ពួកអ្នកវិទ្យាសាស្ត្របានរកឃើញ "ជនល្មើស"ថ្មី ក្នុងការចុះសម្រុងឬមិនចុះសម្រុងក្នុងជីវិតផ្លូវភេទ ៖ ក្រុមឈាម ។
បុរស និងស្ត្រីមានក្រុមឈាម Oដូចគ្នា ៖
ក្នុងថ្ងៃពួកគេត្រូវការមានសកម្មភាពរាងកាយដូចជាហាត់កីឡា ដើរ ធ្វើកិច្ចការផ្ទះជាមួយគ្នា ដើម្បីមានសុភមង្គលនៅពេលយប់ ។ នៅពួកគេ ជីវិតផ្លូវភេទហាក់ដូចស្រុះស្រួលអស្ចារ្យ ។បុរសក្រុមឈាម O ស្ត្រីក្រុម A ៖
គូនេះចុះសម្រុងលើគោលការណ៍ ៖ បុរសម្ចាស់ការ ស្ត្រីអសកម្ម ។ កាយវិការបបោសអង្អែល និងពាក្យខ្សឹបខ្សៀវ ផ្អែមល្អែម នឹងនាំស្ត្រីឲ្យមានភាពទន់ភ្លន់ និងសកម្មជាង ។បុរសក្រុមឈាម O ស្ត្រីក្រុម B ៖
បុរសសកម្មជ្រុល ចំណែកស្ត្រីអសកម្មហួស តែគឺរឿងនេះធ្វើឲ្យទាំង២នាក់ ត្រូវរំញោច ។ ពួកគេជានិច្ចកាលមានសម្រើបទទួលយកគ្នាដោយមិនត្រូវការកាលវិភាគ ។បុរសក្រុមឈាម B ស្ត្រីក្រុម O ៖
បុរសនឹងសម្រេចកម្រិតស៊ីសង្វាក់គ្នារវាងអ្នកទាំង២ ។ ប្រសិនបុរសទន់ភ្លន់ អត់ធ្មត់នោះនឹងទទួលបានរង្វាន់សក្តិសម ។ រីឯប្រសិនបុរសជាមនុស្សគិតតែប្រយោជន៍ខ្លួនឯង មិនគិតដល់អារម្មណ៍ដៃគូ នោះនឹងជួបភាពមិនចុះសម្រុងជារៀងរហូត ។បុរសក្រុមឈាម A ស្ត្រីក្រុម O ៖
ទាំង២នាក់សុទ្ធតែញៀនសិច មានតម្រូវការយ៉ាងបន្ទាន់អំពីផ្លូវភេទ ។បុរសនិងស្ត្រីមានក្រុមឈាម A ដូចគ្នា ៖
ចំពោះស្ត្រីក្រុមឈាម A នោះបុរសជាមុខសញ្ញាដ៏ល្អបំផុត ។ ដោយត្រូវការតែពាក្យសម្តីកន្លះម៉ាត់ និងក្រសែភ្នែកបន្តិច នោះបុរសនឹងយល់បានបទបញ្ជាពីភាគីស្ត្រី ។បុរសក្រុមឈាម A ស្ត្រីក្រុមឈាម B ៖
ពួកគេចូលចិត្តសំណេះសំណាលអំពីសិចជាងការ "ហ្វឹកហាត់" ។
នៅពួកគេរាងខ្វះកម្រិតរំញោចឲ្យគ្នា
រាងខ្ជិលបន្តិចក្នុងការផ្លាស់ប្តូរកាយវិការ ។
ជីវិតផ្លូវភេទខ្វះភាពចៃដន្យ និងរស់រវើក ។
បុរសក្រុមឈាម B ស្ត្រីក្រុមឈាម A ៖
ពួកគេចំណុះទៅលើអារម្មណ៍ត្រេកត្រអាលខុសប្រក្រតី ។ ពួកគេម្នាក់ៗមានសមត្ថភាពសកម្មតែមិនត្រូវខួបជីវសាស្ត្រ ។បុរសនិងស្ត្រីមានក្រុមឈាម B ៖
ពួកគេចាត់ទុកកាមគុណជាល្បែងកំសាន្តធម្មតាគ្មានអ្វីពិសេស សម្រេចវាដោយសារកាតព្វកិច្ច ។បុរសក្រុមឈាម B ស្ត្រីក្រុម AB ៖
ទាំង២នាក់ សុទ្ធតែអន្ទះសា ពិសេសពេលដៃគូបុរសក្មេងជាងបន្តិចប្រៀបនឹងស្ត្រី ។
No comments:
Post a Comment