ភ្នំពេញ៖ ទស្សនា Youtube ដ៏លឿន ជាតម្រូវការមួយ របស់អ្នកប្រើប្រាស់។ ឥឡូវនេះ ក្រុមហ៊ុន Digi (ឌីជី) អ៊ីនធឺណិត បានធ្វើការបន្ថែម ល្បឿនទៅលើ Youtube និង សេវា Google ដើម្បីឲ្យស្របទៅនឹងតម្រូវការ នៃអ្នក ប្រើប្រាស់នាពេលបច្ចុប្បន្ន។
គ្រប់អតិថិជនទំាងអស់របស់ ឌីជី ដែលប្រើ FTTH នឹងរីករាយទទួលបានការ បង្កើនល្បឿន Youtube ពី10Mbps ទៅ ដល់ 50Mbps (សម្រាប់អតិថិជនប្រើ Cable Modem ទទួលបានល្បឿន 20Mbps)។
វាជាល្បឿនចែកដាច់ដោយឡែក ពីល្បឿនដោនឡូត របស់អ៊ីនធឺណិត ហើយមិនត្រឹមតែអាចប្រើបាន សម្រាប់តែ លើ Youtube មួយប៉ុណ្ណោះទេ គឺល្បឿននេះ ប្រើបានសម្រាប់ការអាប់ឡូត (ល្បឿន Upload រហូតដល់ 100Mbps) ឯកសារឬ រូបភាពធំៗបានយ៉ាងលឿន ឬបើកកម្មវិធីពាក់ព័ន្ធនឹង Google ផ្សេងៗជាច្រើនទៀតបាន យ៉ាងរលូន ឥតទាក់។ អតិថិជនទំាងអស់ក៏នឹងរីករាយកំសាន្តពេញមួយគ្រួសារជាមួយការមើលតាមទូរទស្សន៏ក្នុងកំរិតដល់ទៅ 4K (ទំហំ 4096 x 2160 pixels ) ឬ 8K (ទំហំ7680 x 4320 pixels) ភ្លឺច្បាស់ល្អ ចាប់ពី ខែវិច្ឆិកា ឆ្នាំ២០១៥។ វាជា ល្បឿនផ្ដល់ជូនយ៉ាងពិសេសពី ឌីជី ដែលមិនមានក្រុមហ៊ុនដទៃណាអាចធ្វើបាន។
ឌីជីក៏នៅមានការផ្ដល់ជូន មហាល្បឿនដ៏ធំ 50Mbps (សម្រាប់អតិថិជនប្រើ Cable Modem ទទួលបានល្បឿន 20Mbps) បន្ថែមទៀត នាពេលយប់សម្រាប់ការដាក់ដោនឡូតឯកសារធំៗ ដែលពីមុនមានត្រឹមតែ 15Mbps តែប៉ុណ្ណោះ។ រូមផ្សំជាមួយសេវាកម្មកំសាន្តៗជាច្រើនដូចជា komsan.tv ដែលមានរឿងភាគបរទេស ល្បីៗល្អមើល រាប់ពាន់រឿង មានបកប្រែជាភាសាខ្មែរ មានបណ្ដុំឯកសារធំៗពី p2push.net មានហ្គេម និងអនឡាញសប ជាមួយ ការចែកជូន កាតសមាជិកឌីជីក្លឹប ដើម្បីទទួលបានការបញ្ចុះតំលៃពិសេស ពីជាង ១៥០ហាង ក្នុងរាជធានីភ្នំពេញ ដែលទំាងអស់នេះធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតពីឌីជី និយមថា “ ឌីជី លើសពីសេវាអ៊ីនធឺណិត” ! ។
អតិថិជន មានបំណងជាវអ៊ីនធឺណិតពីឌីជី សូមទូរសព្ទទៅកាន់ 089/098 888 992 ឬតាមរយៈគេហទំព័រ៖ www.digi.com.kh ៕
ប្រភពៈ ដើមអំពិល
No comments:
Post a Comment