របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, October 14, 2013

បក្ស​ជំទាស់​អំពាវនាវ​រក​វិភាគទាន បន្ត​មហា​បាតុកម្មអហិង្សា ថ្ងៃទី​២៣ តុលា​​

គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​រក​ជំនួយ​ពី​សប្បុរ​ស​ជន​ក្នុង​ និង​ក្រៅប្រទេស ដើម្បី​ទ្រទ្រង់​គម្រោង​ធ្វើ​មហា​បាតុកម្មអហិង្សា ដែល​គ្រោង​ធ្វើ​នៅ​ចុង​ខែ​តុលា​នេះ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ រាជធានី​ភ្នំពេញ ជំរុញ​ឲ្យមាន​យុត្តិធម៌​ដល់​ម្ចាស់​ឆ្នោត។​ សេចក្តីអំពាវនាវ របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៣​នេះ ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ធ្វើ​មហា​បាតុកម្មអហិង្សា​ជាថ្មីទៀត ដែល​មាន​រយៈ​ពេល​ច្រើន​ថ្ងៃ និង​ទ្រង់ទ្រាយ​ធំ​ជាង​មុន ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៣​នេះ​។

​តាម​គម្រោង គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣​នេះ ដើម្បី​យក​ញត្តិ​ជូន​អង្គការសហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស ២៣ តុលា ១៩៩១ តាមរយៈ​តំណាង​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។​

​លិខិត​ដ​ដែល​នេះ បន្តថា ដើម្បី​សម្រួល​ដល់​ដំណើរ​មហា​បាតុកម្ម​អហិង្សា គណបក្ស​សង្គ្រោះ​ជាតិ សូម​អំពាវនាវ​ដល់​ជនរួមជាតិ​គ្រប់​ទាំង​ក្នុង និង​ក្រៅប្រទេស បន្ត​ជួយ​ផ្តល់​វិភាគ​ទាន​ជា​ថវិកា និង​សម្ភារៈ​ផ្សេងៗ ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន ការ​សង់រោង​ស្នាក់នៅ ដំណើរការ​រៀបចំ​ម្ហូបអាហារ សន្តិសុខ សុវត្ថិភាព និង​សុខភាព​ជា​ដើម​។​

គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ពីរ​លើក​មក​ហើយ នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​ប្រជាពលរដ្ឋ​មក​ពី​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​រាប់​ម៉ឺន​នាក់​ចូលរួម​។

​បាតុកម្ម​ទាំង​ពីរ​លើក ​គឺ​កាលពី​ថ្ងៃ​ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៣ និង​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៣ ក្នុង​គោលបំណង​ទាមទារ​ឲ្យមាន​ការបង្កើត ​គណៈកម្មកា​រ​ឯករាជ្យ​មួយ​ស៊ើបអង្កេត ភាពមិនប្រ ក្រតី​​នៃ​ការបោះឆ្នោត កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​

ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រាន​ចោល​ការទាមទារ​នេះ ដោយ​អះអាង​ថា​ ហួស​នឹង​ក្រប​ខណ្ឌ​ច្បាប់៕
សូមសរសេរមកកាន់ លោក តាំង វី​ដា​ តាមរយៈ vida@vodhotnews.com

ប្រភពៈ ខ្មែរស្ថាបនា

No comments: