របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 29, 2013

នាយក​រដ្ឋមន្ដ្រី​យី​ង​ឡាក់​ឆ្លង​ផុត​ការ​បោះ​ឆ្នោត​ផ្ដល់​ទំនុកចិត្ដ​

ប្រធានរដ្ឋសភា​ថៃ​ លោក​ Somsak​ Kiatsuramont​ កាលពី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៨​ វិច្ឆិកា​ បាន​ប្រកាស​ថា​ នាយក​រដ្ឋមន្ដ្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ បាន​ឆ្លង​ផុត​ការ​ បោះ​ឆ្នោត​ផ្ដល់​ទំនុកចិត្ដ​ក្នុង​សភា​យ៉ាង​ងាយស្រួល​បំផុត​ ដោយ​មាន​សំឡេង​ គាំទ្រ​រហូត​ដល់​ទៅ​ ២៩៧​ និង​ប្រឆាំង​តែ​ ១៣៤​ប៉ុណ្ណោះ​ ។​

ជាមួយនឹង​ ការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​នោះ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​​សម្រាប់​ រដ្ឋាភិបាល​របស់​លោកស្រី​ បើ​ទោះបី​ មេដឹកនាំ​បាតុករ​លោក​ស៊ូ​ថេ​ប​ខិតខំ​ ទម្លាក់​លោកស្រី​យ៉ាងណា​ក៏​ដោយ​ ។​
​មេដឹកនាំ​ក្រុម​បាតុករ​បដិសេធ​ ចរចា​ជាមួយ​រដ្ឋាភិបាល​
​នៅ​ថ្ងៃ​ ទី​២៨​ វិច្ឆិកា​ មេដឹកនាំ​ក្រុម​ បាតុករ​លោក​ ស៊ូ​ថេ​ប​ ថង​ស៊ូ​បាន​ បាន​ ច្រានចោល​សំណើ​ចរចា​ជាមួយរ​ដ្ឋា​ ភិ​បាល​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ បញ្ចប់​ភាព​ចលាចល​នយោបាយ​ និង​ បញ្ចប់​បាតុកម្ម​ ។​

​លោក​ស៊ូ​ ថេ​ប​និយាយ​ថា​ ការ​ចរចា​ មិន​នាំ​មក​នូវ​ផលប្រយោជន៍​ដល់​ក្រុម​ បាតុករ​រាប់រយ​ពាន់​នាក់​ក្នុង​ការ​ជីក​ ឫស​ គល់​ទាំងស្រុង​របស់​របស់​អតីត​ នាយក​ រដ្ឋមន្ដ្រី​លោក​ថា​ក់​ស៊ី​ន​និង​រដ្ឋាភិបាល​ បច្ចុប្បន្ន​ ។​ លោក​ស៊ូ​ថេ​ប​ក៏​បាន​ច្រាន​ ចោល​នូវ​ការ​រំលាយ​រដ្ឋសភា​និង​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​នោះ​ដែរ​ ដែល​ អាច​ជួយ​ដល់​បក្សពួក​ លោក​ថា​ក់​ស៊ី​ន​ វិល​ត្រឡប់​មក​កាន់​អំណាច​តែ​ប៉ុណ្ណោះ​ ។​

​អ្វី​ដែល​ លោក​ស៊ូ​ថេ​ប​ចង់បាន​នា​ ពេល​នេះ​គឺ​រដ្ឋាភិបាល​កើតឡើង​ដោយ​ ការ​ជ្រើសរើស​តែងតាំង​មិនមែន​ដោយ​ការ​បោះ​ឆ្នោត​ប្រជាធិបតេយ្យ​ទៀត​ ឡើយ​ ។​ រាល់​ការ​បោះ​ឆ្នោត​ គឺ​គណ​ បក្ស​ភឿ​ថៃ​ទទួល​បាន​ជ័យជម្នះ​ទាំងអស់​ ដោយសារ​តែ​ពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​ទាំងអស់​បាន​ស្រឡាញ់​គាំទ្រ​យ៉ាង​ ខ្លាំង​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ភឿ​ថៃ​ ។​ ដូច្នេះ​ ទើប​លោក​ស៊ូ​ថេ​ប​មិន​ចង់ឱ្យ​មានការ​ បោះ​ឆ្នោត​កើតឡើង​ទៀត​ឡើយ​ ។​

​លោក​ស៊ូ​ ថេ​ប​បញ្ជាក់​ទៀត​ថា​ រាល់​ ដំណែង​ណាមួយ​ដែល​គ្រប់គ្រង​ដោយ​ គណបក្ស​ភឿ​ថៃ​គឺ​ត្រូវ​តែ​រំលាយ​ចោល​ ទាំងអស់​ រួម​ទាំង​តំណែង​នាយក​រដ្ឋ​ មន្ដ្រី​ផង​ដែរ​។​ លោក​សន្យា​ថា​ ស៊ូស្លាប់​ នៅ​លើ​សមរភូមិ​ប្រសិនបើ​បរាជ័យ​ ។​
​កន្លង​មក​ នាយក​រដ្ឋមន្ដ្រី​ថៃ​យី​ង​ឡាក់​បាន​អំពាវនាវ​ដល់​ក្រុម​បាតុករ​វិល​ត្រឡប់​ មក​ចរចា​បើ​គ្រប់គ្រង​ទីតាំង​រដ្ឋាភិបាល​បែប​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ ប្រទេស​ជាតិ​តែ​ប៉ុណ្ណោះ​ ។​ សកម្មភាព​បែប​នោះ​មិន​ មាន​អ្នក​ឈ្នះ​អ្នក​ចាញ់​នោះ​ឡើយ​ ហើយ​ ប្រទេស​ជាតិ​ត្រូវ​ទទួល​នូវ​ការ​ខាតបង់​ យ៉ាង​ធំធេង​ ។​

​នៅ​ថ្ងៃ​ ទី​២៨​វិច្ឆិកា​នេះ​ដែរ​ មេ​ដឹក​ នាំ​ក្រុម​អាវ​ក្រហម​ដែល​គាំទ្ររ​ដ្ឋា​ភិ​ បាល​លោកស្រី​ Thida​ Thavornseth​ បាន​ប្រកាស​ថា​នឹង​មាន​មហា​បាតុកម្ម​ កើតឡើង​នៅ​ចុង​សបា្ដហ៍​នេះ​ជំរុញ​ឱ្យ​ តុលាការ​កាត់ទោស​ដល់​មេដឹកនាំ​ក្រុម​ ប្រឆាំង​លោក​ស៊ូ​ថេ​ប​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ចលាចល​ ។​ លោកស្រី​បាន​ចោទ​ ប្រកាន់​ដល់​លោក​ស៊ូ​ថេ​ប​បំពាន​ច្បាប់​ ព្រហ្មទណ្ឌ​ពេល​ដែល​គ្រប់គ្រង​ទីតាំងរ​ដ្ឋា​ ភិ​បាល​ធ្វើ​ឱ្យ​បុគ្គលិក​មន្ដ្រីរាជការ​ធ្លាក់​ ក្នុង​ភាព​ចលាចល​ ។​

​មេដឹកនាំ​ ក្រុម​អាវ​ក្រហម​បញ្ជាក់​ថា​ការ​ធ្វើ​មហា​បាតុកម្ម​ខាង​មុខ​មានឈ្មោះ​ថា​ “​សូម​បញ្ឈប់​ការ​ដណ្ដើម​យក​ប្រទេស​ ថៃ​”​។​ បាតុកម្ម​ក្រុម​អាវ​ក្រហម​និង​ធ្វើ​ ឡើង​នៅ​ពហុ​កីឡដ្ឋាន​ Rajamangala​ មិន​ចាកចេញ​ទៅ​ខាងក្រៅ​នោះ​ឡើយ​។​ បាតុកម្ម​របស់​ក្រុម​អាវ​ក្រហម​នឹង​ធ្វើ​ ឡើងជា​រៀង​រហូត​ប្រសិនបើ​មានការ​ធ្វើ​រដ្ឋប្រហារ​ឬ​បង្កើត​រដ្ឋាភិបាល​គ្មាន ​ការ​ បោះ​ឆ្នោត​ជ្រើសរើស​ពី​ប្រជាពលរដ្ឋ​នោះ​។​ ​ចំណែក​មេបញ្ជាការ​កងទ័ព​ជើង​ គោក​ថៃ​បាន​ប្រកាស​ថា​ ទាហាន​នៅ​តែ​ រក្សា​គោល​ជំហរ​កណ្ដាល​ដដែល​ មិន​គាំទ្រ​ភាគី​ណាមួយ​នោះ​ឡើយ​ ក្នុង​វិវាទ​នយោបាយ​នោះ​ ។​

​ការ​ធ្វើ​ មហា​បាតុកម្ម​ពី​សំណាក់​ក្រុម​ ប្រឆាំង​នៅ​ថៃ​ កាលពី​ថ្ងៃ​ទី​២៧​ វិច្ឆិកា​ បាន​រាលដាល​ដល់​ក្រៅ​ក្រុង​បាងកក​ ពេល​ ដែល​ក្រុម​បាតុករ​បាន​ប្ដេជ្ញា​ផ្ដួលរំលំ​រដ្ឋាភិបាល​របស់​លោកស្រី​ យី​ង​ឡាក់​ ។​
​បើ​ទោះបី​ បាតុកម្ម​កើតឡើង​រហូត​ មក​ដល់​ពេល​នេះ​ស្ថិត​ក្នុង​សន្ដិភាព​ ប៉ុន្ដែ​មាន​មនុស្ស​ជា​ច្រើន​បង្ហាញ​ពី​ការ​ ព្រួយបារម្ភ​ថា​ បាតុកម្ម​នោះ​អាច​នឹង​បង្ក​ ឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង​ ។​ មេ​ដឹក​ នាំ​ក្រុម​បាតុករ​លោក​ស៊ូ​ថេ​ប​ ថង​ស៊ូ​បាន​ បាន​ជំរុញ​ឱ្យ​ក្រុម​បាតុករ​ប្រមូលផ្ដុំ​គ្នា​នៅ​ ទីតាំង​ការិយាល័យ​ដ៏​ធំ​នៅ​ជាយក្រុង​បាង​ កក​ ដែល​ជាទី​តាំង​មាន​ក្រសួងរ​ដ្ឋា​ភិ​ បាល​ផង​ដែរ​ ។​ បាតុកម្ម​ក៏​បាន​រាលដាល​ ដល់​បណ្ដា​ខេត្ដ​នានា​ទូ​ទាំង​ប្រទេស​ ។​

​នៅ​ថ្ងៃ​ ទី​២៧​ វិច្ឆិកា​ ក្រុម​បាតុករ​បាន​ ប្រមូលផ្ដុំ​គ្នា​ដង្ហែ​ក្បួន​ទៅ​កាន់​ក្រសួង​ចំនួន​ ៤​ និង​អគារ​រដ្ឋាភិបាល​១៩​ផ្សេង​ទៀត​នៅ​ តាម​បណ្ដា​ខេត្ដ​ ។​
មជ្ឈមណ្ឌល​ ស៊ើប​ អង្កេត​ពិសេស​របស់​ថៃ​បាន​ជម្លៀស​ បុគ្គលិក​របស់​ខ្លួន​ជា​បន្ទាន់​ផង​ដែរ​ ខណៈ​ ដែល​បាតុករ​ជាង​២.០០០​នាក់​សំដៅ​មក​ ទីតាំង​នៃ​អគារ​របស់​ខ្លួន​នោះ​ ។​
​នៅ​ថ្ងៃ​ ទី​២៨​ វិច្ឆិកា​ សភា​ថៃ​នឹង​ធ្វើ​ ការ​បោះ​ឆ្នោត​ផ្ដល់​ទំនុកចិត្ដ​ដល់រ​ដ្ឋា​ភិ​ បាល​លោកស្រី​ យី​ង​ឡាក់​ ។​ ក្រុម​អ្នក​ វិភាគ​សង្ឃឹមថា​ គណបក្ស​ភឿ​ថៃ​របស់​ លោកស្រី​ នឹង​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ បោះ​ឆ្នោត​នោះ​ ។​

​បាតុកម្ម​ កើតឡើង​ដោយសារ​តែ​ ច្បាប់​លើកលែងទោស​របស់​គណបក្ស​ ភឿ​ថៃ​ ដែល​ក្រុមប្រឆាំង​ចាត់​ទុក​ថា​ ជា​ សកម្មភាព​ដើម្បី​បើកផ្លូវ​ឱ្យ​ដល់​អតីតៈ​ នាយក​រដ្ឋមន្ដ្រី​ថា​ក់​ស៊ី​ន​វិល​ត្រឡប់​មក​ កាន់​ប្រទេស​វិញ​ ។​ ការ​ធ្វើ​មហា​បាតុកម្ម​ នា​ពេល​នេះ​ មាន​ទ្រង់ទ្រាយ​ធំ​បំផុត​ក្រោយ​ ពី​មហា​បាតុកម្ម​កាលពី​ឆ្នាំ​២០១០​ ។​

​ក្រុម​ បាតុករ​ថៃ​ដែល​ដឹកនាំ​ដោយ​លោក​ ស៊ូ​ថេ​ប​ បាន​ប្រកាស​ថា​ នឹង​បន្ដ​គ្រប់គ្រង​ ក្រសួង​នានា​របស់​រដ្ឋាភិបាល​ទាំង​១៤​ ក្រសួង​នៅ​ទូ​ទាំង​ប្រទេស​ ។​ សកម្មភាព​ របស់​ក្រុមប្រឆាំង​ជា​ឧបសគ្គ​មួយ​ដ៏​ធំធេង​ ដល់​រដ្ឋាភិបាល​របស់​លោកស្រី​យី​ង​ឡាក់​ ហើយ​សកម្មភាព​ប្ដេជ្ញា​គ្រប់គ្រង​ស្ថាប័ន​ ទាំងនោះ​ អាច​ជំរុញ​ឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង​ ។​

​លោក​ស៊ូ​ ថេ​ប​ ថង​ស៊ូ​បាន​ បាន​ប្រកាស​ថា​ គោលដៅ​នៃ​ការ​ធ្វើ​មហា​បាតុកម្ម​នេះ​ គឺ​ដើម្បី​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ ជំនួស​វិញ​ ដោយ​គណៈកម្មាធិការ​មិន​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ពី​ប្រជាពលរដ្ឋ​ ។​ ការ​ផ្លាស់​ប្ដូរ​ទាំងនោះ​ លោក​ស៊ូ​ថេ​ប​ថា​ ជា​ការ​ចាំបាច់​ដើម្បី​ជីក​ទាំង​ឫសគល់​ ក្បាលម៉ាស៊ីន​ដឹកនាំ​នយោបាយ​របស់​គណ​បក្ស​ភឿ​ថៃ​ និង​បុគ្គល​ដែល​ជិត​ស្និទ្ធ​ជា​ មួយ​លោក​ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ ។​ នៅ​ពេល​នេះ​បាតុកម្ម​បាន​កើតឡើង​នៅ​៦​ ខេត្ដ​-​ក្រុង​ក្នុង​ប្រទេស​ថៃ​ ៕

ប្រភពៈ នគរវត្ត

No comments: