសមត្ថកិច្ចកំពុងបំពេញការងារ
អនុវត្ដការរឹតបន្ដឹងពីច្បាប់ចរាចរណ៍ ។
លោកអនុសេនីយ៍ឯក យឹុង សុខា
ប្រធានផ្នែកត្រួតពិនិត្យគោលដៅចរាចរណ៍នៃការិយាល័យចរាចរណ៍ផ្លូវគោក
នៃស្នងការដ្ឋាននគរបាលខេត្ដ ឱ្យដឹងថា
បុរសដែលសមត្ថកិច្ចឃាត់ខ្លួនកាលពី
រសៀលថ្ងៃទី២០ វិច្ឆិកា
កន្លងទៅគឺឈ្មោះ យឿន ស៊ី អាយុ ៣២ឆ្នាំ ជាកម្មករទូកនេសាទ
ស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
បុរសនេះបើកម៉ូតូវ៉េវ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខក្លែងក្លាយ
ព្រះសីហនុ1C-9258 មានមិត្ដភក្ដិរួមដំណើរជាមួយម្នាក់ឈ្មោះ ហ៊ី
មានទីលំនៅក្នុងស្រុកស្ទឹងហាវ
តែពេលសមត្ថកិច្ចឃាត់ម៉ូតូផាកពិន័យ
មិត្ដភក្ដិដែលរួមដំណើរបានគេចខ្លួនបាត់ស្រមោល ។
នៅការិយាល័យចរាចរណ៍ផ្លូវគោកបុរសឈ្មោះ យឿន ស៊ី
និយាយថា ខណៈឈប់សម្រាកពីការនេសាទ រូបគេបានបបួលឈ្មោះ ហ៊ី
ទៅផឹកស៊ីនៅភោជនីយដ្ឋានមួយកន្លែងខាងក្រោយស្ថានីយប្រេងតូតាល់
ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
បន្ទាប់ពីផឹកស៊ីស្រវឹងជោកជាំរៀងៗខ្លួន
ក៏បបួលគ្នាជិះម៉ូតូត្រឡប់ទៅកំពង់ផែចតទូក (អ៊ូវៀតណាម)
ដោយបើកម៉ូតូខាងលើតាមបណ្ដោយវិថីឯករាជ្យ
ក្នុងស្ថានភាពរេចង្កូតពេញផ្លូវ និងស្រែកហ៊ោកញ្ជ្រៀវ ។
លុះទៅដល់ក្បែរមន្ទីរទេសចរណ៍ខេត្ដ
ក៏ត្រូវនគរបាលចរាចរណ៍ឃាត់ដើម្បីផាកពិន័យ
ដោយសារអ្នកបើកម៉ូតូមិនពាក់មួកសុវត្ថិភាព
ម៉ូតូពាក់ស្លាកលេខក្លែងក្លាយ និងមិនដាក់កញ្ចក់មើលក្រោយ ។
លោកអនុសេនីយ៍ឯក យឹុង សុខា បន្ដទៀតថា
ពេលនគរបាលឃាត់ម៉ូតូ បុរសទាំង២នាក់ខាងលើនេះ
ចុះមកក្នុងស្ថានភាពស្រវឹងក៏បានជេរប្រមាថយ៉ាងចាស់ដៃមកលើ
សមត្ថកិច្ចជារបៀបមនុស្សអគតិ គ្មានសុជីវធម៌
ថែមទាំងរករឿងវាយដំមកលើសមត្ថកិច្ចថែមទៀតផង
ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរតាមផ្លូវចោមរោមមើលយ៉ាង
ច្រើនកុះករ ។
បន្ទាប់មកក៏ទទួលបានបទបញ្ជាពីលោកវរសេនីយ៍ទោ
ព្រហ្ម ពៅ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក
ក៏ដូចជាបទបញ្ជារបស់លោកឧត្ដមសេនីយ៍ តាក វណ្ណថា
ស្នងការនគរបាលខេត្ដ ឱ្យនាំខ្លួនបុរសអ្នកបើកម៉ូតូ
និងដកហូតម៉ូតូយកទៅការិយាល័យចរាចរណ៍ ដើម្បីអប់រំ
និងទទួលការផាកពិន័យពីទោសកំហុសដែលខ្លួនបានប្រព្រឹត្ដមកលើសមត្ថ
កិច្ចពេលកំពុងបំពេញភារកិច្ច
ដើម្បីជាការព្រមានកុំឱ្យកើតមានហេតុការណ៍អាក្រក់បែបនេះទៅថ្ងៃ
ក្រោយទៀត ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment