របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Sunday, October 27, 2013

គ្រាន់​តែ​​ប្តី​​ចំ​អន់​​ថា​មិន​​ស្អាត ចាញ់​​ស​ម្រស់​​ស្រីៗ​​ក្នុង​​ទូរ​ទស្សន៍ ដាច់​ចិត្ត​លេប​ថ្នាំ​​សម្លាប់​ខ្លួន​

Wat 27106​រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ជា​​កម្ម​កា​រិនី​​ម្នាក់ ដែល​មាន​​រូប​រាង​​ស្អាត​​គ្រាន់​បើ ត្រូវ​បាន​​បុរស​​ជា​​ប្តី​​ចំ​អន់​​ថា មិន​​ស្អាត ចាញ់​​ស​ម្រស់​​ស្រី​ៗ​​ក្នុង​​ទូរ​ទ​ស្សន៍ ក៏​​តូច​ចិត្ត​​ដេក​​មិន​លក់ ទៅ​​ទិញ​​ថ្នាំ​​ង​ងុយ​ដេក​លេប​​អស់ ១០​​គ្រាប់​​ដើ​ម្បី​​ធ្វើ​អត្ត​ឃាត កាល​ពី​​វេលា​ម៉ោង ១១​និង​៣០ នាទី​យប់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៣ នៅក្នុង​បន្ទប់​ជួល ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
 
​ស្ត្រី​ដែល​គិត​ខ្លី​មានឈ្មោះ ង៉ែត ស្រីមុំ អាយុ ២០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ហើយ​ប្តី​ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​ជួប​គ្រោះថ្នាក់ មានមុខរ​បរជា​អ្នកបើកបរ​រថយន្ត ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​។ នៅ​យប់​ថ្ងៃកើតហេតុ បន្ទាប់ពី​ចេញពី​ធ្វើការ​ទាំង ២​នាក់​ប្តី​ប្រពន្ធ​បាន​ហូបបាយ រួចហើយ​អង្គុយ​មើល​ទូរទស្សន៍​ជុំគ្នា ខណៈពេល​កំពុងតែ​អង្គុយ​មើល​កម្មវិធី​នោះ មាន​នារី​ស្អាតៗ​ផាត់មុខ ឃើញបែបនេះ ប្រពន្ធ​បាន​សួរ​ប្តី​ថា អូន​ស្អាត​ដូច​គេ​ទេ ប្តី​បាន​និយាយ​ចំអែចំអន់​ថា មុខ​អូន​ឯង​អញ្ចឹង​ម៉េច​នឹង​ស្អាត​ដូច​គេ​ទៅ ។​


​ក្រោយមក​មានការ​ប្រកែក​គ្នា ដោយ​នាង​ជា​ប្រពន្ធ​គិតថា ខ្លួន​ស្អាត​គ្រាន់បើ​ដែរ តែ​ប្តី​ថា មិន​ស្អាត​ហើយ​សរសើរ ស្រី​ផ្សេង​នៅ​នឹង​មុខ ក៏​កើតជា​រឿង​អាក់អន់ចិត្ត​។ បុរស​ជា​ប្តី​បាន​និយាយថា គ្រាន់តែ​និយាយ​ចំអន់ លេងសើច​អញ្ចឹង មិន​នឹកស្មានថា ប្រពន្ធ​តូចចិត្តតូចថ្លើម​ទេ ហើយ​ឃើញ​នាង​ដើរ​ចេញទៅ​ក្រៅ មិនដឹងថា នាង​ទៅណា​ទេ បែរជា​ទិញ​ថ្នាំ​ងងុយដេក ១០​គ្រាប់​មក​លេប រហូត​ប្រកាច់​បែកពពុះមាត់ ទើប​បុរស​ជា​ប្តី​ដឹង​ទាន់ ក៏​ដឹក​ប្រពន្ធ​តាម​ម៉ូតូ យកទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ព្រះកុសុមៈ​៕ 

ប្រភពៈ វត្តភ្នំ

No comments: