
ការរួមភេទ អាចបង្កការឈឺចាប់បាន សម្រាប់ពេលវេលាដំបូង របស់ពួកគេ
បើសិនជាសន្ទះព្រហ្មចារីយ៍ របស់ស្ត្រីនៅមិនទាន់ ដាច់រហែក។
សន្ទះព្រហ្មចារីយ៍ គឺជាបន្ទះមួយដែលគ្របនៅច្រកចូល របស់ទ្វារមាសដែល
អាចគ្រប់ជិត ឬគ្របតិចតួច។
ក្រោយមកទៀត ទោះបីជាយ៉ាងណាក៏ដោយ ការឈឺចាប់ក៏អាចថយចុះ បានហើយ។
ហើយបើសិនជាអ្នកនៅតែឈឺ ឬមិនអាចស៊ូទ្រាំបានទេ
អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យអំពីរឿងនេះ។
វាអាចដោយសារតែប្រតិកម្មអាឡែហ្ស៊ីជាមួយស្រោមអនាម័យ, កង្វះអ័រម៉ូន
Estrogen (ស្ត្រីវ័យច្រើន) ឬមានជំងឺ Vulvodynia
(ជំងឺលើបរបេរទ្វារមាស)។ ប៉ុន្តែសព្វថ្ងៃនេះគេដឹងថា
សន្ទះព្រហ្មចារីយ៍អាចរហែក ឬដាច់ដោចបានតាមរយៈសកម្មភាពផ្សេងៗដូចជា
ការជិះសេះ, ហាត់ប្រាណ ឬការលេងកីឡា។
ការរួមភេទជាលើកដំបូងអាចធ្វើអោយហូរឈាមតាមទ្វារមាសបានដែរ
ប៉ុន្តែវាគឺជារឿងធម្មតាទេដោយសារតែសន្ទះព្រហ្មចារីយ៍រហែក។
សម្រាប់ស្ត្រីមួយចំនួនប្រហែលជាអាចមានអាការៈឈឺចាប់ខ្លាំងបើសិនជា ដៃគូររបស់ពួកគេរួមភេទមានការប៉ះពាល់ដល់មាត់ស្បូន។ ខណៈពេលដែលមានសេចក្តីរាយការណ៍អំពីការឈឺចាប់នោះ វាអាចដោយសារតែការរួមភេទរបស់ពួកគេមិនមានការបរបោសអង្អែលដើម្បី ផ្តល់ភាពសម្រើបដល់ដៃគូគ្រប់គ្រាន់ជាមុនសិន។
ទោះបីជាការរួមភេទត្រូវបានគេចាត់ទុកថាធ្វើអោយឈឺក៏ដោយ
ប៉ុន្តែក៏មិនត្រូវបាក់ទឹកចិត្ត ឬភ័យខ្លាចការឈឺចាប់ដែរ
ព្រោះកត្តានេះវានឹងអាចអោយឈឺចាប់បាន ទោះបីជាការឈឺចាប់នោះមិនអាច
កើតមានទៀតក៏ដោយ។ ចូរចាំថា
ការបរបោសអង្អែលមុនពេលរួមភេទអាចមានប្រយោជន៍ក្នុងការកាត់បន្ថយ
ការឈឺចាប់ក្នុងពេលរួមភេទជាលើកដំបូង។ នេះដោយសារតែ
សាច់ដុំក្នុងអាងត្រគៀកអ្នកធូរ
ហើយអ្នកអាចមានភាពស្រើបស្រាល ដើម្បីបង្កើតការសប្បាយកាន់តែច្រើន
ទៀតផង។ តាមពិត
ដៃគូរបស់អ្នកដើរតួនាទីដ៏សំខាន់មួយក្នុងការបន្ធូរអារម្មណ៍របស់
អ្នក ព្រមទាំងជាអ្នកធ្វើអោយមានផាសុខភាពទៀតផង៕
ប្រភពៈ សុខភាព
No comments:
Post a Comment