របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, September 21, 2015

ក្បាច់រួមភេទ ពេលមាន​ផ្ទៃពោះ

ចំនួនពី​រលេខមក​ហើយ គឺលេខ០០៧ និងលេខ០០៨ សម្រាប់​ខែសីហា និង​ខែកញ្ញា ២០០៦ ដែល​ទស្សនាវដ្ដី​សុខភាពយើង បានលើក​យក​ប្រធានបទ​ការរួមភេទ​ពេលមាន​ផ្ទៃពោះ និង​ផែនការ​រួមភេទ​ពេលមាន​ផ្ទៃពោះ មកជម្រាប​ជូនរួច​មកហើយ។ នៅ លេខនេះ ទស្សនាវដ្ដី​សុខភាពយើង សូមលើក​យកក្បាច់​រួមភេទ​មកជម្រាប​ជូនជាការ​ស្វែងយល់​បន្ដទៅទៀត។ ការប្រែប្រួល​រូបរាង កាយពេល​តាំងគភ៌ បានធ្វើ​ឱ្យជីវភាព​ផ្លូវភេទ​មានការ​ប្រែប្រួល​ផងដែរ ជាពិសេស​កាយវិការ ឬ​ក្បាច់រួមភេទ​នេះតែម្ដង។ ពេលគ្មាន ផ្ទៃពោះ ឬ​គ្មានជម្ងឺ​ផ្លូវភេទ​ណាមួយ លោកអ្នក​អាចមាន​កាយវិការ ឬ​ជំហររួមភេទ​តាមអំពើចិត្ដ។ ប៉ុន្ដែ​នៅពេល​មានគភ៌ ត្រូវមាន កាយវិការ​កំណត់​សមស្រប​ណាមួយ។
រូបភាពទស្សនាវដ្តីសុខភាពយើង
នៅរយៈ​ពេលប៉ុន្មាន​ខែដំបូងនៃ​គភ៌ លោកអ្នក​មិនចាំបាច់​ផ្លាស់ប្ដូរ​កាយវិការ​រួមភេទ​នោះទេ គឺគ្រាន់​តែកុំស៊ក​លិង្គចូលទៅ ក្នុង​ទ្វារមាស​ដល់ទី​ជម្រៅ​ខ្លាំងពេក ជាពិសេស​បើស្ដ្រី​មានផ្ទៃពោះ​នេះធ្លាប់​មានប្រវត្ដិ​ធ្លាក់កូន ឬ​រលូតកូន​ម្ដងរួច​មកហើយ។ តាំងពីខែ ទីបួនទៅ​ស្ដ្រីចាប់​ផ្ដើមមាន​ទំហំពោះ​រិតតែធំ ពេលនោះ​កាយវិការ ឬ​ក្បាច់​ដែល​អនុញ្ញាត ហើយ​ប្រសើរ​បំផុត​គឺក្បាច់​ពីក្រោយ ក្បាច់ចំហៀង ឬ​ក្បាច់ស្ដ្រី​លើបុរស​(ដែលនឹង​លើកយក​មកបង្ហាញ​ជូនដូចខាង​ក្រោមនេះ)។ នៅចុង​ខែនៃគភ៌ ឬ​ពេលជិត​សម្រាល សុដន់ និង ទំហំពោះ​រីកប៉ោង​ជាខ្លាំង តាមការ​ប៉ាន់ស្មាន​ស្ដ្រីចូលចិត្ដ​ការរួមភេទ​ដែលមាន​ក្បាច់បុរស​នៅពីក្រោម​នាងជាង​កាយវិការ​ផ្សេងទៀត។ ជាពិសេស​កាយវិការ​ស្ដ្រីលើបុរស ក៏ជា​កាយវិការ​ស្រើបស្រាល និង​សុខស្រួល​របស់ស្ដ្រី​ផងដែរ។

1. ក្បាច់ទី១ ៖ ក្បាច់រួមភេទ​ពីក្រោយ
ក្បាច់ ឬ​កាយវិការ​រួមភេទ​បែបនេះ​អាចអនុវត្ដ​បានពេញ​រយៈពេល​មានផ្ទៃពោះ​ទាំង៩ខែ​តែម្ដង។ ស្ដ្រីអាច​ប្ដូរកាយ​វិការទៅ តាមទីតាំង ឬ​ការប្រែប្រួល​របស់ទារក​ក្នុងផ្ទៃ​ផងដែរ។ កាយ​វិការអាច​ជាលក្ខណៈ​ដេកសណ្ដូក និង​ជាលក្ខណៈ​ដេកអង្គុញ​ជើងបួន។
នៅក្នុង​ក្បាច់នេះ បុរស​ត្រូវទ្រខ្លួន​ឯងដោយ​ច្រត់ដៃ មិន​ត្រូវសង្កត់​លើខ្លួនស្ដ្រី​ឡើយ។ ចំណែក​ស្ដ្រីក៏មិន​ត្រូវឱ្យពោះ​ទ្រទម្ងន់ ខ្លួននោះទេ តែត្រូវ​ប្រមូល​ទម្ងន់​ទៅនៅត្រង់​ត្រគាក ឬ​ចង្កេះ។ (សូមមើលរូបភាពក្បាច់ទី១)
រូបភាពទស្សនាវដ្តីសុខភាពយើង
2. ក្បាច់ទី២ ៖ ក្បាច់​រួមភេទ​ពីចំហៀង
ជំហររួមភេទ​នេះសមស្រប​យ៉ាងពិសេស​ចំពោះពេល​តាំងគភ៌។ ក្បាច់នេះ​តម្រូវឱ្យ​ស្ដ្រីងាក​ដងខ្លួន​ទៅរកលិង្គ​របស់បុរស។ ចំពោះ​កាយវិការ​បែបនេះ បុរសហាក់​ដូចជាមាន​សេរីភាព​គ្រប់គ្រាន់​ក្នុងការ​បបោសអង្អែល​ស្ដ្រីជាដៃគូ បូករួម​ទាំងតំបន់​ប្រដាប់ភេទ ផងដែរ។ រីឯ​ស្ដ្រីត្រូវ​រក្សាកាយវិការ​ជើងទាំងពីរ​ផ្អោប​ជាប់គ្នា ដើម្បី​រក្សាខ្លួន​ឱ្យជាប់លាប់​ជាមួយ​នឹង​លិង្គរបស់​បុរស។ (សូមមើលរូប ភាពក្បាច់ទី២)
រូបភាពទស្សនាវដ្តីសុខភាពយើង
៣. ក្បាច់ទី៣ ៖ ក្បាច់រួមភេទ​អង្គុយពីលើ
ក្បាច់នេះ​តម្រូវឱ្យ​ស្ដ្រីអង្គុយ​ច្រកគាវ​ពីលើបុរស​ដែលកំពុង​អង្គុយដែរ នៅភ្លៅ​ទាំងពីរ​របស់បុរស។ ក្បាច់នេះ​សមស្រប សម្រាប់​ការរួមភេទ​ពេលមាន​ផ្ទៃពោះដំបូង ឬ​ពេលពាក់​កណ្ដាល​នៃការតាំង​គភ៌(នៅត្រីមាសទី១ និងត្រីមាសទី២)។ ក្បាច់នេះមិន តម្រូវឱ្យ​មានកាយ​វិការ​ញាប់ពេក ឬ​ខ្លាំងៗឡើយ ប៉ុន្ដែ​ជាកាយវិការ​ស្រួល​សម្រាប់​ដៃគូទាំង​ពីរនាក់ និង​ជួយសម្រាល​សម្ពាធ​ទៅលើ ពោះ ដែល​មិនបង្ក​ការប៉ះពាល់ ឬ​ឈឺចាប់​ទៅដល់​ទារកក្នុង​ផ្ទៃឡើយ។ ស្ដ្រីអាច​ត្រួតត្រា​ជម្រៅ​នៃការ​ស៊កលិង្គ​បានយ៉ាង​ប្រសើរ ដែល ងាយស្រួល​ក្នុងការ​គ្រប់គ្រង​បញ្ហាជាយ​ថាហេតុបាន។
ពេលធ្វើ​ការរួមភេទ​ដោយ​កាយវិការ​នេះ ស្ដ្រីត្រូវ​ជាន់ប្រអប់​ជើងរបស់​ខ្លួនលើ​កម្រាល ដើម្បីទ្រ​ខ្លួនឯង​ផ្ទាល់ និងជួយ សម្រាល​ទម្ងន់ទៅ​លើបុរស​ជាដៃគូ​បានទៀតផង។ ស្ដ្រីក៏អាច​ជ្រើសរើស​ជំហរណា​ដែលសុខ​ស្រួលបំផុត និងដែល​អាចមាន​លទ្ធភាព បបោស​អង្អែ។ រីឯបុរស​វិញក្នុង​ក្បាច់នេះ កាយវិការ​របស់ខ្លួន​ហាក់ដូច​ជាត្រូវ​កម្រិតមិន​ឱ្យកម្រើក​ស្ទើរតែទាំង អស់ តែគាត់​ទទួល​អារម្មណ៍​ស្និតស្នាល និងស្អិតរមួត គួរឱ្យគត់​សម្គាល់។ (សូមមើលរូបភាពក្បាច់ទី៣)។

បណ្ដាំផ្ញើ
ទស្សនាវដ្ដី​សុខភាពយើង នឹងលើក​យកប្រធាន​បទល្អៗ​ជាច្រើន​ទៀតទាក់​ទងនឹង​ការរួមភេទ​នេះ មកជម្រាប​ជូនជាបន្ដ បន្ទាប់​នៅលេខ​ក្រោយៗ​ទៀត។ សូមរង់ចាំ​អានដោយ​អនុគ្រោះ។ លោកអ្នក​អានទាំងឡាយ​អាចចូល​រួមជា​យោបល់ ឬ​សាកសួរជា សំណួរ​មកកាន់​ការិយាល័យ​និពន្ធរបស់​ទស្សនាវដ្ដី​សុខភាពយើងបាន យើងខ្ញុំ​រង់ចាំទទួល និង​បម្រើជូន​ដោយរីករាយ។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
ប្រភព ៖ http://www.healthcambodia.com/

No comments: