លោកបន្តថា
ហេតុផលដែលជនបរទេសមកបណ្តាក់ទុននៅកម្ពុជាយើងមានច្រើនតែបើតាម
ខ្ញុំគិតឃើញថា សក្តានុពលនៃទីផ្សារអាស៊ាន ជារឿងមួយ
ដោយសំឡឹងមើលពីទីផ្សារអចលនទ្រព្យនៅកម្ពុជាយើងតម្លៃនៅទាប
ជាងបណ្តាប្រទេសផ្សេងៗ ហើយម្យ៉ាងកម្លាំងពលកម្មក៏នៅទាប
ដូចនេះការវិនិយោគមានការហូរចូលច្រើន តែអ្វីដែលពិសេសនោះ
ដោយគេសំឡឹងមើលពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា
ដែលអាចផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគមកកម្ពុជាយើង ។
ហើយចំពោះជនបរទេសដែលមកបណ្តាក់ទុននៅកម្ពុជាយើងសព្វថ្ងៃនេះ
ភាគច្រើនមកពីទ្វីបអាស៊ីមានដូចជា ចិន ម៉ាឡេស៊ី កូរ៉េ វៀតណាម
និងសាំងហ្គាពួរជាដើម ។
លោកឌឹត ចណ្ណា
ប្រធានគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ វី អឹម ស៊ី ក៏បានឱ្យដឹងដែរថា
ជនបរទេសដែលមកបណ្តាក់ទុនលើវិស័យអចលនទ្រព្យនៅកម្ពុជា
កាលពីដើមឆ្នាំ២០១៣ មុនការបោះឆ្នោតមានកំណើនច្រើន
តែនៅក្រោយការបោះឆ្នោតកំណើននេះ មានដែរ តែមិនច្បាស់លាស់
ហាក់ដូចជាមានតិចតួច តែបើយើងធ្វើការប្រៀបធៀប២០១៣
ទៅនឹងឆ្នាំ២០១២ គិតមកដល់រយៈពេលដូចគ្នានេះ
មានកំណើនមិនសូវជាច្រើនប៉ុន្មានដែរ
តែទោះបីជាយ៉ាងណាក៏នៅតែមានកំណើនជាងឆ្នាំ២០១២ ។ លោកថា
ឱកាសទីផ្សារនៅកម្ពុជាយើងខាងផ្នែកវិស័យអចលនទ្រព្យនៅមានទំហំ
ធំទូលាយដែលធ្វើឱ្យពួកគាត់មានចំណាប់អារម្មណ៍មកលើប្រទេសយើង ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment