ខេត្តបាត់ដំបង ៖ មន្ត្រីមូលដ្ឋានបានរាយការណ៍ថា
កម្មករខ្មែរម្នាក់ដែលធ្វើការជាមួយ«គម្រោងវារីអគ្គិសនីរបស់ក្រុម
ហ៊ុនចិន» បានដើរជាន់មីនកប់ក្នុងដី
បណ្តាលឱ្យផ្ទុះដាច់ជើងម្ខាង កាលពីព្រឹកថ្ងៃទី០៣ ធ្នូ
គ្រាដែលកំពុងដើរវាស់វែងដីនៅចំណុចភ្នំគោក
ស្ថិតក្នុងភូមិអូរត្រែង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ។
លោក រស់ លឹមសឺន
អធិការរងស្រុករតនៈមណ្ឌលបានប្រាប់ថា
កម្មករខ្មែរដែលជួបគ្រោះថ្នាក់ឈ្មោះ កង កេង ភេទប្រុស
អាយុ២១ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ ជាជំនួយការភូមិផង
និងជាកម្មករវាស់វែង«គម្រោងសាងសង់ទំនប់វារីអគ្គិសនី»របស់ក្រុម
ហ៊ុនចិន ។ លោកថា យុវជនរូបនេះបានដើរជាន់គ្រាប់មីន
ដែលជាប្រភេទមីនសញ្ញាលេខបូក(មីនស្គរ)
កប់ក្នុងដីសេសសល់កាលពីសម័យសង្គ្រាម
ខណៈដែលកំពុងដើរវាស់វែងជាមួយក្រុមការងារ ។
លោក រស់ លឹមសឺន បានបញ្ជាក់ថា កង កេង
បានជាន់មីនផ្ទុះដាច់ជើងខាងឆ្វេង
ហើយត្រូវបានក្រុមការងារបញ្ជូនតាមរថយន្តទៅកាន់មន្ទីរពេទ្យភ្លាមដែរ
៕
No comments:
Post a Comment