របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, November 4, 2013

ប្រមុខ​ការទូត​អាមេរិក​ទៅ​លួង​លោម​អារ៉ាប៊ីសាអ៊ូឌីត​ដល់​ផ្ទះ

លោក​ប្រមុខ​ការទូត​អាមេរិក John Kerry ផ្តើម​បំពេញ​ទស្សនកិច្ចមួយ​ជុំ​ ៩ ថ្ងៃ​ នៅ​តំបន់ដើម​បូព៌ា​ ដោយ​ជ្រើសរើស​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ជា​ជំហាន​ដំបូង។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​នេះ គឺ​ចង់​ធ្វើ​ឱ្យ​វិបត្តិ​អ៊ីស្រាអ៊ែល -ប៉ាឡេស្ទីន សំណុំ​រឿងនុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​សង្គ្រាម​នៅ​​ប្រទេស​ អាច​ធ្លាយ​មាន​ច្រក​ចេញ​ទៅ​មុខ​បាន។ ប៉ុន្តែដៃគូ​ពិភាក្សា​អារ៉ាប៊ីសាអ៊ូឌីត មិន​ប្រាកដ​ជា​យល់​​ដើរ​លើ​ខ្សែ​ជាមួយ​សហរដ្ឋ​​អាមេរិក​ទេ។​​
សហរដ្ឋ​អាមេរិក​បាន​និង​កំពុង​ខិត​ខំ​ទន្ទេញ​ពាក្យ​ដដែល​ថា​ទំនាក់ទំនង​ អាមេរិក-អារ៉ាប៊ីសាអ៊ូឌីត​ នៅដដែល។ ចំណង​មិត្ត​ភាព​ដែល​ខាត់​​ពី​​​ក្រៅ​ឱ្យ​ល្អ តែ​ខាង​ក្នុង​វិញ ប្រេះ​ស្រាំ តាំង​ពី​ជា​ច្រើន​ឆ្នាំ​ចុងក្រោយ​នេះ ពោល​គឺ​តាំង​ពី​មាន​ផ្ទុះ​វិបត្តិ​បដិវត្ត​អារ៉ាប​មក។


ព្រះ​ចៅ​អាប់ឌុលឡា មិន​អាច​អនុគ្រោះ​ឱ្យ​លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា ដែល​ព្រលែង​ បូស្នី ម៉ូបារ៉ាក់ ជា​សម្ព័ន្ធ​មិត្ត​ឱ្យខ្ទាត​ពី​អំណាច​បាន​ឡើយ។ ហើយ​ក៏​មិន​អាច​អនុគ្រោះ​ឱ្យ​អាមេរិក ដែលមិន​សូវខ្វល់​នឹង​សំណុំ​រឿង​ប្រទេស​ស៊ីរី មិន​ព្រម​ប្រើ​ធម៌​ក្តៅ​វាយ​ប្រហារ​រដ្ឋាភិបាល​លោក​បាស្ហារ​អាល់អាសាទនោះ​ ដែរ។ ការ​បដិសេធ​អាសនៈ​សមាជិក​មិន​អចិន្ត្រៃយ៍​នៅ​ក្រុមប្រឹក្សា​សន្តិសុខអង្គការ ​សហប្រជាជាតិ​ កាលពី​ថ្ងៃ​ទី​១៨​តុលា​ ជា​សារ​ប្រឆាំង​មួយ។ ពីរ​បី​ថ្ងៃក្រោយ​មក ក្រុម​ភ្នាក់ងារ​ចារកិច្ច​អារ៉ាប៊ីសាអូឌីត​ គ្រោង​នឹង​កាត់​បន្ថយ​កិច្ច​សហប្រត្តិបត្តការ​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​ អាមេរិក CIA ទៀត ដើម្បី​បញ្ជាក់​អំពី​ការ​មិន​សប្បាយ​ចិត្ត​របស់​ខ្លួន​ចំពោះអាមេរិក។

ដូច្នេះ​​ទស្សនកិច្ច​ផ្លូវការ​​​របស់​លោក​ប្រមុខ​ការទូត​អាមេរិក​ នៅ​អារ៉ាប៊ីសាអ៊ូឌីតថ្ងៃ​នេះ ថ្វីដ្បិត​តែ​ក្នុង​ក្រប​ខ័ណ្ឌ​ទស្សនកិច្ច​មួយ​ជុំ​ក្នុង​តំបន់​ក៏​ពិត​មែន ប៉ុន្តែ​ជា​ឱកាស​មួយ​សម្រាប់​អាមេរិក​ បញ្ជាក់​ឡើង​វិញ​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​ដោយ​ធម្មជាតិ​របស់ប្រទេស​ទាំង​ ពីរតាំងពី​ឆ្នាំ​១៩៣០។ លោក ឃែរី មានពេល​ពីរ​ថ្ងៃ​ ក្នុង​ការ​បញ្ចុះ​បញ្ចូល​អារ៉ាប៊ីសាអ៊ូឌីត។ យើង​រង់ចាំ​មើល​ថា​តើ​អាមេរិក​ប្រើ​វិធី​អ្វី​មក​បិទ​បញ្ចប់​ទំនាក់ទំនង​ដ៏​ ត្រជាក់​ស្រិប​នេះ ឱ្យក្តៅ​ឡើង​វិញ​បាន ?!

ប្រភពៈ ភូមិអច្ឆរិយៈ

No comments: