ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលជិះម៉ូតូអត់ស្លាកលេខ
រួមនឹងកាំភ្លើងកា៥៤ មួយដើមនិងគ្រាប់៨គ្រាប់
ត្រូវបាននគរបាល ខណ្ឌសែនសុខឆ្មប់ចាប់
ខណៈ ដែលកំពុងល្បាត ក្នុងមូលដ្ឋានសង្ស័យ ជាមុខសញ្ញាប្លន់ នៅពេលយប់។
ហេតុការណ៍ឃាត់ខ្លួន ជនសង្ស័យ
២នាក់ រួមនឹងអាវុធខ្លីមួយដើម ខាងលើនេះធ្វើឡើង កាលវេលាម៉ោង៩និង
១៥នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣
នៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។តាមសម្តីរបស់លោកវរសេនីយ៍ទោ ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនមានឈ្មោះ ស្រ៊ឺ វិទូ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាង ជួសជុលរថយន្ត ស្នាក់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតឃុំជំនិត ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម និងម្នាក់ទៀតឈ្មោះ រិន ឆឹង ភេទប្រុស អាយុ៣១ឆ្នាំជានិស្សិតនៅសាលា NUM ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតភូមិ-ឃុំខាងលើដូចគ្នា ។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុកម្លាំងរបស់ខ្លួនបានល្បាតក្នុងមូលដ្ឋាន ស្រាប់តែតពើបប្រទះនឹងជនសង្ស័យ២នាក់ខាងលើបានជិះម៉ូតូម៉ាកវី វ៉ាពណ៌ខ្មៅមួយគ្រឿងគ្មានស្លាកលេខ ។ ពេលនោះកម្លាំង របស់លោកក៏បានស្ទាក់ ប៉ុន្តែជនសង្ស័យក៏បានបោះចោលកាបូបមួយហើយជិះម៉ូតូបម្រុងគេច ខ្លួន ដែលនៅក្នុងកាបូបនោះមានកាំភ្លើងខ្លីម៉ាកកា៥៤ និងគ្រាប់៨គ្រាប់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានទាំង២នាក់តែម្តង ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆឹង បានសារភាពថា រូបគេមានបំណងដាក់កាំភ្លើងខ្លីយកទៅសម្លាប់បុរសដែលរកស៊ីនិង ជំពាក់លុយនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនសុខ ព្រោះជំពាក់លុយគេ ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួម នឹងវត្ថុតាងកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខរង់ចាំដោះស្រាយបន្តតាមផ្លូវច្បាប់ ៕

No comments:
Post a Comment