របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Wednesday, April 15, 2015

ផល​ប៉ះពាល់​នៃ​ការ​ជក់បារី​និង​ការ​ហឺត​ផ្សែង​បារី​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

នៅ​ពេល​មនុស្ស​ណា​ម្នាក់​កំពុង​ជក់បារី​គេ​ឃើញ​ផ្សែង​ដែល​ជា​សារធាតុ​ញៀន​ហើរ​ចេញ​មក​មាន​ពីរ​ចំណែក បង្ហុយ​ចេញពី​មាត់​អ្នក​ជក់ និង​មួយ​ចំណែក​ទៀត​ហុយ​ចេញពី​ចុង​បារី​ដែល​កំពុង​ឆេះរ​សាត់អណ្តែត​ទៅ​ក្នុង​អាកាស ជា​ហេតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកផង​ទាំងពួង ពិសេស​កុមារ​ដែល​នៅ​ជុំវិញ ។ ផ្សែង​ដែល​ហុយ​ចេញពី​ចុង​បារី​អាច​ស្ថិត​នៅ​ក្នុង​បរិយាកាស​ឬ​ក្នុង​បន្ទប់​បាន​យូរ​ជាង​ផ្សែង​ដែល​ហុយ​ចេញពី​ក្រអូមមាត់​ឬ​ច្រមុះ​អ្នក​ជក់ ហើយ​មាន​ផ្ទុក​សារធាតុ​បង្ក​ទៅ​ជា​ជំងឺមហារីក ។ លើស​ពី​នេះ​ផ្សែង​បារី​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​គ្រប់​រូប​ទាំង​អ្នក​ជក់​ផ្ទាល់ និង​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ ជា​ពិសេស​គឺ​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ។
លោក​វេជ្ជបណ្ឌិត ហុង សុខ​ឃាង ឯកទេស​ជំងឺ​កុមារ​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​បាន​ប្រាប់​តាម​រយៈ​កោះសន្តិភាព​ថា គ្រោះថ្នាក់​ដែល​បណ្តាល​មក​ពី​ផ្សែង​បារី​មាន​ច្រើន​ប្រការ ដោយ​រាប់​ចាប់ពី​ការ​ធ្វើ​ឲ្យ​មាន​ក្លិន​មិនល្អ​នៅ​លើ​ខ្លួន និង​ស្បែក​ជ្រីវជ្រួញ រហូត​ដល់​ជំងឺ​បេះដូង និង​មហារីក​សួត ។
ការ​ជក់បារី​ធ្វើ​ឲ្យ​ខ្សោយ​ចុះ​សមត្ថភាព​នៃ​ការ​បង្ក​កំណើត និង​អាច​បង្ក​ឲ្យ​មានកូន​ក្រៅ​ស្បួ​ន​ផង​ដែរ ។ មាន​សំណួរ​ជា​ច្រើន​បាន​លើក​ឡើង​ថា តើ​ការ​ជក់បារី​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដូច​ម្តេច​ខ្លះ ?
ពិត​ណាស់​ការ​ជក់បារី មាន​ជាប់​ទាក់ទង​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ចំពោះ​ទារក​ដូច​ជា​៖
  • ដំណើរការ​មុខងារ​របស់​សុក​មិន​បាន​ល្អ
  • ទារក​កើតមក​មាន​ទម្ងន់​ទាប
  • បែក​ទឹកភ្លោះ​មុន​កាលកំណត់
  • ​កូន​កើត​មិន​គ្រប់​ខែ
  • រលូត​កូន
  • កូន​កើត​មិន​គ្រប់លក្ខណៈ ដូច​ជា ឆែបមាត់ ខ្វេរ​ដៃជើង មាន​ជំងឺ​បេះដូង​ជាដើម ។
ជាង​នេះ​ទៅ​ទៀត​ការ​ជក់បារី​ក៏​មាន​ផល​ប៉ះពាល់​ផង​ដែរ​ដល់​ទារក​ក្រោយ​ពេល​សម្រាល​ដោយ​ប្រឈម​នឹង​គ្រោះថ្នាក់​ដូច​ជា​៖
  • ការ​ស្លាប់​ភ្លាម​ៗ​នៃ​ទារក
  • ឈឺពោះ
  • ​កើត​ជំងឺហឺត
  • កើត​មាន​ជំងឺ​ធាត់
  • បញ្ហា​ផ្លូវចិត្ត​ជាដើម ។
ដូច្នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​បញ្ហា​នេះ​លោក​អ្នក​គួរតែ​អនុវត្ត​តាម​វិធី​ខាងក្រោម ៖
  • មិន​ត្រូវ​ជក់បារី ប្រសិនបើ​អ្នកមាន​គម្រោង​មាន​ផ្ទៃពោះ (​យក​កូន​)
  • ចៀសវៀង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ 
  • មិន​ត្រូវ​នៅ​កន្លែង​ដែល​មាន​ផ្សែង​បារី​នោះ​ទេ ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ជក់បារី ។ រីឯ​អ្នក​និយម​ជក់បារី​ក៏​គួរ​យល់​ពី​ស្ថានភាព​ឬ​ផល​ប៉ះពាល់​អារម្មណ៍​អ្នក​ដទៃ​ដែរ បើ​ជូរ​ទ្រាំ​មាត់​ពុំ​បាន​គប្បី​រក​កន្លែង​រហោស្ថាន​(​កន្លែង​គ្មាន​មនុស្ស​)​ជក់​ទៅ​ជា​សុជីវធម៌​បំផុត ៕
ប្រភពៈ កោះសន្តិភាព

No comments: