ភ្នំពេញ៖
គណបក្សសង្គ្រោះជាតិប្រកាសប្តូរទីតាំងធ្វើមហាបាតុកម្មសម្រាប់
ថ្ងៃទី១០ ធ្នូ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
បានថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា គណបក្សប្រឆាំងធំជាងគេមួយនេះ
នឹងធ្វើបាតុកម្មនៅខេត្តសៀមរាបជំនួសភ្នំពេញវិញ។ លោក ពន្យល់ថា
ការប្តូរទីតាំងនេះ
គឺដើម្បីទុកឱ្យសង្គមស៊ីវិលអាចជួបជុំនៅទីលានប្រជាធិបតេយ្យ។
ថ្លែងប្រាប់អ្នកគាំទ្រនៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍នេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំមហាបាតុកម្មនៅថ្ងៃ១០ធ្នូខាងមុខនេះ នៅទីក្រុងសៀមរាប។ ការផ្លាស់ប្តូរគំរោងមហាតុកម្មទៅកាន់ខេត្តសៀមរាបវិញ ពីព្រោះតែបក្សប្រឆាំង ទុកទីលានប្រជាធិបតេយ្យនៅទីក្រុងភ្នំពេញ ឱ្យទៅសង្គមស៊ីវិល។ សង្គមស៊ីវិល ដែលគ្រោងនឹងរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ។
ប៉ុន្តែ លោក កឹម សុខា បានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់ខ្លួនថា ចាប់ពីថ្ងៃទី១៥ធ្នូតទៅ គណបក្សសង្គ្រោះជាតិ នឹងធ្វើមហាតុកម្មជារៀងរាល់ថ្ងៃអាទិត្យ នៅទីក្រុងភ្នំពេញ។ ការទាមទាររបស់គណបក្សសង្គ្រោះជាតិគ្មានអ្វីប្រែប្រួលទេ គឺការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។ នេះបើតាមលោក កឹម សុខា៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment