របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 8, 2013

អ្នក​ទារ​លុយ​ចំណតរថយន្ដ​ផ្សារ​កំពង់ស្ពឺ​នៅ​តែ​​ពង្រាយ​មនុស្ស​ចាំ​យក​លុយ​មិន​ញញើត​អាជ្ញាធរ​

ខេត្ដកំពង់ស្ពឺ​ ៖​ ក្រុម​អ្នក​រត់​តាក់ស៊ី​ក៏​ ដូច​ជា​ក្រុម​អ្នក​រត់​ រ៉ឺ​ម៉ក​ម៉ូតូ​ ធ្លាប់​បាន​រិះគន់​ធ្ងន់ៗ​ ដល់​ក្រុម​ អ្នក​ទារ​លុយ​ ចំណត​រថយន្ដ​ ផ្សារ​កំពង់ស្ពឺ​ថា​បាន​ប្រើ​កម្លាំង ​ជា​ច្រើន​ក្រុម​ចាំ​ជំរិត​ទារ​ លុយ​ពី​ពួក​គាត់​ដែល​ មានមុខ​របរ​ដឹក​ភ្ញៀវ​ ចេញចូល​ផ្សារ​បើ​ ទោះបីជា​ពួក​គាត់​ បាន​ដាក់​មនុស្ស​តាម​ផ្លូវ​ក៏​ដោយ​ក៏​ក្រុម​អ្នក​ទារ​លុយ​ ចំណត​ រថយន្ដ​នៅ​តែ​ទាមទារ​ ឱ្យ​ពួក​គាត់​បង់​ លុយ​ឱ្យ​គេ​ថ្លៃ​ចំណតរថយន្ដ​ ដដែល​តែ​ មក​ដល់​ពេល​នេះ​ពួក​គេ​កាន់តែ​បង្កើន​ កំលាំង​ថែម​ទៀត​ ដោយ​មិន​ញញើត​ច្បាប់​បន្ដិច​សោះ​ ។​

​កន្លង​មក​ បងប្អូន​ដែល​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ ម៉ូតូ​រស់នៅ​ភូមិ​ព្រៃ​កោះ​ និង​ភូមិ​វល្លិ​ស​ បាន​ទូរស័ព្ទ​មក​ប្រាប់​ថា​ សព្វថ្ងៃ​ពួក​គាត់​ មានការ​ធុញទ្រាន់​ នឹង​ក្រុម​អ្នកយាម​ ចំណតរថយន្ដ​ផ្សារ​កំពង់ស្ពឺ​ដែល​បាន​ចែក​ គ្នា​ជា​ច្រើន​កន្លែង​តាំង​ពីមុខ​ផ្សារ​រហូត​ ដល់​ផ្លូវ​ចូល​អំពែ​ភ្នំ​និង​បាន​ឃាត់​ពួក​ គាត់​ពិនិត្យ​មនុស្ស​ដែល​ជិះ​រាប់​ចំនួន​ យក​លុយ​ជា​រៀងរាល់ថ្ងៃ​។​ប្រភព​បាន​បន្ដ​ថា​ប្រធាន​ចំណតរថយន្ដ​ដេញ​បាន​ហើយ​
កន្លង​មក​អ្នក​ចាំ​យក​លុយ​មាន​តែ​មួយ​កន្លែង​ទេ​តែ​មក​ដល់​ពេល​នេះ​មាន​រហូត ​៣​កន្លែង​គឺ​នៅ​មុខ​ផ្សារ​មួយ​កន្លែង​នៅ​ច្រមុះ​ ជ្រូក​មួយ​កន្លែង​និង​នៅ​មុខ​ផ្លូវ​ចូល​រមណីយ​ ដ្ឋា​ន​អំពែ​ភ្នំ​មួយ​កន្លែង​ទៀត​ហើយ​ក្នុង​ មួយ​កន្លែងៗ​មិន​ឆ្ងាយ​លើស​ពី​គ្នា​៥០០​ ម៉ែត្រ​ទេ​ ។​ បើ​តាម​ការ​ទម្លាយ​ឱ្យ​ដឹង​ពី​ អាជ្ញាធរ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ថា​ រឿង​ដេញថ្លៃ​ចំណតរថយន្ដ​នេះ​មិនមែន​ជា​ សមត្ថកិច្ច​របស់​សាលាក្រុង​ច្បារមន​ទេ​គឺជា​សមត្ថកិច្ច​សាលាខេត្ដ​ហើយ​កន្លង ​ មក​ក៏​គ្មាន​ច្បាប់​ណា​អនុញ្ញាត​ឱ្យ​ដើរ​យក​លុយ​ស្រេច​តែ​ចិត្ដ​បែប​នេះ​ដែរ ​ ។​
​ប្រភព​បាន ​បន្ដ​ថាបើ​ហ៊ាន​ធ្វើ​បែប​នេះ​ វា​ស្មើនឹង​ការ​ដាក់​កុងត្រូលជជុះ​ដែល​រាជរដ្ឋាភិបាល​បាន​ហាម​ដាច់ខាត​ហើយ​ទ ​ង្វើ​ នេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​បងប្អូន​ដែល​មានមុខ​របរ​រត់​រ៉ឺ​ ម៉ក​ដឹក​ មនុស្ស​ដែល​រក​ព្រឹក​ខ្វះ​ល្ងាច​ ខណៈ​ដែល​ រត់​មួយ​ជើង​នៅ​សល់​ប្រាក់​ត្រឹម​១០.០០០​ រៀល​តែ​ប៉ុណ្ណោះ​ ។​

​អ្នកមាន​ មុខរបរ​ខាងលើ​បាន​បញ្ជាក់​ថា​ សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ខេត្ដ​ កំពង់ស្ពឺ​ មេត្ដា​ពិនិត្យ​រឿង​នេះ​ឡើង​វិញ​ បើ​មិន​អាច​ដក​ក្រុម​អ្នក​ចំណតរថយន្ដ​ នេះ​បាន​ទេ​ក៏​គួរតែ​កែតម្រូវ​ឱ្យ​ពួក​គេ​ យក​លុយ​ត្រឹម​កន្លែង​មុខ​ផ្សារ​បាន​ហើយ​ ព្រោះ​មាន​ម៉ូយ​ខ្លះ​គាត់​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​ឡើង​រថយន្ដ ​ឬ​រ៉ឺ​ម៉ក​នៅ​មុខ​ផ្សារ​ទេ​គាត់​ឈរ​ចាំ​នៅ​តាម​ផ្លូវ​កុំ​រាប់​ មនុស្ស​យក​លុយ​ដូច​រាប់​មាន់​ទា​ពេក​ ។​

​ពេល​នេះ​ ពួក​គាត់​សុំ​ជា​លើក​ទី​២​ឱ្យ​ លោក​អភិបាលខេត្ដ​ថ្មី​សើរើ​រឿង​នេះ​ឡើង​វិញ​ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ខុសឆ្គង​ យ៉ាងធ្ងន់ធ្ងរ​ ដល់​សេវា​សាធារណៈ​និង​មិន​សម​ភ្នែក​ ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​បន្ថែម​ ទៀត​ដល់​ការ​អនុវត្ដ​គោលនយោបាយ​ កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​ ហើយ​បាន​ជះ​ឥទ្ធិពល​មិនល្អ​ដល់​កេរ្ដិ៍ឈ្មោះ​ ខេត្ដ​ដែល​ទើប​ទទួល​បាន​រង្វាន់​កិត្ដិយស​ ផ្នែក​សេវា​សាធារណៈ​នា​ពេល​កន្លង​ទៅ​ ហើយ​ពួក​គាត់​រង់ចាំ​មើល​ចំណាត់ការ​ របស់​អាជ្ញាធរ​បន្ដ​ទៀត​ ៕ 


ប្រភពៈ នគរវត្ត

No comments: