
កត្តាទាំងអស់នេះ សអោយឃើញថា បុរសយើងមួយចំនួនពិតជាធ្វើបាប
ដល់អារម្មណ៍មនុស្សស្រីទាំងអស់នោះណាស់ ដោយទុកពួកគេចោលនៅ
កណ្តាលទន្លេ ដែលពិបាកនឹងហែលអោយបានដល់ត្រើយ។ អត្ថបទដដែ
លបានបន្តថា តាមការពិតមនុស្សស្រីគឺមានអារម្មណ៍និងចំណង់ផ្លូវភេទ
ច្រើនជាងបុរសទៅទៀត តែដោយសារពួកគេទាំងនោះមិនហ៊ាននិយាយ
ចេញមកក្រៅតែប៉ុណ្ណោះ។ តើមានអំនះអំណាងអ្វីដែល ហ៊ាននិយាយថា
ស្ត្រីចូលចិត្តលេងល្បែងលើគ្រែច្រើនជាងបុរសនោះ? ដើម្បីអោយប្រិយ
មិត្តកាន់តែជ្រាបច្បាស់ យើងសូមបកស្រាយទៅលើចំណុចនីមួយៗតាមលំដាប់ដូចតទៅ៖
១. សិច ផ្តល់នូវភាពសុខស្រួល
យើងបានដឹងរួចមកហើយថា ដៃគូរួមភេទទាំងអស់តែងតែប្រាថ្នាចង់អោយបា នទៅដល់ត្រើយរៀងៗខ្លួនខណៈដែលពួកគេរួមភេទជាមួយគ្នានោះ។ ដូចនេះ ស្ត្រីក៏មិនខុសពីភាគីបុរសដែរពួកគេក៏ចេះគេងស្រមៃចង់រួមភេទ ដើម្បីបំពេញ ចំណង់របស់ពួកគេដែរ។ ប៉ុន្តែសូមបញ្ជាក់ផងដែរថា តួលេខតិចតួចបំផុតដែល បានបង្ហាញថា ស្ត្រីអាចទទួលបានអារម្មណ៍សុខស្រួលពីដៃគូបន្ទាប់ពីពួកគេរួមភេទ។
២. សិច ធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ
ការរួមរ័ក្សជាសិល្បៈមួយ ដែលអាចធ្វើឱ្យស្ដ្រីមានអារម្មណ៍ល្អ ចំពោះខ្លួនឯងថែមទាំងអាចអោយនាងបាត់អស់នូវទុកកង្វល់បានទៀតផង។ យោងទៅតាមការស្រាវជ្រាវបានអោយដឹងថា ចំនួនមនុស្សស្រី ច្រើនលើសលុបសប្បាយរីករាយបន្ទាប់ពីនាងបានរួមដំណេក ជាមួយមនុស្សដែលខ្លួនឯងស្រឡាញ់។ លើសពីនេះ សិច អាចជួយកាត់បន្ថយនូវជំងឺផ្សេងៗមួយចំនួនបានទៀតផង។ ម្យ៉ាងវិញទៀត បើតាមសម្តីរបស់អ្នកជំនាញខាងសុខភាពផ្លូវភេទ បានអោយដឹងថា រាល់គូស្នេហ៏ទាំងអស់ ចាំបាច់រួមភេទអោយបាន២ដងក្នុងមួយសប្តាហ៏ ដើម្បីអោយទទួលបានសុខភាពល្អ។
៣. សិច ផ្តល់ភាពស្និទ្ធស្នាលជាមួយដៃគូរបស់ខ្លួន
ការរួមភេទ ជាចំណុចមួយសំខាន់គួបផ្សំផងដែរ សម្រាប់ធ្វើឱ្យទំនាក់ទំនងស្នេហា មានភាពស៊ីជម្រៅ និងស្និទ្ធស្នាល ហើយជាពិសេសវាអាចជួយអោយទំនាក់ទំនងស្នេហារបស់ពួកគេ ទាំងពីរកាន់តែមានភាពរឹងមាំបានថែមទៀតផង។ ប៉ុន្តែក្នុងចំណុចនេះមិនមែនបានន័យថា ស្ត្រីគ្រប់រូបចាំបាច់ត្រូវតែរួមភេទជាមួយគូសង្សារបស់ខ្លួន ដើម្បីរក្សានូវសេចក្តីស្នេហាអោយបានគង់វង្ស នោះទេ។
៤. សិច បំបាត់នូវអារម្មណ៍តប់ប្រមល់
ការលេងល្បែងលើគ្រែរវាងបុរស និងស្ត្រីមិនមែនគ្រាន់តែដើម្បីបំពេញចំណង់តណ្ហារៀងៗ ខ្លួននោះទេ ប៉ុន្តែវាក៏បានផ្តល់នូវអត្ថប្រយោជន៏ជាច្រើនយ៉ាងបាន ផងដែរ។ សិចអាចផ្តល់នូវភាពស្រស់ស្រាយ បាត់អស់នូវទុកកង្វល់ដែលហត់នឿយពីការងារ។ អាស្រ័យដូចនេះសូមគូស្នេហ៏ទាំងអស់ត្រូវចេះរក្សាពេលវេលា អោយកាន់តែមានតម្លៃពេលដែលចង់លេងល្បែងស្នេហា។ សូមកុំព្យាយាមរំលោភបំពានទៅលើដៃគូ ដោយប្រការណាមួយអោយសោះ ត្រូវចេះយោគ យល់និងអធ្យាស្រ័យប្រសិនបើដៃគូសំណូមពរ។
៥. សិច ជាសិល្បៈនៃលំហាត់ប្រាណ
ការរួមរ័ក្សមិនត្រឹមតែបានផ្តល់នូវភាពស្រណុកសុខស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារូបភាពមួយនៃការហាត់ប្រាណផងដែរ។ ជាធម្មតានិយមន័យនៃពាក្យលំហាត់ប្រាណគឺ ការមានចលនា ឬការធ្វើនូវសកម្មភាពផ្សេងៗ ដូចនេះការរួមភេទដែលត្រូវទាមទារអោយដៃគូទាំងពីរមានភាពរស់រវើក ពោលគឺត្រូវធ្វើការផ្លាស់ប្តូរក្បាច់អោយបានច្រើនដង ដើម្បីកុំអោយស្ពឹកសរសៃ ឬស្ពឹកស្រពន់រាងកាយបន្ទាប់ពីការធ្វើប្រតិបត្តិការ។ ការផ្លាស់ប្តូរចលនាច្រើនដង មិនត្រឹមតែជាការហាត់ប្រាណ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយពន្យារពេលនៃការបាញ់ចេញទឹក ស្ពែមរបស់ភាគីបុរសបានទៀតផង។
៦. ការមករដូវរបស់ស្ត្រី
យោងតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញអោយដឹងថា ស្ត្រីភាគ ច្រើនមានចំណង់ផ្លូវភេទខ្លាំងក្នុងចន្លោះដែលពួកនាងមករដូវ។ ក្នុងអត្ថបទដដែលបានបន្ថែមថា ពួកគេមានអារម្មណ៍រវើរវាយ អណ្តែតអណ្តូងនិងមានមនុស្សមួយចំនួនចង់រួមភេទខ្លាំង អោយខាងតែបាន។ អាស្រ័យហេតុនេះ ក្នុងនាមជាស្ត្រីគប្បីកុំនៅជិតមនុស្សប្រុសតែពីរនាក់នៅកន្លែងស្ងាត់ ព្យាយាមនៅកន្លែងណាដែលមានមនុស្សច្រើន ហើយជាពិសេសជៀសវាងការមើល នូវរឿងអាសអាភាសន៏។
សរុបសេចក្តីមកវិញ ចំពោះស្ត្រីខ្មែរគ្រប់រូបបើទោះបីជាចំណុចខ្លះត្រូវឬខុសចំ ពោះខ្លួនក្តីចូរធ្វើការសិក្សា ស្វែងយល់បន្ថែមអោយបានច្រើនចំពោះបញ្ហាទាំង នេះដើម្បីបញ្ចៀសការដើរគន្លងប្រពៃណីដូនតារបស់យើងដោយប្រការណាមួយ។ មួយវិញទៀតចំពោះបុរស សូមកុំឆ្លៀតឱកាសនៅពេលដែលដឹងថាដៃគូរបស់ខ្លួនកំពុងតែមានចំណង់ផ្លូវភេទខ្លាំង សូមរក្សា និងការពារកិត្តិយសដៃគូជាទីស្រឡាញ់របស់យើងទើបជាមនុស្សល្អសម្រាប់សង្គម៕
No comments:
Post a Comment