របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 29, 2013

មន្ត្រី​អគ្គិសនី​ខេត្តមណ្ឌលគិរី​២​នាក់​ត្រូវ​ឃាត់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

ខេត្តមណ្ឌលគិរី​ ៖​ មន្ត្រី​អគ្គិសនី​ខេត្តមណ្ឌលគិរី​២​នាក់​ត្រូវ​បាន​តុលាការខេត្ត​ឃុំខ្លួន​ កាលពី​ថ្ងៃ​ទី​២៨​  ខែវិច្ឆិកា​ឆ្នាំ​២០១៣​ពី​បទ​កេង​ប្រ​វ័​ញ្ញ​ថវិកា​និង​ក្លែង​ឯកសា​បន្ទាប់​ ពី​សមត្ថកិច្ច​រក​ឃើញ​និង​ឃាត់ខ្លួន​ប្រគល់​ឲ្យ​តុលាការ​ចាត់ការ​តាម​ ផ្លូវច្បាប់​។​

ជនសង្ស័យ​ជា​មន្ត្រី​អគ្គិសនី​ដែល​ តុលាការ​ឃុំ​ខ្លូ​ន​មានឈ្មោះ​ សួត​សា​រឹម​ភេទ​ប្រុស​មាន​តួនាទី​ជា​មន្ត្រី​ផ្នែក​អាជីវកម្ម​មាន​ទីលំនៅ​ សង្កាត់​ស្ពាន​មាន​ជ័យ​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​និង​ឈ្មោះ​     នី​ សុ​ ព​ណ៍​ភេទ​ស្រី​មាន​តួនាទី​ជា​បេឡា​មាន​ទីលំនៅ​ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​។​

​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​មន្ត្រី​អគ្គិសនី​ពី​រូប​ខាងលើ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​  គឺ​សមត្ថកិច្ច​មក​ពី​ស្ថា​ប័ណ្ណ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​បាន​រក​ឃើញ​ថា​ មានការ​ក្លែងបន្លំ​ឯកសារ​និង​កឹ​ប​កេង​ថវិកា​របស់​អគ្គិសនី​កម្ពុជា​ជាង​៤០០ ​លាន​រៀល​។​

ប្រភព​បាន​បន្ត​ថា​ បើ​តាម​ជនសង្ស័យ​ទាំង​២​នាក់​និយាយ​នៅ​មាន​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ជា​ ច្រើន​នាក់​ទៀត​ដែល​បំរើ​ការ​នៅ​ក្នុង​អង្ក​ភាព​អគ្គិសនី​ខេត្តមណ្ឌលគិរី​ នេះ​ជា​ពិសេស​ប្រធាន​រដ្ឋបាល​និង​ប្រធាន​អង្ក​ភាព​អគ្គិសនី​ខេត្ត​ចាស់​ដែល​ ទើបតែ​ដូរ​ទៅ​កាន់​ប្រធាន​អង្ក​ភាព​អគ្គិសនី​ខេត្តរតនគិរី​សព្វថ្ងៃ​តែ​ម្តង ​។​

ពាក់ព័ន្ធ​ទៅ​នឹង​ព័ត៌មាន​ខាងលើ​ នគរវត្ត​មិន​អាច​សុំ​កា​ទំនាក់ទំនង​បំភ្លឺ​ពី​លោក​ ជិន​ សុ​ឃុន​ ហៅ​សែ​ ដែល​ជា​ប្រធាន​អង្ក​ភាព​អគ្គិសនី​ចាស់​បាន​ទេ​នៅ​ថ្ងៃ​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ៕

ប្រភពៈ នគរវត្ត

No comments: