របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, October 24, 2013

មានផលប្រយោជន៍ ៦យ៉ាង ដែលស្ត្រី​គិតពី​រឿង​រួម​រ័ក្ស ញឹកញាប់​ជាង​បុរស

Wat -married-2សុខភាព៖ បុរស​និយាយ និង​គិត​ច្រើន​ពី​រឿង​ភេទ​​សម្ព័ន្ធ រីឯ​ស្ត្រី​វិញ មាន​ចំណង់​រួម​រ័ក្ស ជា​ញឹកញាប់​។ បុរស​ជា​អ្នក​គិត រឺ​ស្ត្រី​ជា​អ្នកមាន​ចំណង់​។ តាំងពីដើម​រៀងមក គេ​ឃើញ​បុរស​មាន​ចំណង់​រួម​រ័ក្ស ខ្លាំង​ជាង​ស្ត្រី តែ​បច្ចុប្បន្ន​នេះ ​មាន​ស្ត្រី​បែរ​ជាមាន​ចំណង់ ​រួម​រ័ក្ស ច្រើនជាង​បុរស​ទៅវិញ​។ ដូចនេះ អ្នកជំនាញ បាន​សិក្សា​ស្វែងយល់​ពី​ហេតុផល​ដែលថា ស្ត្រី​គិតពី​រឿង​រួម​រ័ក្ស​ញឹកញាប់​ខ្លាំង ដូចតទៅ ៖
 
​ការរួម​រ័ក្ស​ធ្វើឱ្យ​សុខ​ស្រួល​
​ក្នុងចំណោម​ហេតុផល​ទាំងអស់​ទាក់ទង​នឹង​សិច មានតែ​ភាពស្រណុកសុខស្រួល​ទេ ដែល​សំខាន់​ជាងគេ​ទាំងអស់​។ ការរួម​រ័ក្ស​ដ៏​ត្រឹមត្រូវ គឺជា​ការបំពេញ​តម្រូវកា​រ​ផ្នែក​រូប​កាយ ហើយ​នេះ​គឺជា​រឿង​ធម្មតា​ទេ សម្រាប់​អ្នក​ធ្លាប់​រួម​រ័ក្ស​។ សិច គឺជា​តម្រូវ​ការសំខាន់​បំផុត សម្រាប់​មនុស្ស​ម្នាក់ៗ​។ អ្នកជំនាញ នៅតែ​ទទួល​បានការ​ត្អូញត្អែរ​ជាច្រើន ពី​ស្ដ្រី​មួយចំនួន​ថា ដៃគូ​ខ្លួន មិនអាច​បំពេញ​ចំណង់​កាមគុណ​ដល់​ខ្លួន បាន​គ្រប់គ្រាន់​ឡើយ​។​


ការរួម​រ័ក្ស​ធ្វើឱ្យមាន​អារម្មណ៍​វិជ្ជមាន    
​ជាការ​ពិត ការរួម​រ័ក្ស​ដ៏​ត្រឹមត្រូវ​មានន័យថា អ្នក​កំពុង​រីករាយ​នឹង​ការរួម​រ័ក្ស និង​ទទួលបាន​ភាពស្រណុកសុខស្រួល​រៀងៗ​ខ្លួន​។ ការរួម​រ័ក្ស ធ្វើឱ្យ​ស្ដ្រី​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង ថែមទាំង​បន្ថែម​ការឱ្យ​តម្លៃ​ចំពោះ​ខ្លួនឯង​ទៀតផង​។ លើសពីនេះ សិច​មាន​អានុភាព​អាច​ព្យាបាល​អាការរោគ​មួយចំនួន បាន​ផងដែរ​។ ការរួម​រ័ក្ស ធ្វើឱ្យមាន​អារម្មណ៍​វិជ្ជមាន និង​ធ្វើឱ្យ​កាន់​តែមាន​ទំនុក​ចិ​ត្ដ​បន្ថែមទៀត​សម្រាប់​ស្ដ្រី​។ នៅពេល​ស្ដ្រី​ឃើញ​ដៃគូ​បុរស ងប់​ង​ល់​នឹង​ការរួម​រ័ក្ស​ជាមួយ​ខ្លួន សរសើរ​រូប​កាយ​នាង និង​ទង្វើ​សកម្មភាព​រឿង​គ្រែ​ខ្នើយ វា​ធ្វើឱ្យ​នាង​មាន​អារម្មណ៍ល្អ​ច្រើន ចំពោះ​ខ្លួនឯង​។​

ការរួម​រ័ក្ស​ធ្វើឱ្យ​កាន់​តែមាន​ភាពស្និទ្ធស្នាល​ជាមួយ​បុរស​
​រាងកាយ​ដែល​ក្ដៅ​រោលរាល​ខ្លាំង បញ្ចេញ​សារធាតុ​អ័រម៉ូន Oxytocin ដែល​គេ​ស្គាល់​ថា ជា​អ័រម៉ូន​បញ្ចេញ​មក​ក្នុង​រួម​កាយ តាមរយៈ​ការរួម​រ័ក្ស​។ ការរួម​ភេទ គឺជា​គ្រឿងផ្សំ​ដ៏​សំខាន់ សម្រាប់​ធ្វើឱ្យ​ទំនាក់ទំនង​ស្នេហា មាន​ភាពជា​ប់លាប់ ហើយ​វា​ក៏​ជួយ​ធ្វើឱ្យ​ដៃគូ​ស្នេហា អាច​រក្សាបាន​ទំនាក់ទំនង​នឹង​គ្នា រឹងមាំ​ទៀតផង​។ ហេតុដូច្នេះ គេ​អាច​និយាយបានថា ស្ដ្រី​រួម​រ័ក្ស​ជាមួយ​ដៃគូ​បុរស​កាន់តែ​ច្រើនដង មានន័យថា កាន់តែ​កាត់បន្ថយ​អំពើ​ផិតក្បត់ ទៅ​មាន​ស្រី​ថ្មី​របស់​ភាគី​បុរស បាន​កាន់តែច្រើន​។​

​ការរួមរ័ក​ជួយ​បន្ធូរបន្ថយ​អារម្មណ៍​តប់ប្រមល់​
​សិច​មិនមែន​ត្រឹមតែ​ធ្វើឱ្យ​សុខ​ស្រួល​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ធ្វើឱ្យ​ធូរស្បើយ​ស្ងប់​ក្នុង​អារម្មណ៍​។ ជា​ឧទាហរណ៍ នៅពេល​ស្ដ្រី​មាន​អារម្មណ៍​តប់ប្រមល់​ពេញ​មួយថ្ងៃ នៅ​កន្លែងធ្វើការ ការរួម​រ័ក្ស​ធ្វើឱ្យ​នាង​ធូរស្បើយ​ក្នុង​អារម្មណ៍ និង​បន្ធូរបន្ថយ​អារម្មណ៍ ឱ្យ​ស្រស់ស្រាយ​ឡើងវិញ​។ ដូចគ្នានេះដែរ សិច​ក៏​ជួយ​បន្ធូរបន្ថយ​ផ្លូវ​អារម្មណ៍ តាមរយៈ​ការដក​ដង្ហើមវែងៗ​ញឹកញាប់ និង​ការ​បបោសអង្អែល ហើយ​អ័រម៉ូន​ដែល​បញ្ចេញ អំឡុងពេល​ដល់​ចំណុចកំពូល ធ្វើឱ្យ​ស្ដ្រី​មាន​អារម្មណ៍​ស្ងប់​សុខ​ស្រួល​ជាខ្លាំង​។​

ការរួម​រ័ក្ស​ជា​រូបភាព​នៃ​ការហាត់​ប្រាណ​
​ការរួម​រ័ក្ស​អូសបន្លាយ​ពេល​រយៈពេល​៣០​នាទី អាច​ដុតបំផ្លាញ​បាន​ជាង​៨៥​កាឡូរី​។ យើង​សុទ្ធតែ​បានដឹង​គ្រប់គ្នា​ហើយ​ថា សិច​ជួយ​ដុតបំផ្លាញ​កាឡូរី​។ មាន​ស្ដ្រី​ខ្លះ ចូល​ចិ​ត្ដ​រួម​រ័ក្ស​នៅ​ពីលើ​បុរស ពីព្រោះ​នាង​យល់ថា ខណៈពេល​នៅ​ពីលើ ហាក់បីដូចជា​ការហាត់​ប្រាណ ដោយ​នាង​អាច​គ្រប់គ្រង​ការរួម​រ័ក្ស​បាន និង​មាន​សកម្មភាព​រួមរ័ក​ច្រើន ធ្វើឱ្យ​ដៃគូ​ខ្លួន​រោលរាល លុះ​ក្នុង​កាម​តម្រេក​។​

ការរួមរ័ក្សធ្វើឱ្យ​នឹកឃើញ​កាម​តម្រេក​
​ជួនកាល ស្ដ្រី​មាន​អារម្មណ៍​ចម្លែក ដូចជា មនុស្ស​ចង់​រួមភេទ ពីព្រោះ​នាង​តែងតែ​គិតពី​ដៃគូ​បុរស ដែល​ខ្លួន​បាន​រួមរ័ក​ជាមួយ​កាលពី​ពេលមុន​។ ការ​មាន​អារម្មណ៍​បែបនេះ ធ្វើឱ្យ​នាង​ចងចាំ​នឹកឃើញ​ចង់​រួម​រ័ក្ស​ទៀត​។ ការ​រវើរវាយ​ចង់​រួម​រ័ក្ស​បែបនេះ គឺជា​រឿង​ធម្មតា ប៉ុន្ដែ​វា​ហាក់បីដូចជា​រឿង​ចម្លែក សម្រាប់​បុរស ក្នុង​ការទទួល​យកគំនិត​ដែលថា ស្ដ្រី​មាន​អារម្មណ៍​ចង់​រួម​រ័ក្ស​ច្រើនជាង​បុរស​៕ 

ប្រភពៈ វត្តភ្នំ

No comments: