Written by Neath
តាមការឲ្យដឹងថ្មីៗនេះរបស់
វិទ្យាស្ថានស្រាវជ្រាវពលកម្មអាល្លឺម៉ង់ អ្នកមាន "សិច"
ជាប្រចាំនឹង មានលទ្ធភាពរកប្រាក់បានច្រើនជាងអ្នកផ្សេង ។
សិចមានទំនាក់ទំនងជាមួយប្រាក់កម្រៃ:
សិចមានទំនាក់ទំនងជាមួយប្រាក់កម្រៃ:
ការស្រាវជ្រាវបានដំណើរការលើគ្រួសារ
ជនជាតិក្រិក ៧៥០០គ្រួសារ ដើម្បីស្វែងយល់ទំនាក់ទំនងរវាងចំនួនដង
"សិច" និងប្រាក់កម្រៃ ។
ពួកអ្នកចូលរួមបានឆ្លើយសំណួរអំពីនិន្នាការផ្លូវភេទ អាយុ ចំនួនដង
"សិច" ការងារ ប្រាក់ចំណូល ។
លទ្ធផលបង្ហាញថា អ្នកមាន "សិច" តិចបំផុត៤ដងក្នុង១សប្តាហ៍ច្រើនមានប្រាក់ចំណូលខ្ពស់ជាង៥% ប្រៀបនឹងអ្នកដទៃ ។ ក្រៅពីនេះ "សិច" ជាប្រចាំក៏ជួយឲ្យស្មារតីសោមនស្សរីករាយ បន្ថយអប្បរមាហានិភ័យអំពីជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែម... ។
ក្រុមស្រាវជ្រាវ បានបកស្រាយទំនាក់ទំនងផ្លូវភេទជាប្រចាំធ្វើឲ្យមនុស្សរីករាយមាំមួន សុភមង្គល ហេតុនេះពួកគេនឹងសកម្មធ្វើពលកម្មរកប្រាក់បានច្រើនជាង។ ម្យ៉ាងវិញទៀត អ្នកមានប្រាក់បៀ វត្សរ៍ខ្ពស់តែងមើលទៅទាក់ទាញជាងក្នុងក្រសែភ្នែក គូស្នេហ៍ ។
ទំនាក់ទំនងរវាង "សិច" ជាប្រចាំ និងកម្រិតប្រាក់ចំណូលខ្ពស់ស្តែងចេញ ច្បាស់លាស់ នៅមនុស្សក្នុងវ័យពី 26-50ឆ្នាំ ។ ក្នុងករណីតម្រូវការផ្លូវភេទ មិនត្រូវបានឆ្លើយតប មនុស្សងាយមានអារម្មណ៍ឯកោ រោគផ្លូវចិត្តបង្កឥទ្ធិពលដល់សមត្ថភាពធ្វើការ និងធ្វើឲ្យថយចុះប្រាក់ចំណូល ។
ពួកអ្នកស្រាវជ្រាវចង្អុលបង្ហាញថា ចំនួនដង "សិច" ខ្ពស់ពុំមានន័យថា សមត្ថភាពរកប្រាក់ក៏ដូចគ្នា តែការរកប្រាក់ច្រើន នឹងធ្វើឲ្យរឿងនោះជាងាយស្រួលជាង ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រខ្មែរស្ថាបនា
No comments:
Post a Comment