របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 22, 2013

អាជ្ញា​ធរ​រាជ​ធានី​ចាប់រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​​8​គ្រឿង​ដែល​បំពាន​បម្រាម​​

រាជ​ធានី​ភ្នំពេញ​​ ​៖ ​​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ចំនួន​៨​គ្រឿង​ត្រូវបាន​មន្ទីរ​សាធារណ​ៈ​ការ ​និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ ​សហការជា​មួយ​​នគរ​បាល​ចរាចរ​​រាជធានី​ភ្នំពេញ​ ចុះ​ចាប់​ឃាត់ ​និង​បញ្ជូន​ទៅ​កាន់​ការិយាល​័យ​​​ចរាចរ​ណ៍​​ជើង​គោក ​ដើម្បី​ធ្វើ​ការ​​អប់រំ​ណែ​នាំ​ឱ្យ​ពួក​គាត់​បាន​យល់​នូវ​អ្វីដែល​ជាការ​ ណែនាំ​របស់​សាលា​​រាជ​ធានី​ភ្នំពេញ ​​និង​ព្រមាន​ឱ្យ​រាង​ចាល ។ ​
ការ​ចាប់​ឃាត់​រថយន្ត​នេះ ​ដោយ​សារ​ម្ចាស់​​រថយន្ត​ធុន​ធំ​ទាំង​នេះ​បាន​បើក​ល្មើស​ទៅ​នឹង​បម្រាម​របស់ ​សាលា​រា​ជ​ធានី​ភ្នំពេញ​ ដែល​បាន​ហាម​ឃាត់​មិន​ឱ្យ​​រថយន្ត​​ធុន​ធំ​​គ្រប់​ប្រភេទ​ចូល​ក្នុងរាជ​ធានី ​ភ្នំពេញ ​សំដៅ​កាត់​បន្ថយ​ឱ្យ​​បាន​នូវ​ការកក​ស្ទះ​ចរាចរ​ណ៍​និងគ្រោះ​ថ្នាក់​ ចរាចរណ៍​តែ​ម្តង ​។
​លោក​អ៊ូ ​ធន​សាល ​អនុ​ប្រធាន​ការិយា​ល័យ​ដឹក​ជញ្ជូន​នៃ​មន្ទីរ​សាធារណៈ​ការ​រាជ​ធានី​​ ភ្នំពេញ​បាន​ឱ្យដឹងថា ​ក្រោយ​ពីសាលា​រាជ​ធានី​ភ្នំ​ពេញ​ចេញសេចក្តី​ជូន​ដំណឹង​នេះ ​​សមត្ថកិច្ច​​បាន​ឃាត់​រថយន្ត​ធុន​ធំ ​ដែល​បំពាន​នឹង​បម្រាម​នេះ​បាន​​ជា​ច្រើន​គ្រឿង​មក​ហើយ ​ដើម្បី​យក​ទៅ​អប់​រំ​ណែ​នាំ​​ និងជំរុញ​​ឱ្យ​ម្ចាស់​​រថយន្ត​ទៅសុំ​ការ​អនុ​ញ្ញាត​ ​និង​ការណែ​នាំ​ពី​មន្ទីរ​សាធារណ​ការ ។ ​សាលា​រាជ​ធានីភ្នំពេញ​​មិន​ត្រូវការ​ប្រាក់​​ផាក​ពិន័យ​​ពី​ម្ចាស់​​​ រថយន្ត​​​ធុន​ធំ​​ទាំង​នោះ​ទេ ​សំខាន់​គឺ​សុំ​ឱ្យ​បង​ប្អូន​ចូលរួម​គោរព​តាមការ​​ណែ​នាំ​ក្នុង​គោល​ដៅ​កាត់ ​បន្ថយ​​ការ​កកស្ទះ​​ និង​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ ​ក៏​ដូច​ជា​ការ​​បង្ក​នូវ​បញ្ហា​​ផ្សេង​ៗ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ផងដែរ​ ​ ។ ​
លោក​អ៊ូ ​ធនសាល ​បាន​បញ្ជាក់ថា ​រថយន្តធំ​ទាំង​​៨​គ្រឿងនេះ​​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​​​​នៅ​ពេល​ពួកគេកំពុង​បើក​បរ​​លើកំណាត់​ផ្លូវ​ ហាម​​ឃាត់​គឺ ​កំណាត់​ផ្លូវ​លេខ​២៧១ ​និង​កំណាត់​ផ្លូវ​​លេខ​៥៩៨ ។ ការ​ទប់​ស្កាត​់​រថយន្ត​ធុន​ធំ​មិន​ឱ្យ​ចូល​ក្រុង​នេះ​ជា​វិធាន​ការ​អាទិភាព ​មួយ​របស់​​​សាលា​រាជធានី​ភ្នំពេញ​ដែល​​ត្រូវ​អនុ​វត្ត​​​ដូច​ភ្លៀង​រលឹម​ មិន​រាថយ​ឡើយ ក្នុង​ដំណាក់​កាល​​ដែល​រាជ​ធានីភ្នំពេញ​​មាន​ស្ថានភាព​កាន់តែ​ចង្អៀត​ និងស្ទះ​ចរាចរណ៍​ស្ទើរ​តែគ្រប់​ផ្លូវ​នោះ ៕

No comments: