ព្រះវិហារ: លោក ហ៊ុន ម៉ាណែត និង លោកស្រី ហ៊ុន ម៉ាណា
ដែលជាបុត្រា បុត្រី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ នេះ បានពាំនាំនូវអំណោយ មួយចំនួន
ជូនដល់បងប្អូនកងទ័ព ចំនួន១៥៧៥ គ្រួសារ ស្ថិតនៅភូមិពាក់ស្បែក ឃុំរំដោះស្រែ
ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាយរងសេនាធិការចម្រុះ មេបញ្ជាការកងពលធំលេខ៣
និងជាប្រធានគណៈបញ្ជាការឯក ភាពទិសទី១ ឧត្តមសេនីយ៍ឯក ស្រី ឌឹក
បានថ្លែងឲ្យដឹងថា អំណោយរបស់ សម្តេចតេជោ ហ៊ុន សែន
រួមនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានពាំនាំតាមរយៈបុត្រា បុត្រីទាំង
មកប្រគល់ជូនគ្រួសារ កងទ័ពចំនួន១៥៧៥ គ្រួសារ នៅពេលនេះវាពិតជាមាន
សារៈសំខាន់ណាស់ ខណ:ដែលបងប្អូន ទាំងអស់ កំពុងជួបការលំបាកនារដូវវស្សានេះ ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងបន្តទៀតថា គ្រួសារកងទ័ពចំនួន១៥៧៥
គ្រួសារ ដែលទទួល អំណោយ នៅពេលនេះ ពួកគាត់មកពី កងពលធំអន្តរគមន៍ លេខ៣,
កងពលតូចអន្តរគមន៍ លេខ៧, យោធាខេត្តព្រះវិហារ, កងរាជអាវុធហត្ថ ខេត្តព្រះវិហារ
រួមនិងវរនគរបាល ព្រុំដែនលេខ៧៩៣ និងវរនគរបាល ព្រំដែនលេខ៧៩៥ ។
បុត្រាសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ាណែត
បានថ្លែងឲ្យដឹងថា ជានិច្ចកាល សម្តេចតេជោ តែងតែគិតគូអំពី
ប្រជាពលរដ្ឋដែលជួបការលំបាក ហើយនៅពេលនេះដែរ លោកទាំងពីរ យកអំណោយមួយចំនួន
ជូនដល់គ្រួសារបងប្អូន កងទ័ពចំនួន១៥៧៥ គ្រួសារ នៅឃុំរំដោះស្រែ
ស្រុកជាំក្សាន្តនេះ ។
លោក ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា អំណោយទាំងនេះ វាមិនច្រើននោះទេ ប៉ុន្តែវាជាទឹកចិត្ត របស់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលតែងតែគិតគូ ពីសុខទុក្ខរបស់បងប្អូន កងទ័ពប្រចាំការនៅសមរភូមិមុខ ។ អ្នកស្រី ទុយ ម៉ាលី គ្រួសារនគរបាលវរព្រំដែន លេខ៧៩៣ បាននិយាយថា អំណោយទាំងនេះពិតជាមាន សារៈ សំខាន់ណាស់ សម្រាប់គ្រួសារគាត់ ក៏ដូចជាក្រុមគ្រួសារ កងទ័ពដទៃទៀត ដែលកំពុងជួបការ ខ្វះខាតនាពេលនេះ ។ សព្វថ្ងៃនេះ សម្រាប់អ្នកស្រី ទុយ ម៉ាលី ដែលមានកូន៥ នាក់ គឺមានលទ្ធភាពណា រកចំណូលក្រៅដើម្បី ផ្គត់ផ្គង គ្រួសារ ក្រៅអំពីប្រាក់ខែប្តី និងការចិញ្ចឹមមាន់ បន្តិចបន្តួចប៉ុណ្ណោះ ។
សូមបញ្ជាក់ផងដែរ អំណោយរបស់ សម្តេចតេជោ ហ៊ុន សែន
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលពាំនាំតាមរយ: លោក ហ៊ុន ម៉ាណែត និងលោកស្រី
ហ៊ុន ម៉ាណា អគ្គនាយកទូរទស្សន៍ និងវិទ្យុ បាយ័ន ក្នុងនោះរួមមាន អង្ក១
ការ៉ុង, មី១ កេស, ទឹកត្រី២ ដប, ទឹកស៊ីអ៊ីវ២ ដប, ទឹកដោះគោ១ កំប៉ុង, ត្រីខ១
យួរ, ម៉ុង១ សារ៉ុង១ ភួយ១ ក្រម៉ា១ ក្រណាត់១ដុំ និងថវិកាមួយចំនួន ទៀតផងដែរ ៕
ប្រភពៈ ដើមអំពិល
No comments:
Post a Comment