របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, December 27, 2013

ឈើ​ប្រណីត​គ្រញូង និង​ធ្នង់រាប់​រយ​គី​ឡូ​ក្រាម​ ត្រូវមន្ត្រី​គយ​ស្ទាក់ចាប់បាន ពេល​ចរាចរ ទៅ​ជិត​ដល់​ខេត្ត​ជាប់​ព្រំ​ដែន​​

ខេត្ត​ព្រៃវែង ៖ ឈើ​ប្រណីត​រាប់​រយ ​គី​ឡូ​ក្រាម ដែល​បង្កប់​ នៅ​ក្នុង​រថយន្ត​ដ៏​ទំ​នើប ​មួយ​គ្រឿង ត្រូវ​បាន​កម្លាំង​មន្ត្រី​គយ​ចល័ត ​ប្រចាំការ​ ផ្លូវ​ជាតិ​លេ​ខ​១និង២១ សហការ​ជាមួយ​កម្លាំង​ កង​រាជ​អា​វុធហត្ថ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​ខេត្ត​ព្រៃវែង​ ធ្វើការ​ស្ទាក់ចាប់​បាន នៅ​លើ​កំណាត់​ផ្លូវ ជាតិ​លេខ​១ ត្រង់ចំ​ណុច​ទួល​រំ​ពាក់ ក្នុង​ឃុំ​រំចេក ស្រុក​ព្រះ​ស្តេច កាលពី​វេលា​ម៉ោង​៣និង​៣០​នាទី​រសៀល​​ថ្ងៃទី​២៦ ធ្នូ​ ២០១៣​ ។

សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​ឈើ​ប្រណីត​ខុស​ ច្បាប់នេះ ធ្វើឡើង​តាមការ​ចង្អុល​បង្ហាញ​ ពី​លោក កើត​ សុធារ៉ា ប្រធាននាយក​ដ្ឋាន​ស្រាវជ្រាវ​ បង្ការ​និងបង្ក្រាប​បទ​ល្មើស​គយ​ ក្រោមការ​ដឹក​នាំ​បញ្ជា​ផ្ទាល់​ពី​លោក​ ព្រាប គារ៉ាត ប្រធាន​គយ​ចល័ត​ប្រចាំការ​នៅ​ផ្លូវ​ជាតិ​លេខ​១​និង​លេខ​២១ ។ មុន​នឹង​ឈាន​ដល់ការ​ចុះ​បង្ក្រាបនេះ គីដោយសារ​មានការ​រាយការ​ណ៍​ពី​បណ្តាញ​ យ៉ាង​ច្បាស់​លាស់​ អំ​ពីសកម្ម​ភាព​របស់​ក្រុម​ឈ្មួញ​ ដែល​រកស៊ី​ឈើ​ប្រណីត​ខុស​ច្បាប់​នេះ ។

លោក​ ព្រាប គារ៉ាត បាន​ឱ្យដឹងថា ឈើ​ប្រណីត​ដែលស្ទាក់ចាប់​បាន​នេះ ជា​ប្រភេទ​ឈើ​គ្រញូង និង​ឈើ​ធ្នង់ មាន​ទម្ងន់ រហូត​​ដល់​ទៅ៨១៤គី​ឡូ​ក្រាម ដែល​ក្នុងនោះ​ឈើ​មួយចំនួន​ ត្រូវបាន​កែច្នៃ​ជាផលិត​ផល​សម្រេច​រួច​ហើយ​ និង​មួយចំនួន​ទៀត នៅ​មិនទាន់​បាន​កែ​ច្នៃ​នៅ​ឡើយ ហើយ​ត្រូវបាន​គេ​វេច​ខ្ចប់​ នៅ​ក្នុងកេស​​ក្រដាសបិទជិត ដឹក​តាម​រថយន្ត​ម៉ាក​ធុនដ្រា មួយ​គ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ​ភ្នំ​ពេញ 2V-8686 ។

បើតាម​ការ​ឆ្លើយ​បំ​ភ្លឺ​របស់​កម្មករ​ដែល​ឃាតខ្លួន​ បាន​ជាមួយ​រថយន្ត​នេះ បានឱ្យដឹងថា ពួក​គេ​ដឹក​ឈើ​ប្រណីត​ទាំងនេះ ចេញ​មក​ពី​ខេត្ត​បាត់ដំ​បង ដោយ​ឆ្លងកាត់​ច្រកព្រៃ​​វល្លិ៍ ស្រុក​កំពង់​រោទ៍ ដើម្បី​នាំ​ចេញ ទៅ​ប្រទេស​វៀតណាម​ ៕​



No comments: