របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 15, 2013

កុមារ​ជាង​​45​ម៉ឺន​នាក់​​ទទួល​វ៉ាក់​​សាំង​​កញ្ច្រិល​ ស្អូច​ ​និង​ជិត​​9​ម៉ឺន​នាក់​​ទទួល​វ៉ាក់​​សាំង​ខ្វិន​​ទន់​​អវយវៈ

កុមារ​ជាង​​45​ម៉ឺន​នាក់​​ទទួល​វ៉ាក់​​សាំង​​កញ្ច្រិល​ ស្អូច​ ​និង​ជិត​​9​ម៉ឺន​នាក់​​ទទួល​វ៉ាក់​​សាំង​ខ្វិន​​ទន់​​អវយវៈរាជ​ធានី​ភ្នំពេញ​ ៖ មន្ទីរសុខា​ភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​នូវ​សេចក្តី​ប្រកាស​លទ្ធ​ផល​ចុង ​ក្រោយ​មួយ​កាល​ពេលថ្មីៗ​នេះ​ដោយ​បង្ហាញ​​ថា​ ចាប់​ពីថ្ងៃ​ទី​២១​ តុលា​ ដល់​ថ្ងៃទី​១០​ វិច្ឆិកា​ ២០១៣ នេះ​ មាន​កុមារ​ចំនួន​៤៥០.៧៣២​នាក់​បាន​មក​ទទួល​វ៉ាក់​សាំង​កញ្ច្រិល​ និង​ស្អូច​ ខណៈ​ដែល​កុមារ​ចំនួន​៨៥.៥៨៨​នាក់​ទទួល​វ៉ាក់​សាំង​គ្រុន​ស្វិត​ដៃ​ជើង​ សម្រាប់​ទូទាំង​រាជធានី​ភ្នំពេញ ។​

លោក​សុខ​ សុគន្ធ​ ប្រធាន​មន្ទីរ​សុខាភិ​បាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន​នេះ​មន្ទីរសុខា​ភិបាល​រាជ​ធានី​ភ្នំពេញ​ តាម​រយៈ​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៃ​ក្រសួង​សុខា​ភិបាល​បាន​ផ្តល់​ នូវ​វ៉ាក់​សាំង​បង្ការ និង​ការពារ​ជំងឺ​​ដល់​ស្ត្រី​ និង​កុមារ​ដូចជា​ វ៉ាក់​សាំង​ការពារ​ជំងឺ​េតតា​ណូស​ស្ត្រី និង​ទារក​ វ៉ាក់​សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​ ជំងឺ​របេង​ ជំងឺ​ខាន់​ស្លាក់​ ក្អក​មាន់​ ជំងឺរ​លាក​សួត និង​ជំងឺ​កញ្ច្រិល​ដោយ​ទទួល​បាន​នូវ​លទ្ធ​ផល​លើសពី​៩០%​ លើ​គ្រប់​មុខ​វ៉ាក់​សាំង​ទាំងអស់​ ហើយក្នុង​នោះ​អាច​ការពារ​បាន​ពី​ការ​ស្លាប់ ការពារពិការ​ភាព​អស់​មួយ​ជីវិត​ និងបាន​កាត់​បន្ថយ​នូវ​បន្ទុក​​ចំណាយ​ថវិកា​គ្រួសារ​មួយ​ផ្នែក​ធំ​ ជា​ពិសេស​គឺ​កាត់​បន្ថយ​ភាពក្រី​ក្ររបស់​ប្រជា​ពលរដ្ឋ ។​
កម្មវិធី​នេះ​ចាប់​ផ្តើម​អនុវត្ត​ពី​ថ្ងៃទី​២១ តុលា​ ២០១៣ ហើយ​មក​ដល់​ថ្ងៃ​ទី១០​ វិច្ឆិកា​ ជា​លទ​្ធផល​កុមារដែល​មក​ទទួល​វ៉ាក់​សាំង​កញ្ច្រិល​-ស្អូច​មាន​ចំនួន​៤៥០.៧៣២ ​នាក់​ស្មើ​នឹង​១១៦,៨៣%​ ខណៈ​ដែល​កុមារ​ទទួល​វ៉ាក់​សាំង​គ្រុន​ស្វិត​ដៃ​ជើង​មាន​ចំនួន​៨៥.៥៨៨​នាក់ ។​

