របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Showing posts with label គ្រួសារ. Show all posts
Showing posts with label គ្រួសារ. Show all posts

Tuesday, June 23, 2020

Sunflower yellow color field at Kampongcham province, Cambodia | sakmethea

The sunflower is a very yellow color field at Kampongcham province, Cambodia.​​ If anybody wants to visit there please crossing Kisona Bridge from Phnom Penh and turn left. Please watch my video and enjoy your fresh time in the field of Sun Flower.


https://www.youtube.com/watch?v=OP8Fn_shpv0

Monday, September 21, 2015

រៀបការ​​ជាង​១១ឆ្នាំ​គ្មាន​​កូន​ចេញ​​ទៅរក​សេវា​​បង្ក​កំណើត​​នៅ​បរទេស​​មិន​​សម្រេច​​មក​​សម្រេច​បាន​កូន​ដូច​បំណង​នៅ​ស្រុក​ខ្មែរ

គូ​ស្វាមី​ភរិយា​​មួយគូ បាន​រៀប​ការ​ជា​មួយគ្នា រយៈ​ពេល​ជាង​១១ឆ្នាំ ​មកហើយ​​មិនមាន​​កូនសោះ​ហើយបាន​សំរេច​ចេញ​ទៅ​​ព្យា​បាល​​នៅ​ប្រទេស​​វៀ​ណា​​ម​៤ដង តែមិន​​សម្រេច​​ដូច​បំណង​តែចុង​ក្រោយ​​សម្រេច​មាន​កូន​ដូច​​បំណង នៅ​ស្រុក​​ខ្មែរ​ទៅ វិញ​ ដោយ​​កូន​នោះ​​បាន ប្រសូត​កាល​ពីដើម​ខែ​កញ្ញា​​នេះ បន្ទាប់ពី​​ទទួល​យក​សេវា​​បង្ក​​កំណើត កូន​ក្នុង​​កែវ​នៅ​​មន្ទីរ​​សម្រាក​​ព្យា បាល​​កម្ពុជា។
2គូ​ស្វាមី​ដែល​ទើប​នឹង​ទទួល​បាន កូន​ប្រុស​​ដូច​​បំណង និង​ជា​ទី​ស្រឡាញ់​​ទាំងពីរ​​នាក់​នេះ ប្តី​មាន​ឈ្មោះ អ៊ុក ចាន់​វាសនា អាយុ​៣៧ឆ្នាំ ជា​ជំនួយ​ការ​​អគ្គ​នាយក​​ក្រុមហ៊ុន RMT ​Co.,Ltd  និង​​ប្រពន្ធ​​ឈ្មោះ​ខន ចាន់​រស្មី អាយុ​៣​៥​ឆ្នាំ រស់នៅ​​ភូមិ​ស្ទឹង​​ជ្រៅ ឃុំ​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល ។ ពួកគាត់​​ទើបតែ​ទទួល​បាន​កូន​ប្រុស នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ​២០១៥ កន្លង​ទៅថ្មីៗ​នេះ។
លោក អ៊ុក ចាន់​វាសនា បាន​ឲ្យ​​ដឹង​ទៀត​ថា កូនប្រុស​​របស់គាត់​​ដែល​ទើប​នឹង​កើត​មាន​​ឈ្មោះ អ៊ុក សៅរ៍​វិជ្ជា ហើយ​​រូបគេ​​មិន​ត្រឹម​តែ ជា​ក្តី​សង្ឃឹម ឲ្យ​ជីវិត​​ប្តី​ប្រពន្ធ​​របស់​គាត់ នោះទេ​​សូម្បី​តែ​ឪពុក​​ម្តាយក្មេក​​របស់​គាត់ ដែលមាន​​អាយុ​​ជាង​៧០ឆ្នាំ និង​ ៦០​ឆ្នាំ​នោះ ទើបតែ​​មាន​​ចៅ​ដំបូង ក៏​សប្បាយ​ចិត្ត​ឥត​ឧប្បមា​​ផងដែរ ពួកគាត់​​សុទ្ធតែ​​ញញឹម​ញញែម ដោយ​​មិនអាច​ និង​រក​​ពាក្យ​​អ្វី និយាយ​​ក្រៅពី​​សប្បាយ រីករាយ​​បាន​ឡើង។

Friday, January 3, 2014

ជន​រងគ្រោះ​ដែល​ត្រូវ​គេ​ជួញ​ដូរ​មាន​ជម្រើស​ចង្អៀត

140102_05ភ្នំពេញៈ ស្រ្តី​និង​ក្មេង​ស្រី​មួយ​ចំនួន ​ដែល​រង​គ្រោះ​ ​ដោយ​ការ​ ជួញ​ដូរ​ការ​ចាប់​រំលោភ​និង​អំពើ​​ហិង្សា យេនឌ័រ បាន​រស់​នៅ​ជម្រក​សុវត្ថិភាព​ របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍ ​របស់​ស្រ្តី​ កម្ពុជា (CWDA) ដែល​បង្កើត​ឡើង​ដើម្បី​ការពារ​ស្រ្តី និង​ក្មេង​ស្រី​ចំនួន ២០នាក់ ពី​ការ​ជួញ​ដូរ​ការ​ចាប់​រំលោភ​និង​អំពើ​ហិង្សា​យេនឌ័រ។

លោក​ស្រី Fiona Mann អាយុ ២៦ឆ្នាំ ដែល​ជា​ទីប្រឹក្សា​ផ្នែក​តស៊ូ​មតិ និង​គោល​នយោបាយ​សម្រាប់ CWDA បាន​ថ្លែង​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​នៅ​ទី​នេះ​ពួក​គេ​ប្រហែល​ជា​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ នៃ​អំពើ​ហិង្សា​ច្រើន​ឬ ដេក​នៅ​តាម​ផ្លូវ។ នៅ​កម្ពុជា ស្រ្តី និង​ក្មេង​ស្រី​ត្រូវ​ការ​សុវត្ថិភាព​បែប​នេះ»។

Friday, November 29, 2013

ស្វែងរក​ឪពុក​ម្តាយ​ក្មេង​ប្រុស​ជន​ជាតិ​ភាគតិច​ដែល​ប្រទះ​ឃើញ​វង្វេង​ក្នុង​ព្រៃ​

ស្វែងរក​ឪពុក​ម្តាយ​ក្មេង​ប្រុស​ជន​ជាតិ​ភាគតិច​ដែល​ប្រទះ​ឃើញ​វង្វេង​ក្នុង​ព្រៃ​ខេត្ត​ក្រចេះ​ ៖ អាជ្ញាធរ​ឃុំ​គោលាប់​ ស្រុក​ចិត្រ​បុរី​ នៅតែ​បន្ត​ ធ្វើ​ការស្រាវ​ជ្រាវ ​ស្វែងរក​ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​ម្នាក់ ​ ក្រោយ​ពី ​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ ​ក្មេង​ប្រុសរូប​នេះ ​បាន​ដើរ​វង្វេង​ក្នុង ​ព្រៃជ្រៅ​តែ​ម្នាក់​ឯង​ នៅ​ចំណុច​អូរ​ត្រូន​ ឃុំ​ក្បាល​ដំរី​ ស្រុក​សំបូរ។​​ កុមារា​រូប​នេះ​ ត្រូវ​អ្នក​ភូមិ​សន្និដ្ឋាន​ថា ជា​កូន​របស់​បង​ប្អូន​ ជន​ជាតិ​ភាគ​តិច ​មាន​អាយុ​ជាង​៣​ឆ្នាំ​ សម្បុរ​​សណ្តែក​បាយ​ និង​ មិន​សូវ​​ចេះ​និយាយ​ភាសា​ខ្មែរទេ​ ។​

បុរស​ឈ្មោះ​ ប៊ុន ធឿន​ អាយុ​៣១​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ទួល​អំពិល​ ឃុំ​គោលាប់​ ស្រុក​ចិត្រ​​បុរី​បាន​និយាយ​រៀប​រាប់​ថា​ កាល​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៨​ វិច្ឆិកា​ ខណៈ​ដែល​រូបគាត់​កំពុង​តែ​បរ​រទេះ​ដឹក​អុស​វង្វេង​ព្រៃ​ដូចគ្នា​ ក៏បាន​ប្រទះ​ឃើញ​ក្មេងប្រុស​រូប​នេះ​ដើរ​តាម​ពី​ក្រោយ​រទេះ​របស់​គាត់​រហូត ។​ ក្រោយ​ពី​ដឹង​ថា​ ក្មេង​ប្រុស​រូប​នេះ​វង្វេង​ព្រៃ​ គាត់​បាន​ឱ្យ​បាយ​ហូប​រួច​ក៏​បាន​នាំ​គេជិះ​រទេះ​ទៅ​ភូមិ​ និង​ទៅ​តាម​ចម្ការ​ ហើយ​ស្រែក​សួរ​គេ​ឯង​ដើម្បី​រក​ឪពុក​ម្តាយ​របស់​គេ ។​

អ្នក​ទោស​ខ្មែរ​37​នាក់​ត្រូវ​បាន​តុលាការ​ថៃ​ដោះ​លែង​ប្រគល់​ឱ្យ​កម្ពុជា​វិញ​

​អ្នក​ទោស​ខ្មែរ​37​នាក់​ត្រូវ​បាន​តុលាការ​ថៃ​ដោះ​លែង​ប្រគល់​ឱ្យ​កម្ពុជា​វិញ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ តុលាការ​ ស្រុក​ខាន់​តា​ឡាក់​ ខេត្ត​ស៊ីសាកេត​ ប្រទេស​ថៃ​ បាន​ធ្វើ​ការ​ដោះ​លែង​អ្នក​ទោស​ខ្មែរ​ ចំនួន​៣៧​នាក់​ ដែល​មាន​ទោស​ឆ្លង​ដែន ​ចូល​ទៅក្នុង​ប្រទេស​ថៃ​ កាប់​ឈើ​គ្រញូង​ ដោយ​ខុស​ច្បាប់​ ។​ អ្នក​ទោស​ខ្មែរ​ទាំង​នេះ​ ត្រូវ​បាន​នាំ​មក​ប្រគល់ ​ឱ្យ​អាជ្ញា​ធរ​កម្ពុជា​វិញ​ តាម​ច្រក​ទ្វារ​អន្តរ​ជាតិ ជាំ​សាងាំ​ ដែល​​ស្ថិត​នៅ​ភូមិ​ជើង​ភ្នំ​ ឃុំ​ត្រពាំង​ប្រីយ៍​ ស្រុក​អន្លង់​វែង​ កាល​ពី​វេលា​ម៉ោង​​៣​រសៀល​ថ្ងៃទី​២៨​ វិច្ឆិកា​កន្លង​ទៅ។​

គ្រួសារ​ពល​ការិនី​នៅ​កំពង់ចាម​ម្នាក់​បាត់​កូនស្រី​ជិត​៤​ឆ្នាំ​នៅ​ម៉ា​ឡេ​ស៊ី​

ភ្នំពេញ​ ៖​ បញ្ហា​ស្វែងរក​ការងារ​ជា​អ្នកបម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ កំពុង​ចោទ​បញ្ហា​ចំពោះ​គ្រួសារ​ដែល​បាន​បញ្ជូន​កូនចៅ​ចេញ​ទៅ​ស៊ីឈ្នួល​ ក្រៅប្រទេស​ ព្រោះ​នៅ​ពេល​ក្រុមហ៊ុន​បិទទ្វារ​គ្មាន​ទំនាក់ទំនង​ អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ និង​កូនស្រី​មិន​អាច​ជួប​គ្នា​បាន​។​ បញ្ហា​នេះ​ កំពុង​ចោទ​លើ​គ្រួសារ​មួយ​ រស់នៅ​ជនបទ​ ក្នុង​ខេត្តកំពង់ចាម​ ដែល​បាត់​ដំណឹង​កូនស្រី​ជិត​ ៤​ឆ្នាំ​ ហើយ​ស្វែងរក​កូន​តាម​រយៈ​អង្គការ​ខា​រាម​កម្ពុជា​ (Caram​ Cambodia)​។​

កូន​ប្រុស​​​ស្រី​​ស្រឡាញ់​​គ្នា​ប្តឹងតុលា​ការ​​​ចាប់​​ដន្លង​​​វាយ​​ខ្នោះ​

កូន​ប្រុស​​​ស្រី​​ស្រឡាញ់​​គ្នា​ប្តឹងតុលា​ការ​​​ចាប់​​ដន្លង​​​វាយ​​ខ្នោះ​ខេត្តកំពង់ចាម​​ ​៖ ​រឿង​រ៉ាវ ដ៏​ចម្រូង​​ចម្រាស​​មួយ​បាន​កើត​ឡើង​នៅ​តំបន់​​ជន​បទ​ដាច់​ស្រយាល ​មួយ​​ ​​ដោយ​សារ​គូស្នេហ៍​​១គូ រស់​នៅ​ភូមិ​ក្រ​សាំង ​ឃុំ​ទឹក​ជ្រៅ ​ស្រុក​តំបែរ ​ដែល​​​ស្រឡាញ់​គ្នា​​យ៉ាង​ប្តូរ​ផ្តាច់​ បែរជា​ត្រូវ​ឪពុក​ម្តាយ​ខាងស្រី​តាមមក​​​បំបែក​ ។ ​ក្រោយ​មក​ទៀត​​​ម្តាយ​​ខាង​ស្រី​​មិនដឹង​ជានរណា​លួច​វាយ​​នោះទេ ​ក៏​បាន​​ប្តឹង​សាលា​ដំបូង​ខេត្ត​​ចោទ​​ឪពុកម្តា​យ​ខាង​ប្រុស ហើយ​​លោកគង់ ​ច័ន្ទ​ខេម​រិទ្ធ ​ចៅ​ក្រម​ស៊ើុប​សួរ​​សាលា​ដំបូង​ខេត្ត​បាន​​ចេញ​ដីកា​​បង្គាប់​ឱ្យ​នាំ​ ខ្លួន​ឪពុក​ម្តាយ​ខាង​ប្រុស ​​កាលពីរសៀល​ថ្ងៃទី​២៦ វិច្ឆិកា ​ដោយ​ចោទ ពីបទ​ប្រើ​​ហិង្សា​​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ ។ ​

Friday, November 22, 2013

មន្ទីរធនធានទឹក ខេត្ដព្រៃវែង បន្ដបូម ទឹក ដាក់ស្រែ ជូនប្រជាកសិករ

ព្រៃវែង ៖ ក្រោយពីស្រូវវស្សាមួយចំនួន ខ្វះខាត​ទឹកដើម្បីបង្កបង្កើនផលតទៅមុខ ទៀត និង​ម្យ៉ាង​វិញទៀត ស្រូវដែលប្រជា កសិករ​បាន​ស្ដារឡើងវិញ ក្រោយពីទទួល រងគ្រោះ​ទឹក​ជំនន់នោះ ពុំមានទឹកស្រោច ស្រពគ្រប់គ្រាន់ ទើបមន្ទីរធនធានទឹកខេត្ដ ព្រៃវែង និងក្រុមការ​ងារបានជួយអន្ដរា គមន៍យកម៉ាស៊ីនទៅបូមទឹក ដាក់ស្រូវរបស់ ពួកគាត់ជាបន្ដបន្ទាប់ ។ ជាក់ស្ដែងនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ មន្ទីរធនធាន ទឹក និងឧតុនិយមខេត្ដព្រៃវែង​ដោយ​មាន ការណែនាំពីលោករដ្ឋមន្ដ្រីលឹម គានហោ បានយកម៉ាស៊ីន ទៅបូមទឹកជួយសង្គ្រោះ ស្រូវវស្សា និងស្រូវដែលងើបពីគ្រោះទឹក ជំនន់ចំនួន ១៩០ហិកតា នៅឃុំតាកោ ស្រុក ពោធិ៍រៀង ខេត្ដព្រៃវែង ។

បុរសវ័យ​ជាង​៥០​ឆ្នាំ តូចចិត្ត​ជំ​ងឺ​ប្រចាំ​កាយ​ចង.កធ្វើ​អត្ត​ឃាត​

ខេត្តស្វាយ​រៀង​ ៖ បុរស​វ័យ​ជាង​៥០ឆ្នាំ​ម្នាក់​ បាន​សម្រេចចិត្ត​ចង.ក​ធ្វើ​អត្តឃាត​ ស្លាប់​ចោល​ប្រពន្ឋ​កូន ដោយ​សារ​តូច​ចិត្ត​មាន​ជំ​ងឺ​ប្រចាំ​កាយ​ ហើយ​ជីវ​ភាព​ក្រី​ក្រ​ទើប​គិត​ខ្លី​បញ្ចប់​ជី​វិត​បែបនេះ ។ ហេតុការ​ណ៍​នេះ កើត​ឡើង​កាលពី​វេលា​ម៉ោង​៤និង​៣០​នាទី​រសៀល​ថ្ងៃទី​២១​ វិច្ឆិកា ២០១៣ នៅ​ភូមិ​តាបិប សង្កាត់​បាវិត ក្រុង​បាវិត ។ បុរស​គិត​ខ្លី​ឈ្មោះ នាង​ សារ៉ុន អាយុ​៥៨​ឆ្នាំ មុខ​របរ​ធ្វើ​ស្រែ​ មាន​ទី​លំ​នៅ​ភូមិ​កើ​តហេតុ ។

តូច​ចិត្ត​ណែ​នាំ​​​​កូន​​មិន​ស្តាប់​ និង​ជំពាក់​បំណុល​គេខ្លះ​ផង ស្ត្រី​មេម៉ាយវ័យ​៥៣​ឆ្នាំ​ចង​.​ក​សម្លាប់ខ្លួន​

តូច​ចិត្ត​ណែ​នាំ​​​​កូន​​មិន​ស្តាប់​ និង​ជំពាក់​បំណុល​គេខ្លះ​ផង ស្ត្រី​មេម៉ាយវ័យ​៥៣​ឆ្នាំ​ចង​.​ក​សម្លាប់ខ្លួន​ខេត្ត​បាត់​ដំបង​​៖ ស្ត្រី​មេ​ម៉ាយ​ម្នាក់​បាន​សម្រេច​ចិត្ត​ចង.ក​សម្លាប់ខ្លួន​លើ​ដើមអម្ពិល​ ខាង​ក្រោយ​ផ្ទះ​ដែល​ស្ថិត​ក្នុង​ភូមិ​ថ្នល់​បត់​ ឃុំ​សំពៅ​លូន ស្រុក​​សំពៅ​លូន​ កាល​ពី​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៣ ដោយ​សារ​តូច​ចិត្ត​ប្រដៅ​កូន​ប្រុស​ម្នាក់​មិន​ស្តាប់​ និង​រួម​ផ្សំ​មាន​ជាប់​បំណុល​គេ​តិ​ច​តួច​ផង​។

ប្តី​ប្រមឹក​យក​ដែកស្បែង​វាយ​ប្រពន្ធ​បណ្តាល​ឱ្យ​បាក់​ឆ្អឹងជំនីរ​អស់​2​ត្រូវ​ចាប់​ខ្លួន​

ប្តី​ប្រមឹក​យក​ដែកស្បែង​វាយ​ប្រពន្ធ​បណ្តាល​ឱ្យ​បាក់​ឆ្អឹងជំនីរ​អស់​2​ត្រូវ​ចាប់​ខ្លួន​ខេត្ត​ប៉ៃ​លិន​ ៖ ស្ត្រី​ម្នាក់​បាន​រង​របួស​បាក់​ឆ្អឹង​ជំនីរ​ខាង​ឆ្វេង​អស់​ចំនួន​២ បណ្តាល​ឱ្យ​សន្លប់​បាត់​ស្មារតី​នៅ​នឹង​កន្លែង​​ ដោយសារត្រូវ​ប្តី​វាយ​នឹង​ដែក​ស្បែង​ ខណៈ​គាត់​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្នុង​ផ្ទះ​ ។​ ភ្លាមៗ​នោះ​ អ្នក​ជិត​ខាង​ប្រញាប់​លើក​ស្ត្រី​រងគ្រោះ​ដាក់​លើ​ម៉ូតូ​ដឹក​បញ្ជូន​ទៅ​ សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ត្រូវគ្រូ​ពេទ្យ​ដាក់បញ្ចូល​ខ្យល់​អុក​ស៊ី​ហ្សែនទើប​ដឹង​ខ្លួន​ឡើង​វិញ តែ​​ដោយសារ​ស្ត្រី​រងគ្រោះ​មាន​សភាព​ធ្ងន់​ធ្ងរ​ខ្លាំង​ពេក​ គ្រូ​ពេទ្យ​ក៏​ប្រញាប់​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់​ ដំបង​នៅ​រសៀល​ថ្ងៃ​ដដែល។​

Tuesday, November 19, 2013

ប៉ុនប៉ង​រំលោភ​កូនបង្កើត​គេច​​វេះ​ច្រើន​ខែ​ត្រូវសមត្ថកិច្ច​ចាប់ខ្លួន​បាន​

ខេត្ដកំពង់ឆ្នាំង​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​បរិបូណ៌​ រួម​ជា​មួយ​នរ​គ​របាល​ការិយាល័យ​ព្រហ្ម ទណ្ឌ​កម្រិត​ធ្ងន់​ ចាប់ខ្លួន​បាន​ក្រោយ​ពី​គេចវេះ​ជា​ច្រើន​ខែ​បន្ទាប់​ពី​ប៉ុនប៉ង​ចាប់រំលោភ​ កូនបង្កើត​របស់​ខ្លួន​ ។​

​ការ​ ចាប់ខ្លួន​ជនសង្ស័យ​នេះ​ ធ្វើ​តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​របស់​សាលា​ដំបូង​ខេត្ដកំពង់ឆ្នាំង​លេខ​ ៩៩៣​ចុះ​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ពី​បទ​ប៉ុនប៉ង​រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួន​ដែល​មាន​ អាយុ​ទើបតែ​១៤​ឆ្នាំ​ ។​

​បុរស​ដែល​ ត្រូវ​ចាប់ខ្លួន​ឈ្មោះ ​ញូ​ង​ ភិត​ អាយុ​៣៥​ឆ្នាំ​ ​មានកូន​៤​នាក់​នៅ​ក្នុង​បន្ទុក​មាន​ទីលំនៅ​ឃុំ​ខុន​រ៉​ង​ ស្រុក​បរិបូណ៌​ ខេត្ដកំពង់ឆ្នាំង​ ។​

នាយ​ប៉ុស្ដិ៍​រដ្ឋបាល​ខុន​រ៉​ង​ លោក ​ទេព​ យ៉ុ​ន​ បានឱ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី​១៣​ ខែមេសា​ ឆ្នាំ​២០១៣​ ប្រពន្ធ​ជនសង្ស័យ​ ឃើញ​ប្ដី​ដេក​ក្នុង​មុង​ជាមួយ​កូនស្រី​បង្កើត​នៅ​ពេល​ឃើញ​សកម្មភាព​នេះ​ ប្រពន្ធ​បាន​សួរនាំ​ទៅ​ប្ដី​ តែ​ប្ដី​បាន​ប្រាប់​ថា​ មិន​បាន​ចាប់រំលោភ​ស្អី​នោះ​ទេ​។​ ប៉ុន្ដែ​កូន​ស្រី​បាន​ប្រាប់​ទៅ​ម្ដាយ​ថា​ ឪពុក​បង្កើត​របស់​គេ​មាន​បំណង​ចង់​ចាប់រំលោភ​ តែ​នេះ​ដោយសារ​ម៉ែ​មក​ទាន់​ ។​

Friday, November 15, 2013

ទិញ​ទារិកាតម្លៃ​400ដុល្លារ​យកទៅ​សុំទាន​នៅម៉ាឡេ​ស៊ី

ទិញ​ទារិកាតម្លៃ​400ដុល្លារ​យកទៅ​សុំទាន​នៅម៉ាឡេ​ស៊ីរាជធានីភ្នំពេញ​ ៖ នគរ​បាល​ការិយាល័យ​ប្រ​ឆាំង​​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ការ​បង្ក្រាប​អំពើ​លក់​មនុស្ស​នាំ​ឆ្លង​ដែន​ក្នុង​គំនិត​កេង​ ប្រវ័ញ្ច​ ។​ 

លោក​ឧត្ដមសេនីយ៍​ត្រី​ ព្រំ​​ សន្ធរ​ ស្នង​ការ​រង​នគរ​បាល​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​ការិយា​ល័យ​ប្រឆាំង​គ្រឿង​ញៀន​ និង​ការិយាល័យ​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារអនីតិជន​ បាន​​អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ខ្លួន​ក្រុម​ជន​ សង្ស័យ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ វិច្ឆិកា​ នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ។​

តូចចិត្ត​ប្រពន្ធមិន​ព្រមរួ​ម​រ័ក ហើយ​ស្តីបន្ទោស​ថែម​ទៀត ផឹក​ថ្នាំពុល​ធ្វើអត្ត​ឃាត

ទិដ្ឋ​ភាព​ផ្ទះ​កើត​ហេតុខេត្ត​ពោធិ៍សាត់​ ៖ បុរស​ម្នាក់​ដោយ​មួម៉ៅ​ នឹង​ប្រពន្ធ​មិន​ព្រម​ឱ្យ​រួម​រ័ក ហើយ​ថែម​ទាំង​ស្តី​បន្ទោស​ទៀត​នោះ​ ក៏​ផឹក​ថ្នាំ​ពុល​ធ្វើ​អត្តឃាត​ និង​បាន​ស្លាប់​ពេល​នាំ​ដល់​មន្ទីរ​ពេទ្យ​ ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១៣​ វិច្ឆិកា​ នៅ​ក្នុង​ភូមិ​អន្សរ​ក្តាម​ ឃុំ​ស្នា​អន្សារ​ ស្រុក​ក្រគរ​ ។​

មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​ឱ្យ​ដឹង​ថា​ បុរស​ដែល​ផឹក​ថ្នាំ​ពុល​នេះ​ឈ្មោះ​ ចាន់​ ប៊ុន​រិទ្ធិ​ អាយុ​២៣​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ ផុន​ សុខុម​ អាយុ​៣០​ឆ្នាំ​ ទើប​តែ​សម្រាល​កូន​បាន​៣ខែ​ប៉ុណ្ណោះ​ ។​ តាម​ការ​សាក​សួរ​ក្រុម​គ្រួសារ​ ឱ្យ​ដឹង​ថា​ បុរស​ខាង​លើ​ តែង​ដើរ​ផឹក​សុី​មិន​សូវ​ជួយ​ធ្វើ​ការ​ងារ​ផ្ទះ​ទេ​ ហើយ​មុន​ថ្ងៃ​កើត​ហេតុ​៣​ថ្ងៃ​ បុរស​រូប​នេះ​ត្រឡប់​ចូល​ផ្ទះ​ពេល​យប់​ទាំង​ស្រវឹង​ស្រា​ដូច​សព្វ​ដង​ដែរ​ ។​ នៅ​យប់​នោះ​ គេ​បាន​សុំ​ប្រពន្ធ​រួម​រ័ក​ តែ​ប្រពន្ធ​មិន​ព្រម​ ព្រោះ​ទើប​តែ​កូន​ខ្ចី​ បាន​៣ខែ​ប៉ុណ្ណោះ​ ។​ មិន​តែ​ប៉ុណ្ណោះ​ ប្រពន្ធ​បាន​រក​រឿង​បន្តិច​បន្តួច​ថែម​ទៀត​ថា​ ដើរ​ផឹក​សុី​មិន​ចេះ​ជួយ​ការ​ងារ​ផ្ទះ​ ប៉ុន្តែ​​មិន​មាន​ទំនាស់​គ្នា​ទេ​ ហើយ​តាំង​ពី​ពេល​នោះ​មក​ បុរស​រូប​នោះ​មិន​សូវ​មាត់​ក​ទេ​ ។​

តូច​ចិត្ត​បងប្រុស​បង្ខំ​ឱ្យយក​ប្រពន្ឋ​ ចង​.កសម្លាប់​ខ្លួន​

តូច​ចិត្ត​បងប្រុស​បង្ខំ​ឱ្យយក​ប្រពន្ឋ​ ចង​.កសម្លាប់​ខ្លួន​ខេត្ត​កំ​ពង់​ស្ពឺ ៖ បុរសម្នាក់​បាន​សម្រេចចិត្ត​​ចង.ក​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួននៅ​នឹង​ដើម​ ឈើ​ខាង​ក្រោយ​ផ្ទះ​​ ដោយ​សារ​ខឹង​បងប្រុស​បង្ខំ​ឱ្យយក​ប្រពន្ឋ​ ។ ​ហេតុការ​ណ៍​នេះ បង្ក​ឱ្យមាន​ការ​ភ្ញាក់​ផ្អើល កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៥ វិច្ឆិកា ២០១៣ ស្ថិត​ក្នុង​ភូមិ​រលស់ សង្កាត់​ច្បារ​មក ក្រុង​ច្បារ​មន ។

បុរ​សគិត​ខ្លី​ខាង​លើ​បាន​ត្រូវ​គេ​ស្គាល់​ឈ្មោះ​កាន់ រុំ អាយុ​២១​ឆ្នាំ ជា​អ្នក​ទិញ​-លក់​ម៉ូតូ មាន​ទី​លំ​នៅ​ភូមិ​កើត​ហេតុ​ ។ ក្រោយ​ពី​កើត​ហេតុ​សមត្ថ​កិច្ច​បាន​ចុះ​ត្រួត​ពិនិត្យ និង​ប្រគល់​សព​ឱ្យក្រុម​គ្រួសារ​រៀប​ចំ​ចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕​

កុមារ​ជាង​​45​ម៉ឺន​នាក់​​ទទួល​វ៉ាក់​​សាំង​​កញ្ច្រិល​ ស្អូច​ ​និង​ជិត​​9​ម៉ឺន​នាក់​​ទទួល​វ៉ាក់​​សាំង​ខ្វិន​​ទន់​​អវយវៈ

កុមារ​ជាង​​45​ម៉ឺន​នាក់​​ទទួល​វ៉ាក់​​សាំង​​កញ្ច្រិល​ ស្អូច​ ​និង​ជិត​​9​ម៉ឺន​នាក់​​ទទួល​វ៉ាក់​​សាំង​ខ្វិន​​ទន់​​អវយវៈរាជ​ធានី​ភ្នំពេញ​ ៖ មន្ទីរសុខា​ភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​លទ្ធ​ផល​ចុង ​ក្រោយ​មួយ​កាល​ពេលថ្មីៗ​នេះ​ដោយ​បង្ហាញ​​ថា​ ចាប់​ពីថ្ងៃ​ទី​២១​ តុលា​ ដល់​ថ្ងៃទី​១០​ វិច្ឆិកា​ ២០១៣ នេះ​ មាន​កុមារ​ចំនួន​៤៥០.៧៣២​នាក់​បាន​មក​ទទួល​វ៉ាក់​សាំង​កញ្ច្រិល​ និង​ស្អូច​ ខណៈ​ដែល​កុមារ​ចំនួន​៨៥.៥៨៨​នាក់​ទទួល​វ៉ាក់​សាំង​គ្រុន​ស្វិត​ដៃ​ជើង​ សម្រាប់​ទូទាំង​រាជធានី​ភ្នំពេញ ។​

លោក​សុខ​ សុគន្ធ​ ប្រធាន​មន្ទីរ​សុខាភិ​បាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន​នេះ​មន្ទីរសុខា​ភិបាល​រាជ​ធានី​ភ្នំពេញ​ តាម​រយៈ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៃ​ក្រសួង​សុខា​ភិបាល​បាន​ផ្តល់​ នូវ​វ៉ាក់​សាំង​បង្ការ និង​ការពារ​ជំងឺ​​ដល់​ស្ត្រី​ និង​កុមារ​ដូចជា​ វ៉ាក់​សាំង​ការពារ​ជំងឺ​េតតា​ណូស​ស្ត្រី និង​ទារក​ វ៉ាក់​សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​ ជំងឺ​របេង​ ជំងឺ​ខាន់​ស្លាក់​ ក្អក​មាន់​ ជំងឺរ​លាក​សួត និង​ជំងឺ​កញ្ច្រិល​ដោយ​ទទួល​បាន​នូវ​លទ្ធ​ផល​លើសពី​៩០%​ លើ​គ្រប់​មុខ​វ៉ាក់​សាំង​ទាំងអស់​ ហើយក្នុង​នោះ​អាច​ការពារ​បាន​ពី​ការ​ស្លាប់ ការពារពិការ​ភាព​អស់​មួយ​ជីវិត​ និងបាន​កាត់​បន្ថយ​នូវ​បន្ទុក​​ចំណាយ​ថវិកា​គ្រួសារ​មួយ​ផ្នែក​ធំ​ ជា​ពិសេស​គឺ​កាត់​បន្ថយ​ភាពក្រី​ក្ររបស់​ប្រជា​ពលរដ្ឋ ។​

បងស្រីបង្កើត កញ្ញា ឈិន ចាន់សុធារី ចងកសម្លាប់ខ្លួន ទាំងមិនដឹង មូលហេតុ

ភ្នំពេញ៖ ស្រ្តីម្នាក់ ដែលគេដឹងថា ជាបង ស្រី បង្កើត របស់ ពិធីការិនី ទូរទស្សន៍ កញ្ញា ឈិន ចាន់សុធារី បានចងក សម្លាប់ខ្លួន នៅក្នុង បន្ទប់ ឡៅតឿ ផ្ទះល្វែង កាលពីវេលាម៉ោង ប្រមាណ ៧និង ៣០នាទី យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដោយមិនទាន់ ដឹងមូលហេតុ ។

សពជនរងគ្រោះ ត្រូវបានសាច់ញាតិប្រទះ ឃើញ ស្លាប់ដោយចងក នៅក្នុងបន្ទប់ឡៅតឿ ក្នុងផ្ទះល្វែង លេខ២១៤ ផ្លូវដេ ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ច មូលដ្ឋាន ប្រាប់ថា មាន ឈ្មោះ ឈិន ចាន់សុរ៉ាវី ភេទស្រី អាយុជាង៣០ឆ្នាំ និងត្រូវជាបងស្រី របស់កញ្ញា ឈិន ចាន់សុ ធារី។

Thursday, November 14, 2013

ស្ត្រី​វ័យ ៧៣ឆ្នាំ ម្នាក់ ត្រូវ​ឪម៉ាល់​ទិច​ស្លាប់ នៅ សាមគ្គី​មាន​ជ័យ

កំពង់ឆ្នាំងៈ ស្ត្រី​អាយុ ៧៣ឆ្នាំ ម្នាក់ ត្រូវ​សត្វ ឪម៉ាល់​ទិច រហូត​ស្លាប់ ពេល​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​កាល​ព្រឹក​ថ្ងៃ ទី១២ ខែ វិច្ឆិកា នៅ​ក្នុង​ភូមិ ទ័ពបោះ ឃុំ ធ្លកវៀន ស្រុក សាមគ្គី​មាន​ជ័យ។

លោក សន ធី មន្រ្តី​នគរបាល​ស្រុក សាមគ្គី​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ស្ត្រី​រងគ្រោះ ក្រូច ណុំ អាយុ ៧៣ឆ្នាំ ជា​ម្តាយ​លោក​មេ​ភូមិ ទ័ពបោះ ឃុំ ធ្លកវៀន ស្រុក សាមគ្គី​មាន​ជ័យ ត្រូវ​សត្វ​ឪម៉ាល់​ទិច ហើយ​បាន​ស្លាប់​តាម​ផ្លូវ​ដឹក​មក​មន្ទីរពេទ្យ ដោយ​សារ​តែ​សត្វ​ឱម៉ាល់​ទិច​គាត់​ច្រើន​ពេក។

Wednesday, November 13, 2013

ស្ដ្រី​និង​កូនប្រុស​អាយុ​៣​ឆ្នាំ​ត្រូវ​បាន​ប្ដី​ចាក់សោ​បង្ខាំង​ក្នុងផ្ទះ​ផ្អើល​ដល់​សមត្ថកិច្ច​

កណ្ដាល ៖ ស្ដ្រី​វ័យ​ជាង​៤០​ឆ្នាំ​និង​កូនប្រុស​អា​យុ​​៣​ឆ្នាំ​ត្រូវ​បាន​ប្ដី​ សំណព្វចិត្ត​ចាក់សោ​បង្ខាំង​ក្នុងផ្ទះ​ដោយសារ​ស្ដ្រី​ជា​ប្រពន្ធ​មិន​គោរព​ តាម​សាលក្រម​តុលាការ​ប្ដឹង​លែងលះ​អស់​រយៈ​ពេល​​​៧​ខែ​ដែល​សាលក្រម​របស់​ តុលាការខេត្ត​កណ្ដាល​ចេញ​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៣ ដោយ​លោក អ៊ិន វ៉ាន​វិបុល ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​កណ្ដាល​ដែល​សម្រេច​ឲ្យ​ផ្ទះ​និង​ដី​បាន ​ទៅលើ​ប្ដី ហើយ​ប្រពន្ធ​កើតទុក្ខ​មិន​សុខ​ចិត្ត​ប្ដឹង​ទៅ​សាលាឧទ្ធរណ៍ ហើយដោយ​សាលាឧទ្ធរណ៍​ផ្អិប​សំណុំរឿង​ចោល​មិន​ចាត់ការ​ទើប​ស្ដ្រី​ជា​ប្រពន្ធ​ នាំ​កូនប្រុស​អាយុ​៣​ឆ្នាំ​មក​នៅ​ក្នុងផ្ទះ​នោះ​ធ្វើ​ឲ្យ​មានការ​ ឈ្លោះប្រកែក​គ្នា​ត្រូវ​បាន​ប្ដី​ចាក់​សោ​បង្ខាំង​ទុក​ក្នុងផ្ទះ​នោះ​តែម្ដង​ នៅ​ពេល​ដែល​ស្ដ្រី​ជា​ប្រពន្ធ​កំពុង​សំ​រាន​លង់លក់​ជា​មួយ​និង​កូនតូច​អាយុ​ ៣​ឆ្នាំ​នៅក្នុង​ផ្ទះ​។​​