ពាក់ព័ន្ធនឹងករណីនេះនគរបាលស្រុកប្រាសាទសំបូរ
បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ ឃឿន ខន
អាយុ៤២ឆ្នាំ បានបើករថយន្តទៅផ្ទះរបស់ឈ្មោះ ទី អាង អាយុ៤៨ឆ្នាំ
ក្នុងគោលបំណងទៅទារលុយ។ លុះទៅដល់ក៏បានប្រកែកគ្នា ហើយឈ្មោះ ឃឿន
ខន ក៏បានទាញពូថៅកាប់ឈ្មោះ ទី អាង មួយពូថៅចំក្បាលរងរបួសធ្ងន់
រួចហើយក៏បានបើករថយន្តចេញទៅវិញ
និងបានកិនម៉ូតូ១គ្រឿងដែលម្ចាស់ចតទុកជិតផ្លូវបណ្តាលឱ្យខូចខាត
ទាំងស្រុង ។
ឃើញដូច្នេះប្រជាពលរដ្ឋក៏បានរាយការណ៍ដល់នគរបាល
ប៉ុស្តិ៍ឱ្យមកជួយអន្តរាគមន៍ លុះមន្ត្រីនគរបាលប៉ុស្តិ៍ឈ្មោះ
ប៉ែន ម៉ៅ ចុះមកវាស់វែងពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ
ក៏ត្រូវជនសង្ស័យដែលកំពុងក្រពុលមុខដោយសារស្រាផងនោះបានវាយជាច្រើនដៃ
ទៅលើមន្ត្រីប៉ូលិសបណ្តាលឱ្យសន្លប់ និងខៀវភ្នែកម្ខាង។
ក្រោយពេលកើតហេតុ
សមត្ថកិច្ចនគរបាលអធិការដ្ឋានស្រុកប្រាសាទសំបូរក៏បានឃាត់ខ្លួនជន
សង្ស័យរូបនេះមកសាកសួរ ។ នគរបាលបានបានបន្តថា
ជនជាប់ចោទជាមនុស្សមានផ្ទុកមេរោគអេដស៍ និងកំពុងលេបថ្នាំពន្យារ
ហើយនៅពេលគេផឹកស្រាម្តងៗគឺតែងតែប្រតិកម្មកំរោលចូលបែបនេះ ។
មន្ត្រីនគរបាលបានបន្តថា
ជនសង្ស័យមានប្រពន្ធកូនរស់នៅប្រទេសថៃ
ប៉ុន្តែគេបានចេញចូលរកស៊ីក្នុងស្រុកកំណើត
ហើយក៏ធ្លាប់ជាប់គុកពីបទប្រើអំពើហិង្សារយៈពេល៦ឆ្នាំនៅប្រទេស
ថៃដែរ ។ក្រោយពីសាកសួររួច នៅថ្ងៃទី៧ តុលា ជនឈ្មោះ ឃឿន ខន
ត្រូវនគរបាលបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវ
ច្បាប់ ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment