របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Wednesday, October 23, 2013

ប្រុយណេអនុញ្ញាតឱ្យគប់ដុំថ្មរហូតដល់ស្លាប់ចំពោះស្ដ្រីដែលផិតក្បត់

ព្រះរាជាណាចក្រ ​ប្រ៉ុ​យ​ណេ​កាលពី​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៣​ បាន​ប្រកាស​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​មួយ​ ដោយ​ក្នុង​នោះ​ បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​រូបភាព​ដាក់​ទណ្ឌកម្ម​តាម​បែប​អ៊ិស្លាមដ៏​ តឹងរ៉ឹង​ គឺ​ឱ្យ​គប់​ដុំ​ថ្ម​រហូត​ដល់​ស្លាប់​ចំពោះ​ជន​ដែល​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់​ ។​

ព្រះមហាក្សត្រ​ Hassanal​ Bolkiah​ មាន​ព្រះ​បន្ទូល​ថា​ ច្បាប់​ថ្មី​នេះ​ បូក​បញ្ចូល​ ទាំង​ច្បាប់​ Sharia​ របស់​សាស​នឹក​អ៊ិស្លា​ម​ ដែល​បាន​ស្រាវជ្រាវ​ច្រើន​ឆ្នាំ​កន្លង​មក​ និង​ចូល​ជា​ធរមាន​ក្រោយ​រយៈពេល​៦​ខែ​ ដែល​បាន​ប្រកាស​ជា​សាធារណៈ​ ។​

​ច្បាប់​ថ្មី​នឹង​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​រូប​ ភាព​ដាក់​ទណ្ឌកម្ម​តាម​រយៈ​ការ​គប់​ដុំ​ថ្ម​ រហូត​ដល់​ស្លាប់​ចំពោះ​អ្នក​ប្រព្រឹត្ដ​ល្មើស​ គឺ​ផិត​ក្បត់​ មាន​សាហា​យ​ស្មន់​ ។​ កាត់​ដៃ​កាត់​ជើង​ដល់​បុគ្គល​ណា​ដែល​ប្រព្រឹត្ដ​ល្មើស​ លួច​ប្លន់​ និង​ធ្វើ​ទារុណកម្ម​ដោយ​ វាយ​នឹង​ដំបង​ និង​រំពាត់​ដល់​ស្ដ្រី​រូប​ណា​ដែល​បំផ្លាញ​គភ៌​ រំលូត​ទារក​ ឬ​ផឹកស្រា​ ជាដើម​ ។​

​ប៉ុន្ដែ​ច្បាប់​ Sharia​ ខាងលើ​នេះ​ អនុវត្ដ​ទៅ​លើ​តែ​ជនជាតិ​អ៊ិ​ស្លា​ម​ប៉ុណ្ណោះ​ ដែល​មាន​រហូត​ដល់​៧០​ភាគរយ​នៃ​ចំនួន​ ប្រជាជន​រស់នៅ​លើ​ទឹកដី​ប្រុយ​ណេ​ ។​ ​កន្លង​មក​ នៅ​ប្រ៉ុ​យ​ណេ​មាន​ទាំង​ តុលាការ​Sharia​ ទៀត​ផង​ ដែល​ប្រើ​ ប្រាស់​សម្រាប់​កាត់ទោស​ពាក់ព័ន្ធ​នឹង​ ការ​លែងលះ​ និង​បញ្ហា​ចម្រូងចម្រាស​នៅ​ក្នុង​គ្រួសារ​ ។​
អ្នក​ដែល​មិន​កាន់សាសនា​អ៊ិ​​ស្លា​ម​ មាន​ប្រមាណ​១៥​ភាគរយ​ ដែល​មាន​ដើម​កំណើត​មក​ពី​ចិន​ និង​ត្រូវ​អនុវត្ដ​ ច្បាប់ព្រហ្មទណ្ឌ​ចាស់​ ដែល​អនុម័ត​កាល​ពី​ឆ្នាំ​១៩៨៤​ ប្រសិនបើ​ប្រព្រឹត្ដ​ល្មើស​ ៕

ប្រពភៈ នគរវត្ត

No comments: