របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, August 23, 2013

នគរបាល​​ស្រុក​កោះកុង​ម្នាក់បោក​នាង​ក្រមុំ​រំលោភ​មាន​ផ្ទៃពោះ​៩​ខែ​បង់​១​ ពាន់​ដុល្លារ​បញ្ចប់​រឿង​

ដោយ​ ៖ សហការី|ថ្ងៃទី 23 សីហា 2013 ម៉ោង 15:41:16

ខេត្ដកោះកុង​៖​ នារី​រង​គ្រោះ​ម្នាក់​ដោយសារ​ប្រុស​ស្នេហ៍​ជាម​ន្ដ្រី​នគរបាល​ នៅ​អធិការ​ស្រុក​កោះកុង​លួងលោម​រហូត​ដេក​នៅ​ជាមួយ​គ្នា​មាន​ផ្ទៃពោះ​៩​ ខែ​បែប​ចង់​ដោះដៃ​ ប៉ុន្ដែ​ត្រូវ​នារី​រង​គ្រោះ​ ប្ដឹង​ទារ​សំណង​ដើម្បី​យក​ទៅ​សម្រាល​កូន​របស់​ខ្លួន​។​
​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ខាង​ លើ​នេះ​បានឱ្យ​ដឹង​ថា​ ស្ដ្រី​រង​គ្រោះ​មិន​ ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ដឹង​អត្ដសញ្ញាណ​ នោះ​ទេ​ ហើយ​នាង​បាន​ទទួល​សំណង​កាល​ ពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៣​ ចំនួន​១​ពាន់​ដុល្លារ​ បន្ទាប់​ពី​មាន​អន្ដរា​ គម​ន៍​ដោយ​មន្ដ្រី​សិទ្ធិ​មនុស្ស​ និង​អ្នក​ សារព័ត៌មាន​ញំ​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​ នគរបាល​ខេត្ដកោះកុង​។​

​ដោយឡែក​មន្ដ្រី​នគរបាល​នៃ​អធិការ​ ដ្ឋា​ន​ស្រុក​កោះកុង​ដែល​បាន​ប្រព្រឹត្ដ​ទៅ​ លើ​នារី​រង​គ្រោះ​ហើយ​មិន​ទទួល​សុខ​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​ ថូ​ ថុ​នា​ ជា​ក្មួយ​ លោក​ចៅហ្វាយស្រុក​កោះកុង​ឈ្មោះ​ សំ​ សុធី​។​ ​ជុំវិញ​ករណី​មន្ដ្រី​នគរបាល​ឈ្មោះ​ ថូ​ ថុ​នា​ លួងលោម​នារី​ក្រមុំ​រហូត​ដល់​មាន​ ផ្ទៃពោះ​៩​ខែ​មិន​ទទួលខុសត្រូវ​នេះ​ អ្នក​យក​ព័ត៌មាន​នគរវត្ដ​មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​ ២០១៣​ម្សិលមិញ​នេះ​។​
​បើ​ទោះជា​យ៉ាងណា​ក៏​ដោយ​តាម​ការ​ឱ្យ​ ដឹង​ពី​លោក​ នាង​ បូ​រ៉ា​ទី​ណូ​ មន្ដ្រី​សម្រប​សម្រួល​អង្គការសិទ្ធិមនុស្ស​(​អា​ដ​ហុ​ក​)​ ប្រចាំ​ខេត្ដកោះកុង​គឺ​មន្ដ្រី​នគរបាល​ដែល​ បាន​ធ្វើ​សកម្មភាព​ទៅ​លើ​នារី​រង​គ្រោះ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២២​ ខែសីហា​ បាន​ផ្ដល់​ សំណង​ចំនួន​១​ពាន់​ដុល្លារ​បន្ទាប់​ពី​មាន​ ការ​អន្ដរាគមន៍​ពី​មន្ដ្រី​សិទ្ធិ​មនុស្ស​របស់​លោក​។​

​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថាកាលពី​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៣​ ម្ដាយ​នារី​រង​គ្រោះ​ដែល​គេ​ដឹង​ថា​ មាន​ ទីលំនៅ​ក្នុងភូមិ​ដី​ទំនាប​ ឃុំ​ត្រ​ញំ​ង​រូង​ ស្រុក​-​ខេត្ដកោះកុង​បាន​នាំ​កូនស្រី​ទៅ​ ដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ​អង្គការ​ សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ប្រចាំ​ខេត្ដកោះកុង​។​ ការ​ដាក់​ពាក្យ​របស់​ម្ដាយ​នារី​រង​គ្រោះ​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ដឹង​ថា​ កូនស្រី​របស់​ គាត់​ចាញ់​ការ​លួងលោម​ពី​សំណាក់​មន្ដ្រី​ នគរបាល​ម្នាក់​ខាងលើ​ធ្វើ​ឱ្យ​កូនស្រី​គាត់​ មាន​ផ្ទៃពោះ​គម្រប​៩​ខែ​ តែ​ត្រូវ​មន្ដ្រី​រូប​ នោះ​ដោះដៃ​មិន​ទទួលខុសត្រូវ​ សូ​ម្បី​តែ​ ប្រាក់​កាស​បន្ដិចបន្ដួច​ដើម្បី​ទុក​សម្រាល​ កូន​ និង​ចិញ្ចឹម​ក៏​មន្ដ្រី​នគរបាល​រូប​នេះ​ មិន​ផ្ដល់​ឱ្យ​ដែរ​។​ ដោយសារ​បញ្ហា​មិន​ ទទួលខុសត្រូវ​លើ​នារី​រង​គ្រោះ​ទើប​ជំរុញ​ ឱ្យ​ម្ដាយ​នារី​រង​គ្រោះ​បង្ខំចិត្ដ​ដាក់​ពាក្យ​ បណ្ដឹង​ដើម្បី​ទារ​សំណង​ ។​

​យោង​តាម​ផ្លូវច្បាប់​ក្នុង​នាម​អ្នក​ ប្រព្រឹត្ដ​ ហើយ​មិន​ទទួលខុសត្រូវ​ដល់​អ្នក​ រង​គ្រោះ​នេះ​មិន​គិត​ពី​ផ្លូវច្បាប់​ ដូច្នេះ​ លោកស្នងការ​ខេត្ដកោះកុង​គួរតែ​ពិនិត្យ​ សំណុំរឿង​នេះ​ឡើង​វិញ​ មិនមែន​មាន​ប្រាក់​ ចេះ​តែ​ធ្វើ​ផ្ដេ​ផ្ដាស​បែប​នេះ​រួច​បញ្ចប់​រឿង​ស្រួលៗ​ឡើយ​ ៕

No comments: