រយៈពេលប្រហែលមួយឆ្នាំ ក្រោយសម្រាល កូនរួច
ស្ត្រីអាច នឹងមានចំណង់ផ្លូវភេទ ថយចុះច្រើនជាងមុនពេលនាងមាន
ផ្ទៃពោះ ជាពិសេសរយៈពេល ៤ ទៅ ៦សប្តាហ៍ដំបូង។
ការសិក្សាមួយរបស់ជនជាតិអូស្ត្រាលីបានរកឃើញថា មានស្ត្រីមិនដល់
២០%ទេដែលសកម្ម ខាងរួមភេទរយៈពេល ៤សប្តាហ៍ក្រោយ សម្រាលកូនរួច។
វាគ្មានអ្វីដែលអាចនិយាយថា ធម្មតា
ឬត្រឹមត្រូវចំពោះពេលវេលាដែលត្រូវវិលមករកសកម្មភាពផ្លូវភេទវិញ
នោះទេ គឺអាស្រ័យ ទៅលើអារម្មណ៍របស់អ្នក និងដៃគូទាំងអស់គ្នាតែម្តង។
អ័រម៉ូនជាច្រើនរបស់មនុស្សីពេលបំបៅដោះកូនត្រូវបានប៉ះពាល់ក្នុង រយៈពេលពួកគេកំពុងតែបំបៅដោះកូន។ ចំពោះស្ត្រីដែលមិនបំបៅដោះកូនទេ កម្រិតអ័រម៉ូននឹងមានស្ថេរភាពវិញរយៈពេល ៤ ទៅ៦សប្តាហ៍ក្រោយពីសម្រាលកូនរួច។
ទោះបីជាក្រោយពីកម្រិតអ័រម៉ូន ដែលបានវិលមករកសមភាពដើមវិញក៏ដោយ
ក៏ស្ត្រិភាគច្រើននៅតែប្រាប់ថាចំណង់ផ្លូវភេទ របស់ពួកគេមិនសូវមាន
ដូចកាលពីមិនទាន់មានផ្ទៃពោះដដែលដោយសារតែមានបញ្ហាផ្លូវចិត្ត។
ឧទាហរណ៍ ស្ត្រីដែលក្លាយទៅជាម្តាយរបស់គេជាលើកដំបូងក្នុងទីក្រុង
Melbourne បានអោយដឹងថា ជាមធ្យមចំណង់ផ្លូវភេទ របស់ពួកគេត្រូវថយចុះ
ហើយការវិលត្រឡប់ទៅរកការរួមភេទ ក៏មិនសូវមានជាញឹកញាប់ក្នុងរយៈពេល
៦ខែក្រោយសម្រាលកូនរួចដូចកាលពីពួកគេមិនទាន់មានផ្ទៃពោះដែរ។
ស្ត្រីជាច្រើនមានអារម្មណ៍អស់កម្លាំង,
ត្រូវការចំនាយពេលផ្លាស់ប្តូរជីវិតក្លាយទៅជាម្តាយគេ
និងធ្លាប់មានបញ្ហាជាមួយទំនាក់ទំនងក្នុងគ្រួសារ
ដែលវាសុទ្ធសឹងតែជាការយល់ដឹង អំពីការប្រែប្រួលក្នុងរាងកាយ
ឬទទួលរងការបាក់ទឹកចិត្តក្រោយសម្រាលកូនរួច។
បញ្ហាអស់ទាំងនេះ ជាទូទៅនឹងកាត់បន្ថយចំណង់ផ្លូវភេទ របស់មនុស្សស្រីបាន។
ចំណង់ផ្លូវភេទរបស់បុរសក៏ប្រហែលជាផ្លាស់ប្តូរដែរក្រោយពីដៃគូរបស់
ខ្លួនសម្រាលកូន។
ប៉ុន្តែបុរសខ្លះបែរជាមានចំណង់ផ្លូវភេទ កើនឡើងទៅវិញ
នេះប្រហែលជាពួកគេត្រូវបាន ទាក់ទាញតាមរយៈការផ្លាស់ប្តូររបស់រាងកាយ
ដៃគូ ឬដោយសារតែសប្បាយចិត្ត អំពីការចាប់កំណើតរបស់កូន។
ទោះបីជាយ៉ាងណាក៏ដោយ
បុរសក៏ធ្លាប់មានបញ្ហាចំណង់ផ្លូវភេទថយចុះដែរដូចជា
បារម្ភអំពីការឈឺចាប់របស់ដៃគូ
ឬការគ្មានផាសុខភាព ក្នុងពេលរួមភេទ នៅពេលមានសមាជិកថ្មីនៅជិតបែបនេះ
។
ប្រភពៈ សុខភាព
No comments:
Post a Comment