របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 15, 2013

ប្រទះ​ឃើញអាវុធ​ជាង100​ដើម នៅ​ជួរភ្នំដោះ​ក្រមុំស្រុក​ទឹកផុស ជាយុទ្ធ​ភណ្ឌបន្សល់​ទុកពី​សង្គ្រាម

អាវុធដែល​ប្រទះឃើញ
ខេត្ត​កំពង់​ឆ្នាំង​ ៖ អាវុធ​គ្រប់​ប្រភេទ​​ជា​ច្រើន​ដើម​​ត្រូវ​​មន្ត្រី​ប៉ូលិស​​ខេត្ត​ និង ​ស្រុក​​​ស្រាវ​​ជ្រាវ​រក​ឃើញ​​ កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​​​១៤ វិច្ឆិកា ២០១៣ នៅ​លើ​ភ្នំ​ដ៏​ឆ្ងាយ​មួយ​​​ក្នុង​ភូមិ​សាស្ត្រ​​​ស្រុក​ទឹក​ផុស តាម​រយៈ​ការ​ផ្តល់​ដំណឹង​​ពី​ប្រជា​ពលរដ្ឋ​​ដែល​​ឡើង​ភ្នំ​កាប់​ឈើ​ ។ ប្រជា​ពលរដ្ឋ​​​បាន​រាយ​ការណ៍​​ជូន​លោក​អភិបាល​ស្រុក​ទឹក​ផុស​​ និង​បន្ត​​ជូន​លោក​​​អភិបាល​​ខេត្ត​​ ហើយ​ក៏​​ចាត់​បញ្ជា​​​មន្ត្រី​​​ប៉ូលិស​ទៅ​រុក​រក​ឃើញ ដូច​ការ​ប្រាប់​របស់​​ប្រជា​ពលរដ្ឋ​មែន​ ។

ទោះ​​ជា​យ៉ាង​ណា​​​​ក្តី ការ​រុក​រក​ប្រទះ​ឃើញ​នេះ​​ គ្រាន់តែ​បាន​រាយ​​ការណ៍​ជូន​ត្រឡប់​​​ទៅ​លោក​​ អភិបាល​​ស្រុក និង​បន្ត​រាយ​ការណ៍​​ជូន​លោក​អភិបាល​ខេត្ត​​​វិញ​​ប៉ុណ្ណោះ​ ព្រោះ​​នៅ​ឆ្ងាយ​ពេក​ និង​មិន​ទាន់​មាន​លទ្ធ​ភាព​​ដឹក​ជញ្ជូន​​យក​មក​ទុក​ ។​ លោក​សោម វុឺន​​ អភិបាល​ស្រុក​ទឹក​ផុស​​ ​​ប្រាប់​តាម​ទូរ​ស័ព្ទ​​​ថា លោក​​បាន​​ទទួល​ដំណឹង​ពី​ប្រជា​ពលរដ្ឋ​​ឡើង​ភ្នំ​​ថា​បាន​ប្រទះ​ឃើញ​​អាវុធ​ ជា​ច្រើន​ដើម​​​នៅ​លើ​ភ្នំ​មួយ​​ ប៉ុន្តែ​មិន​ស្គាល់​​ឈ្មោះ​ភ្នំ​អ្វី​​ទេ​ ខ្លះ​ថា​ភ្នំ​ដោះ​​ក្រមុំ តែ​​ខ្លះ​ថា​​​ឈ្មោះ​ផ្សេង​ទៅ​វិញ​​ ។ 


ក្រោយ​មក​លោក​​​បាន​ជូន​ដំណឹង​នេះ​​ទៅ​លោក​អភិបាល​ខេត្ត​​ និង​លោក​ស្នង​ការ​​​នគរ​​បាល​ខេត្ត​​ ហើយ​ក៏​​ឱ្យ​កម្លាំង​ប៉ូលិស​​ និង​​ប្រជា​ពលរដ្ឋ​​ជូន​ទៅ​ទី​តាំង​​​កាំភ្លើង​​ទាំង​នោះ​​ ​ដោយ​ចំណាយ​ពេល​២​ថ្ងៃ​ទើប​​​ប្រទះ​ឃើញ​ ។ ​នៅ​ម៉ោង​​ប្រហែល​​១០​ព្រឹក​​ ថ្ងៃ​ទី​១៤ វិច្ឆិកា​​ ​ក្រុម​សមត្ថ​កិច្ច​​​​បាន​ទូរ​ស័ព្ទ​​​ប្រាប់​​ថា​ ​រក​ឃើញ​ហើយ​​​ គឺ​នៅ​​ឆ្ងាយ​​ខ្លាំង​ណាស់​​ គ្មាន​សេវា​ទូ​រស័ព្ទ​ទេ​​ ទម្រាំ​រក​កន្លែង​​​មាន​សេវា​​បាន​​​​ទើប​​ទូរ​ស័ព្ទ​​ប្រាប់​​​ ។

ប្រភព​ដដែល​បន្ត​ថា​ តាម​សេច​ក្តី​រាយ​ការណ៍​​ពី​លោក​អធិការស្រុក​​ កាំភ្លើង​ដែល​រក​ឃើញ​​នោះ​​​ មាន​ច្រើន​ដើម​ណាស់​​ គ្រាន់តែ​​ប្រមូល​​យក​ផ្នែក​ខាង​​លើ​មាន​​ចំនួន​ជាង​១០០​ដើម​​ ក្នុង​នោះ​មាន​​​​កាំភ្លើង​​ AK, CKC, B40 និង​ RPD ជាដើម ។​ ប៉ុន្តែ​នៅ​សល់​ជា​ច្រើន​រយ​ដើម​ទៀត​​​ដែល​ពុំ​ទាន់​​យក​ចេញ​បាន​​​ ព្រោះ​​នៅ​​កប់​​ខាង​ក្រោម​​ច្រើន​​ស្រទាប់​​ទៀត ។​​ ​លោក​​ឧត្តម​សេនីយ៍​ត្រី​​ អាត់​ ខែម ស្នង​​ការ​នគរបាល​​ខេត្ត​​ ​មាន​ប្រសាសន៍​​​ថា ក្រោយ​ពី​ទទួល​ព័ត៌​មាន​​នោះ​ លោក​​ចាត់​​ឱ្យ​មន្ត្រី​​ប៉ូ​លិស​ខេត្ត​-ស្រុក​​ និង​មន្ត្រី​​ប៉ូលិស​ជំនាញ​​អាវុធ​ជាតិ​ផ្ទុះ​​ ជិត​២០​នាក់​​ ទៅ​កាន់​ទី​តាំង​​អាវុធ​​នោះ ដែល​មាន​ចម្ងាយ​​​ជាង​៨០​គីឡូ​​ម៉ែត្រ​​ ពី​ទី​រួម​ស្រុក​​ទឹក​ផុស​​ ជា​តំបន់​ជួរ​ភ្នំ​ដោះ​ក្រមុំ​​ ។ 

ក្រុម​មន្ត្រី​ប៉ូលិស​ទាំង​នោះ​ ​ដើរ​១​យប់​២​ថ្ងៃ​​​ទើប​ទៅ​ដល់​​ ព្រោះ​ភូមិ​សាស្ត្រ​​​មាន​ការ​​លំបាក​ខ្លាំង​ណាស់​​ ឡើង​ភ្នំ​ចុះ​ភ្នំ​ជា​ច្រើន​​ស្រទាប់ ។ ​លោក​​​ស្នង​ការ​បញ្ជាក់​​​ថា អាវុធ​ទាំង​នោះ​​​​ខូច​គុណភាព​ស្ទើរ​ទាំង​ស្រុង​​ទៅ​ហើយ​​ មិន​ដឹង​​បន្សល់​ទុក​តាំង​ពីសម័យ​​ណា​​ទេ​ ប៉ុន្តែ​​ពេល​នេះ​​បានផ្អាក​​កាយ​​យក​ជា​បណ្តោះ​អាសន្ន​​សិន ព្រោះ​​ក្នុង​នោះ​​​​មាន​សល់​គ្រាប់​​​​ច្រើន​​ ។​​

​​លោក​ឈួរ ច័ន្ទ​ឌឿន អភិបាល​ខេត្ត​​​​​​មាន​ប្រសាសន៍​​ប្រាប់​​សារព័ត៌​មាន​​កោះ​សន្តិ​ភាព​ថា​ ពេល​នេះ​​​ប៉ូលិស​​កំពុង​ស្ថិត​​នៅ​ទី​តាំង​​អាវុធ​ទាំង​នោះ​​ ហើយ​ការ​ទាក់​ទង​​​គ្នា​​លំបាក​​​​ណាស់​​ ។ ពេល​នេះ​កំពុង​រង់​ចាំ​​ទទួល​រូប​ថត​​ពី​ក្រុម​សមត្ថ​កិច្ច​​ ដើម្បី​យក​​ពិនិត្យ​​មើល​ និង​វាយ​តម្លៃ ៕
 អាវុធដែល​ប្រទះឃើញ

No comments: