ចំណែកនៅក្បែរសំណង់ទី១ ស្ថិតនៅភូមិតាង៉ែន ដែលអាជ្ញាធរ បានយកគ្រឿងចក្រទៅកាយបើកមុខទឹកនោះ បានធ្វើឲ្យទំនប់បាក់កាន់តែធំឡើងៗ
ដោយសារកម្លាំងទឹកហូរច្រោះ។ កម្លាំងទឹកនៅចំណុចបាក់ធ្លាយនោះ បានបុកផ្តាច់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ នាំយកទៅបាត់អស់។ សំណង់ទ្វារទឹកទី១ និងទី២
ដែលសាងសង់ដោយក្រុមហ៊ុនកូរ៉េ មិនបានបាក់ទេ។
តាមសេចក្តីរាយការណ៍ពីអ្នកឆ្លងឆ្លើយព័ត៌មាន នៅទំនប់អាងកំពីងពួយ បានឲ្យដឹងថា កម្លាំងទឹកដែលហូរចេញពីអាងកំពីងពួយ ត្រង់ចំណុចបាក់ធ្លាយនោះ មានសន្ទុះខ្លាំងណាស់ មិនមាននរណាហ៊ានចូលទៅជិតបានទេ។ ចំណែកផ្ទះដែលទឹកហូរនាំយកទៅបាត់នោះ ក៏នៅពុំទាន់ដឹងពីតួលេខច្បាស់លាស់នៅឡើយទេ ប៉ុន្តែគេគ្រាន់តែដឹងថា ផ្ទះដែលនៅចំមុខទឹក គឺបាក់រលំទាំងអស់ដែលមានចំនួនច្រើនខ្នង។ ចំណែកឯមនុស្ស និងសត្វពាហនៈ មិនបានរងគ្រោះនោះទេ ព្រោះត្រូវបានជម្លៀសចេញទៅទួលសុវត្ថិភាព បានទាន់ពេលវេលា ។
គឺ មុនពេលដែលមានការបាក់ធ្លាយទំនប់នេះ កម្លាំងសមត្ថកិច្ច កងប្រដាប់អាវុធជាច្រើនរយនាក់ អាជ្ញាធរខេត្ត បានចុះទៅជួយអន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ដឹកជញ្ជូនចេញពីលំនៅ ដ្ឋាន ដើម្បីទៅរកទីទួលសុវត្ថិភាព ខ្លះមានមធ្យោបាយដូចជា គោយន្តកន្ត្រៃ ឬឡានតូច-ធំ បានរើឥវ៉ាន់ដឹកដោយខ្លួនឯងផងដែរ៕

កម្លាំងសមត្ថកិច្ច កងប្រដាប់អាវុធ
និងអាជ្ញាធរខេត្ត បានចុះជួយសង្គ្រោះប្រជាពលរដ្ឋ
ទៅទីទួលសុវត្ថិភាព មុនពេលដែលមានការបាក់ធ្លាយទំនប់អាងកំពីងពួយ
ប្រពភៈ CEN
No comments:
Post a Comment