លោក​សុខ​ សុគន្ធ បាន​លើក​ឡើង​ថា​ ក្រុម​ផ្តល់​ថ្នាំ​បង្ការ​ និង​អ្នក​ស្ម័គ្រចិត្ត​ភូមិ​បាន​រៀបចំ​​ទីតាំង​បុ៉ស្តិ៍​សម្រាប់​ផ្តល់​ វ៉ាក់សាំង​ដល់​កុមារ​​នៅ​តាម​ភូមិ​ធម្ម​តា​ សាលា​រៀន​ និង​សហ​គមន៍​ដែលងាយ​រងគ្រោះ​ ព្រម​ទាំង​មាន​ក្រុម​ផ្តល់​ថ្នាំ​បង្ការ​ចល័តសម្រាប់​ផ្តល់​វ៉ាក់សាំង​ដល់​ កុមារ​ដែល​រស់​នៅ​តាម​មាត់​ទន្លេ​ ទូក​នេសាទ​ និង​នៅ​តាម​ការដ្ឋាន​សំណង់​ផ្សេងៗ​ និងតំបន់​មួ​យចំនួន​​ទៀត​ផងដែរ ។​ 

យ៉ាងណា​ក៏​ដោយ​ លោក​អះ​អាង​ថា​ យុទ្ធនាការ​កន្លង​មក​នេះ​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ លំដាប់​ថ្នាក់​ លោក​នាយក​ នាយិកា​សាលា​មត្តេយ្យ​សិក្សា​បឋម​សិក្សា​ និង​អនុ​វិទ្យាល័យ​ ទាំង​សាលា​រដ្ឋ​ និង​ឯក​ជន​ អង្គការជាតិ​ អន្តរជាតិ​ រួម​ទាំង​មាតា​បិតា​ដែល​មាន​កូនៗ​គ្រប់​អាយុ​ត្រូវ​ផ្តល់​ថ្នាំ​បង្ការ​នេះ ។​ គួរបញ្ជាក់​ថា​ តាម​របាយ​ការណ៍​មន្ទីរ​សុខា​ភិ​បាល​រាជធានី​ភ្នំពេញ​ កុមារ​មាន​អាយុ​ពី​៩​ខែ​ទៅ​១៥​ឆ្នាំ​ប្រមាណ​ជា​៣៨.៨៨០​នាក់​ដែល​នឹង​ត្រូវ​ ទទួល​វ៉ាក់​សាំង​នេះ ។​ 

ដំណើរការ​នៃ​យុទ្ធ​នាការ​នេះគឺ​មន្ទីរ​សុខា​ភិបាល​បាន​រៀបចំ​ផ្សព្វ​ផ្សាយ​ ព័ត៌​មាន​តាម​រយៈ​ការប្រជុំ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ សង្កាត់​ ភូមិ​ នាយក នាយិកា​សាលា​ អ្នក​ស្ម័គ្រចិត្ត​ និង​ប្រធាន​សមាគម​ជាតិ​ជាដើម ។​

ទន្ទឹម​នឹង​​នោះ​ ក៏​មាន​ការ​ចែក​លិខិត​អញ្ជើញ​ការ​ឃោសនា​ដោយ​មាន​​ឧបករណ៍​បំពង​សំឡេង​តាម​ រថយន្ត​ ម៉ូតូ​កង់​បី​ ទូក និង​តាម​បណ្តាញ​ទូរទស្សន៍​នានា​ និង​មានចង​បដា​នៅតាមដង​ផ្លូវ​សាធារណៈ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ បាន​ចំនួន​២០​បដា ដូច​ជា​នៅ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ មហាវិថី​ព្រះ​មុនីវង្ស​ មហា​វិថី​ព្រះ​សីហនុ​ មហាវិថី​ម៉ៅសេទុង​ វិថី​កម្ពុជា​ក្រោម​ មហា​វិថី​ព្រះ​នរោត្តម​ និង​បដា​ចំនួន​៥៨​ទៀត​បាន​ចង​នៅតាម​មណ្ឌល​សុខ​ភាព​ មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ប្រតិបត្តិ។​ 

មន្ទីរ​សុខា​ភិបាល​បាន​រៀបចំ​ក្រុម​បុគ្គ​លិក​សុខា​ភិបាល​សម្រាប់​ផ្តល់​ ថ្នាំ​បង្ការ​ចំនួន​៥៣៤​នាក់​ អ្នក​អភិបាល​ចំនួន​៨៥​នាក់​ អ្នក​រៀបចំ​សម្ភារ​វ៉ាក់​សាំង​ចំនួន​២៨​នាក់​ ​មាន​បុ៉ស្តិ៍​សំខាន់ៗ​នៅតាម​ភូមិ​ធម្មតា​ ភូមិ​ងាយ​រង​គ្រោះ​ សាលា​មត្តេយ្យ​សិក្សា​ បឋម​សិក្សា​ អនុ​វិទ្យា​ល័យ​ បុ៉ស្តិ៍​សុខ​ភាព​ និង​មណ្ឌល​សុខ​ភាព​ ៕​
 កុមារ​ជាង​​45​ម៉ឺន​នាក់​​ទទួល​វ៉ាក់​​សាំង​​កញ្ច្រិល​ ស្អូច​ ​និង​ជិត​​9​ម៉ឺន​នាក់​​ទទួល​វ៉ាក់​​សាំង​ខ្វិន​​ទន់​​អវយវៈ

No comments: