របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Wednesday, April 15, 2015

វិធី​ការពារ​កុំឱ្យ​មាន​បញ្ហា​ខ្យល់គរ​ត្រូវ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

បើសិន​គ្រាន់តែ​ជា​បញ្ហា​ខ្យល់គរ មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​អ្នកជំងឺ​អាច​ដឹងខ្លួន​វិញ​បន្ទាប់​ពី​បាត់បង់​ស្មារតី​ត្រឹមតែ​២​ឬ​៣​នាទី​ក្រោយមក​ក៏​ដឹងខ្លួន​ឡើង​វិញ ហើយ​ការ​ទទួលទាន​ទឹក​ច្រើន​ក៏​ជា​វិធី​ការពារ​កុំឱ្យ​មាន​បញ្ហា​ខ្យល់គរ​បាន ។ ការ​ទាក់ទង​នឹង​របៀប​ការពារ​កុំឱ្យ​ខ្យល់គរ​នេះ​លោក​វេជ្ជបណ្ឌិត ឈី ប្រកប អនុប្រធាន​ផ្នែក​ជំងឺ​ទូទៅ​នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ បាន​ប្ត​ល់​យោបល់​ដូច​តទៅ ៖
  • មិន​ត្រូវ​ឈរ​ហាលថ្ងៃ​យូរ​ពេក ព្រោះ​បើកាលណា​ឈរ​យូរ ចរន្តឈាម​មិន​អាច​ហូរ​ចូល​មក​កាន់​សរសៃឈាម​ខួរក្បាល​បាន​ល្អ ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​តម្រូវ​ឱ្យ​លោក​អ្នក​ត្រូវ​តែ​ឈរ​នៅ​ហាលថ្ងៃ​យូរ គួរ​យក​បង់​មក​រុំ​ជើង​ឱ្យ​តឹង ដើម្បី​ឱ្យ​ឈាម​ច្រាល​ឡើង​ទៅ​ខួរក្បាល​កុំឱ្យ​ឈាម​នៅ​នឹង​ជើង​ច្រើន​ពេក ។
  • ត្រូវ​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ដោយ​ក្នុង​មួយ​ថ្ងៃ​ទទួលទាន​ឱ្យ​បាន​យ៉ា​ង​តិច​ពីរ​លី​ត្រ ។
  • ​មិន​ត្រូវ​មានការ​ភ័យ​ខ្លាច​ពេក គួរ​ចេះ​សម្រួល​អារម្មណ៍ អប់រំ​ផ្លូវចិត្ត​ឱ្យ​បាន​ល្អ​និង​ត្រូវ​ចៀសវាង​ពី​កន្លែង​ដែល​ធ្វើ​ឱ្យ​លោក​អ្នក​មានការ​ភ័យ​ខ្លាច ឬ​ស្លុត​អារម្មណ៍ ជា​ពិសេស​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​គ្រោះថ្នាក់​ផ្សេង​ៗ​ដូច​ជា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ។
  • ​ចំពោះ​អ្នក​ដែល​ឧស្សាហ៍​មាន​សម្ពោធ​ឈាម​ធ្លាក់​ចុះ ធ្វើ​ឱ្យ​កើត​មាន​ខ្យល់គរ​ញឹកញាប់ គ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​អ្នកជំងឺ​ទទួលទាន​ប្រៃ​ជាង​មុន​បន្តិច តែ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​បេះដូង និង​ជំងឺលើសឈាម​មិន​អនុ​ញ្ញា​ឱ្យ​ទទួលទាន​ប្រៃ​ពេក​ទេ ។
  • នៅ​ពេល​ដែល​មាន​អាការ​រកកល់​ខ្យល់គរ​ដូច​ជា មាន​អារម្មណ៍​ងងឹតមុខ អស់កម្លាំង ឈឺក្បាល បែកញើស លោក​អ្នក​គួរតែ​រក​កន្លែង​អង្គុយ​ឱ្យ​បាន​ស្រួល​ចៀសវាង​គ្រោះថ្នាក់​ដោយសារ​តែ​ការ​ដួល​ជាយថាហេតុ ។
  • ​យក​ល្អ​លោក​អ្នក​ដែល​ឧស្សាហ៍​កើត​មាន​បញ្ហា​ខ្យល់គរ​ញឹកញាប់ គួរតែ​ប្រញាប់​មក​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បានដឹង​អំពី​មូលហេតុ​នៃ​ជំងឺ ងាយស្រួល​ព្យាបាល ព្រោះ​ខ្យល់គរ​ខ្លះ​អាច​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​បេះដូង ។
  • សម្រាប់​ប្រជាជន​ខ្មែរ កាលណា​ឃើញ​បុគ្គល​ណា​ម្នាក់​ដួល​បាត់បង់​ស្មារតី គួរ​ជួយ​សង្គ្រោះ គ្នា​លើកដាក់​កន្លែង​ដែល​មាន​អាកាសធាតុ​ល្អ​មិន​ត្រូវ​ទៅ​រោម​មើល​ច្រើន​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​បរិយាកាស​អាប់អួ​ឬ​ហប់ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកជំងឺ​កាន់តែ​មាន​សភាព​ធ្ងន់ ។
  • បើសិនជា​ការ​សន្លប់​នៅ​តែ​បន្ត គួរតែ​ដឹក​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ ព្រោះ​អាច​មាន​ពាក់ព័ន្ធ​ជាមួយនឹង​ជំងឺ​បេះដូង ៕

No comments: