រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក |
ទំហំអាវទ្រនាប់ធំពេកបណ្តាលឲ្យផ្នែកទ្រូងមានការប្រែប្រួល
ទំហំអាវទ្រនាប់ធំពេកវាមិនអាចមានផលប៉ះពាល់ធំធេង
ដល់សុខភាពទេ
ប៉ុន្តែវាមិនមានប្រសិទ្ធ ភាព ចំពោះរូបរាងខ្សែកោងផ្នែកទ្រូង
របស់ស្ត្រីឡើយ។ ស្ត្រីមួយចំនួនពេលជ្រើសរើសអាវទ្រ នាប់
សូមណែនាំថាជ្រើសរើសអាវទ្រនាប់ណាដែលមានទំហំធំជាងមួយលេខដែលអាច
ពាក់បានក្នុងជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែក៏មិនត្រូវធំពេកដែរ
វាអាចងាយនឹងបណ្តាលឲ្យមានការប្តូរសណ្ឋានផ្នែក ទ្រូង។
ទំហំអាវទ្រនាប់តូចពេកធ្វើឲ្យសាច់ដុំលេចចេញ
មានទ្រឹស្តីជាប់ទាក់ទងពីទំហំនៃការពាក់អាវទ្រនាប់៖ សុខចិត្តឲ្យរលុងកុំឲ្យតឹង! អ្នកឯកទេសនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
ដាស់តឿនថា ទំហំអាវទ្រនាប់តូចពេកអាចមានគាបសង្កត់ ដល់ផ្នែកទ្រូង
បណ្តាលឲ្យលីមហ្វម៉ាឈាមរត់មិនបានល្អ ងាយនឹងបណ្តាលឲ្យកើតមានជម្ងឺ មហារីកសុដន់។
ក្រៅពីនេះ វាអាចធ្វើឲ្យសាច់ដុំលេចចេញ បណ្តាលឲ្យមានសុដន់មួយទៀត
មិនត្រឹមតែប៉ះពាល់ដល់សុខភាពទេ ថែមទាំងប៉ះពាល់ភាពស្រស់ស្អាតទៀតផង។
ខ្សែអាវទ្រនាប់ពាក់តឹងពេក គាបសង្កត់ដល់សុដន់
ខ្សែអាវទ្រនាប់តឹងពេកក្រៅពីអាចបណ្តាលឲ្យផ្នែកស្មាមិនសូវស្រួល
ថែមទាំងធ្វើឲ្យអាវទ្រនាប់ មានចលនា
អាវទ្រនាប់បច្ចុប្បន្នសុទ្ធតែមានដែកថែទាំនៅនឹងមួយកន្លែង ពីព្រោះបើសិនអាវ ទ្រនាប់មានចលនា
ដែកថែទាំដ៏រឹងមាំនោះ នឹងអាចមានការគាបសង្កត់ដល់ជាលិកាសុដន់
បើសិនស្ថិត ក្រោមស្ថានភាពមានចលនានោះ អាវទ្រនាប់មានចលនា
ចាំបាច់ត្រូវផ្លាស់ប្តូរអាវ ទ្រនាប់ជាបន្ទាន់។
អាវទ្រនាប់ពាក់តឹងខ្លាំងពេកធ្វើឲ្យសាច់ខ្លាញ់លៀនចេញ
មិនត្រូវយល់ថាអាវទ្រនាប់កាន់តែចង្អៀត
ប្រសិទ្ធភាពនៃម៉ូដែលកាន់តែល្អនោះទេ។
អ្នកឯកទេស នៃមន្ទីរពេទ្យ ក្វាងចូវទំនើបផ្នែកមហារីកដាស់តឿនថា
អាវទ្រនាប់តឹងពេកអាចបណ្តាលឲ្យដំណើរ ឈាមរត់មិនស្រួល តឹងទ្រូងមានសម្ពាធ
ថែមទាំងមានការរំខានពីសាច់ខ្លាញ់ដែលលៀនចេញ ទៀតផង!
កំរិតដែលតឹងចង្អៀតដ៏ត្រឹមត្រូវនោះគួរតែខ្សែសំប៉ែត
អាវទ្រនាប់ស័ក្តិសមនឹងស្បែក មិនចង្អៀតដល់សាច់ដុំ
ផ្នែកក្រោមឆ្វេងស្តាំនៃអាវទ្រនាប់គួរតែឋិតក្នុងកំរិតមួយដូចគ្នា។
ក្រៅពីព័ត៌មានដែលបានលើកឡើងខាងលើនេះ ក្រៅពីនេះនៅមានអ្នកដែលពាក់វាលើសពី១២ ម៉ោង ក៏អាចបង្កើនអត្រាកើតមាន ជម្ងឺមហារីកសុដន់ ដែរ ពីព្រោះប្រសិនបើនៅក្នុងផ្ទះ ឬឱកាស ដែលមិនមែនជាសាធារណៈអាចព្យាយាមកុំពាក់អាវទ្រនាប់អី វាមានប្រយោជន៍ចំពោះការ ការពារ ជម្ងឺមហារីកសុដន់។
តើអាវទ្រនាប់មិនត្រឹមត្រូវអាចបណ្តាលឲ្យ សុដន់មានផលប៉ះពាល់មិនល្អអ្វីខ្លះ?
អ្នកឯកទេសនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីកបានពន្យល់ថា ជាបឋម
អាវទ្រនាប់មិនត្រឹមត្រូវអាចធ្វើឲ្យ បំពង់ទឹកដោះស្ទះ។
ពីព្រោះអាវទ្រនាប់ភ្ជាប់នឹងក្បាលសុដន់ ពេលមានចលនា
ក្បាលសុដន់កកិត នឹងជាតិសរសៃអាវទ្រនាប់
ធ្វើឲ្យជាតិសរសៃជ្រាតចូលទៅក្នុងបំពង់ទឹកដោះ។ មិនយូរមិនឆាប់
បំពង់ទឹកដោះនឹងស្ទះ មិនត្រឹមតែមានការប៉ះពាល់ដល់ការបំបៅកូនទេ
ថែមទាំងបណ្តាលឲ្យ រលាកទៀតផង។
ទីពីរ គឺងាយនឹងបណ្តាលឲ្យក្បាលសុដន់ មានសណ្ឋានក្រហូង។
ប្រសិនបើ ជ្រើសរើសប្រវែង អាវទ្រនាប់ខ្លីជាងទំហំដើមទ្រូង ដូច្នេះអាវទ្រនាប់នឹងគាបសង្កត់ លើសុដន់ ប៉ះពាល់ដល់ របត់ឈាមរត់របស់សុដន់
និងគាបសង្កត់ដល់ក្បានសុដន់ ធ្វើឲ្យក្បាល សុដន់រាបស្មើនិង ក្រហូង ចូលក្នុង
ហើយក៏ប៉ះពាល់ដល់ការ បំបៅកូនផងដែរ។ ដូច្នេះមិត្តៗ នារីចាំបាច់ ត្រូវជ្រើសរើសអាវទ្រនាប់ដ៏សមស្រប
បន្ទាប់មកពាក់វាឲ្យបានត្រឹមត្រូវទើប អាចការពា រសុខភាព សុដន់បានយ៉ាងពិត ប្រាកដ។
អត្ថបទដោយ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រសុខភាពកម្ពុជា
No comments:
Post a Comment