
ជនរងគ្រោះឈ្មោះ វ៉ែន វ័យ អាយុ ១៩ឆ្នាំ បានដាច់ខ្យល់ស្លាប់
ពេលកំពុងបញ្ជូនទៅ កាន់មន្ទីរពេទ្យ បានពាក់កណ្តាលផ្លូវ។
រីឯជនរងគ្រោះម្នាក់ទៀត រងរបួសធ្ងន់មានឈ្មោះ ហ៊ុល ស៊ីណាត អាយុ
១៩ឆ្នាំដូចគ្នា។ មុនពេលកើតហេតុ ជនរងគ្រោះ បានទៅចូលរួមរាំកម្សាន្ត
នៅក្នុងវត្តចំណារ ពេលនោះ ស្រាប់តែ មានជម្លោះពាក្យសម្តី
ដោយសារក្រុមជនបង្ក បានញ៉ែប៉ះចំប្រពន្ធមិត្តភក្តិ
ទើបមានរឿងបែបនេះ។
ដោយសារមានរឿងជម្លោះ ជនរងគ្រោះបាននាំគ្នាដើរទៅផ្ទះ
ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ ស្រាប់ដើរដល់ខាងលិចវត្ត ចម្ងាយប្រមាណ
៧០០ម៉ែត្រ ស្រាប់តែក្រុមជនបង្ក ចេញមកកាប់ និងចាក់ជនរងគ្រោះ
គ្មានត្រាប្រណីបណ្តាលឲ្យស្លាប់ និងរបួសធ្ងន់ ត្រូវបានអ្នកជិតខាង
បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ តែពេលដល់ពាក់កណ្តាលផ្លូវ
បានស្លាប់ម្នាក់៕
ប្រភពៈ វត្តភ្នំ
No comments:
Post a Comment