ខេត្ដព្រៃវែង ៖ មន្ដ្រីជាន់ខ្ពស់ក្រសួង សាធារណការបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមករាឆ្នាំ២០១៥ខាងមុខនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីរួមជាមួយមន្ដ្រីជាន់ខ្ពស់ជប៉ុននឹងអញ្ជើញជាអធិបតីភាពតភ្ជាប់ស្ពានអ្នកលឿង ។ តាមគម្រោងស្ពាននេះនឹងត្រូវសម្ពោធបើកឱ្យប្រើប្រាស់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ។
ស្ពានអ្នកលឿងដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុននឹងត្រូវបើកសម្ពោធឱ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់ជាផ្លូវការនៅសបា្ដហ៍ទី១នៃខែមេសា ឆ្នាំ២០១៥ខាងមុខនេះ ។
លោក កឹម គុណវឌ្ឍន៍ ដែលបានធ្វើដំណើរទស្សនកិច្ចសិក្សានៅការដ្ឋានសាងសង់ស្ពានអ្នកលឿងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤បានសរសេរនៅលើទំព័រ ហ្វេសប៊ុកលោកថា ពិធីចាក់បេតុងត ភ្ជាប់តួស្ពានជាផ្លូវការនឹងប្រារឰធ្វើនៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ដោយមាន ការចូលរួមពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនិងឥស្សរជនជប៉ុន។ ស្ពាននេះនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅក្នុងសបា្ដហ៍ទី១នៃខែមេសាមុនបុណ្យចូលឆ្នាំខ្មែរ ។
តាមលោក កឹម គុណវឌ្ឍន៍ ឱ្យដឹងទៀត ថា ការដ្ឋានគម្រោងសាងសង់ស្ពានអ្នក លឿងនេះត្រូវបានចាប់ផ្ដើមពីថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ២០១០ ហើយគ្រោងនឹងបញ្ចប់រួច រាល់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ។
ស្ពានអ្នកលឿងជាជំនួយឥតសំណងពី ប្រទេសជប៉ុនតម្លៃជាង៩៥លានដុល្លារ តភ្ជាប់ស្រុកលើកដែក ខេត្ដកណ្ដាលទៅ ស្រុកពាមរក៍ខេត្ដព្រៃវែងដែលស្ថិតនៅ ត្រើយម្ខាងម្នាក់នៃទន្លេមេគង្គក្រោម។ ស្ពាននេះមានបណ្ដោយប្រវែង២.២២០ ម៉ែត្រទទឹង១៣,៥០ម៉ែត្រនិងមានកម្ពស់៣៧,៥ម៉ែត្រផុតពីផ្ទៃទឹកនៅរដូវវស្សា ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment