របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 8, 2013

មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់​​ត្រូវ​បា​នប​ង្គ្រា​ប​ខណៈ​កំពុង​សេព​ថ្នាំ​ញៀន​

ខេត្ដកំពង់ស្ពឺ ​ ៖​ កម្លាំង​នគរបាល​ប្រឆាំង​ គ្រឿង​ញៀន​​បាន ​ឆ្មក់​បង្ក្រាប​ក្រុម​ក្មេង​ស្ទាវ​ ៥​នាក់​ ខណៈ ដែល​កំពុង​តែ​ប្រើប្រាស់​ គ្រឿងញៀន​នៅ​ក្បែរ​របង​វត្ដ ​ធម្មយុត្ដិ​ ស្ថិត​ក្នុង​ឃុំ​វល្លិ​ស​ ស្រុក​សំរោង​ទង ​ខេត្ដ​កំពង់ស្ពឺ​ ។​

​តាម​ប្រភព ​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣ ​វេលា​ម៉ោង​១០​ព្រឹក ​កម្លាំង​អធិការដ្ឋាន​នគរ​  បាល​ស្រុក​សំរោង​ទង​ បាន​ចេញ​ល្បាត​ ក្នុង​មូលដ្ឋាន​ ក៏​បាន​ជួប​មុខសញ្ញា ​ប្រើប្រាស់​គ្រឿងញៀន ​ចំនួន​៥​នាក់​ នៅ​ចំណុច​ខាងលើ​។​ ក្រោយ​ពី​ប្រទះ​ឃើញ​ ហើយ​សមត្ថកិច្ច​បាន​  ចាប់​ជនសង្ស័យ​ទាំង​៥​នាក់​នេះ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​ចាត់ការ​បន្ដ​ ។​

ជនសង្ស័យ​ ទាំង​៥​នាក់​នោះ​មានឈ្មោះ​១-​ ឈ្មោះ​អឿ​ន​ ឌី​ម៉​ង់​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ រស់នៅ​ភូមិ​ដក់ពរ​ ឃុំ​វល្លិ​ស​ ស្រុក​  សំរោង​ទង​ខេត្ដកំពង់ស្ពឺ​ជា​សិស្ស​ថ្នាក់​ទី​១២​ នៅ​វិទ្យាល័យ​ចំបក់​។​
២-​ ឈ្មេះ​ប៉ិច​ វាសនា​ ភេទ​ ប្រុ​ុ​ស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ត្រ​ញំ​ង​លែង​ ឃុំ​សំរោង​ទង​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​ ជា​សិ​ិ​ស្ស​ថ្នាក់​ទី​១២​នៅ​វិទ្យាល័យ​ចំបក់​។​
៣-​ឈ្មោះ​ ពៅ​ រ​ដ្ឋា​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​រស់នៅ​ភូមិ​ត្រ​ញំ​ង​ត្រល់​ ឃុំ​សំ​ រោងទង​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​ មុខរបរ​សិស្ស​ថ្នាក់​ទី​១២​ នៅ​វិទ្យាល័យ​ ចំបក់​ ។​
៤-​ ឈ្មោះ​ ចាន់​ សុខ​ឃី​ម​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ រស់នៅ​ភូមិ​ចំបក់​ ឃុំ​វល្លិ​ស​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​ជា​សិស្ស​ថ្នាក់​ ទី​១១​នៅ​វិទ្យាល័យ​ចំបក់​ ។​
៥-​ ឈ្មោះ​ ផុ​ន​ ប្រុស​ខួច​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ រស់​ន​នៅ​ភូមិ​ស្វា​ ឃុំ​វល្លិ​ស​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​ជា​សិស្ស​ ថ្នាក់​ទី​១២​ នៅ​វិទ្យាល័យ​ចំបក់​។​
​លោក​ វរសេនីយ៍ទោ​ ហែម​ ផល្លា​  នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ដ​ បានឱ្យ​ដឹង​ថា​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​ នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​ ហើយ​ជំនាញ​កំពុងធ្វើការ​សាកសួរ​  និង​ កសាង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕

ប្រភពៈ នគរវត្ត

No comments: