ភ្នំពេញ៖ ប្រសិនបើក្រសួង សេដ្ឋកិច្ចនិងហិរញ្ញ វត្ថុចាត់វិធានការ ទៅលើសំណង់
បុរីខុសច្បាប់ទាំង១៩កន្លែង ដែលភាគ ច្រើននៅរាជធានីភ្នំពេញ
ប្រជាពលរដ្ឋ
ដែលជាម្ចាស់គេហដ្ឋានប្រឈមនឹង ហានិភ័យខ្ពស់ ព្រោះតែពួកគាត់មិនដឹង
ថាលំនៅ ឋានដែលកំពុងរស់នៅ សព្វថ្ងៃ ខុសច្បាប់នោះទេ។
ទីបំផុតប្រជា ពលរដ្ឋ ចំណាយប្រាក់ រាប់ម៉ឺនដុល្លារកំពុងរស់ នៅក្នុងភាពភ័យព្រួយ
ព្រោះតែផ្ទះដែលខ្លួន កំពុងនៅគឺជាផ្ទះខុសច្បាប់ ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ វត្ថុ បានចេញសេចក្ដីជូនដំណឹងចុះថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ជាការរំលឹក ដល់សាធារណជន មិនគួរគប្បីទិញលំនៅ ឋានទាំងឡាយណាដែលពុំមានអាជ្ញាប័ណ្ណ អាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ដែលគ្មាន ច្បាប់អនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ។ ការ ទិញ លំនៅឋានពីម្ចាស់សំណង់ ឬ បុរីដែលគ្មានការអនុញ្ញាតច្បាប់ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាត់ទុកថា នឹងខាតបង់ថវិកា ទ្រព្យសម្បត្ដិជាយថា ហេតុណាមួយ ។
សំណង់ដែល
ពុំទាន់មានអាជ្ញាប័ណ្ណ អភិវឌ្ឍន៍លំនៅឋានពីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ រួមមាន ១-បុរីសូនី, ២- បុរីវារីណា,
៣-បុរីរុងរឿង, ៤-បុរីគៀង ហ៊ត, ៥-បុរីសម្បូរមាស,
៦-បុរីផ្លាទីនីម អេស៊ីដិន, ៧-បុរីអាកាសចរណ៍, ៨-
ក្រុមហ៊ុមប៊ូយ៉ុងហ្គ្រុប, ៩-បុរីEU(
កំពង់ ចម្លងអរិយក្សត្រ), ១០-ក្រុមហ៊ុនមាន
ជ័យហ្វូដ៩៩៩(គម្រោងបុរីតូក្យូ, គម្រោង មូស្គូស៊ីធី
និងផ្លូវ៣៧១), ១១-សំណង់ ផ្ទះល្វែងទំនើបចោមចៅ, ១២-អាផាត មិន
Sonatra Grand Realty, ១៣- សំណង់ផ្ទះល្វែងលោក អ៊ីវ ឈាន, ១៤-
អគារស្នាក់នៅរួមD. Y. G. Co.,Ltd. (Noblesse),
១៥-សំណង់ផ្ទះល្វែងលោក អ៊ីវ ម៉េង និងលោកជា លី, ១៦-សំណង់
ផ្ទះល្វែង និង Link House
លោក គីម យ៉ុងហាក់, ១៧-សំណង់អគារស្នាក់នៅ រួម លោក ទិព្វ
ណារេន និងលោកស្រី អ៊ាក ច័ន្ទថាវី, ១៨-សំណង់អគារស្នាក់
នៅរួម លោក យ៉ង់ គ្រីស្យង់ និងលោក យ៉ង់ លីមហួត
និង១៩-សំណង់ផ្ទះល្វែង តុល លន ។
ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាន តម្រូវឱ្យម្ចាស់បុរីខាងលើរួសរាន់មក ដាក់ពាក្យសុំអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍ លំនៅឋាននៅអគ្គនាយកដ្ឋានឧស្សាហ កម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុឱ្យបានមុនថ្ងៃទី២០ខែធ្នូឆ្នាំ ២០១៣ ។ ក្នុងករណីយឺតយ៉ាវ ឬព្រងើយ កន្ដើយមិនព្រមមកដាក់ពាក្យសុំអាជ្ញា ប័ណ្ណអាជីវកម្មអភិវឌ្ឍន៍លំនៅឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងចាត់ ការតាមផ្លូវច្បាប់ជាធរមាន ។
គួររំលឹក ថា កន្លងទៅក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុធ្លាប់បានចេញសេចក្ដី ជូនដំណឹងរៀបរាប់ពីសំណង់អត់ច្បាប់ជា ញឹកញាប់ ប៉ុន្ដែក្រោយមកក៏ស្ងាត់ៗមិន ដឹងថា ម្ចាស់សំណង់មានចេតនាមិន គោរពទៅតាមផ្លូវច្បាប់ ឬពាក់ព័ន្ធទៅ នឹងអំពើពុករលួយយ៉ាងណានោះឡើយ ។

ម្ចាស់ បុរីខាងលើនេះកន្លងទៅមិនត្រឹម តែពុំបានសុំអាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍន៍ លំនៅឋានពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប៉ុណ្ណោះទេគឺម្ចាស់សំណង់គ្មានទទួលខុស ត្រូវចំពោះការសាងសង់ បទដ្ឋានបច្ចេក ទេស ដោយក្រុមវិស្វករ អ្នកបច្ចេកទេស ជាងបានកេងចំណេញបច្ចេកទេស បណ្ដាលឱ្យផ្ទះល្វែងក្នុងបុរីទាំងនោះមាន ខ្លះប្រេះស្រាំ ស្រុតការ៉ូផ្ទះ ពិតានជ្រាប ទឹក និងមានបញ្ហាផងដែរជាមួយនឹង ប្រជាពលរដ្ឋដែលទិញផ្ទះល្វែងជាមួយនឹង ម្ចាស់សំណង់ ទាំងបញ្ហាធានាគុណភាព សំណង់ និងការផ្ទេរកម្មសិទ្ធិកន្លងទៅ មិន ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានជំនាញ ជាដើម ។
ប្រភពៈ នគរវត្ត
No comments:
Post a Comment