តាមការរៀបរាប់ពី ស៊ីអីអិន ថា សមត្ថកិច្ច បានអោយដឹងថា ជនទាំង៣នាក់ដែលបានចាប់ខ្លួននេះ ១-ឈ្មោះ អោម ឈីន អាយុ៣៣ឆ្នាំ ២- ឈ្មោះ វ៉ុន សារ៉ា អាយុ២២ឆ្នាំ និង៣-ឈ្មោះ រ៉ា វិត អាយុ២២ឆ្នាំ។ ពួកគេ មានទីលំនៅក្នុងភូមិតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ដំនើររឿងរ៉ាវ ដែលត្រូវបានរៀបរាប់ដោយ ស៊ីអីអិន បន្តទៀតថា កាលពី យប់ថ្ងៃទី១៥ ខែវិច្ឆិកា ពួកគេបាននាំគ្នាផឹកស៊ីជាមួយគ្នា រហូតដល់ស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក្នុងពេលនោះមាននារីម្នាក់ ដែលមានសតិមិនគ្រប់ ក៏បានចូលទៅផឹកជាមួយដែរ។ ក្រោយពីផឹកបានមួយកែវ នារីរងគ្រោះក៏បានដើរចេញទៅឃើញឱកាសល្អ ឈ្មោះ អោម ឈីន បានដើរតាមពីក្រោយ ហើយចាប់ដៃនាងអូសចូលព្រៃ និងបានធ្វើសកម្មភាព ចាប់បង្ខំរំលោភ រហូតបានសម្រេច។ បន្ទាប់មកឈ្មោះ វ៉ុន សារ៉ា ក៏បានចេញពីវង់ផឹក ទៅចាប់រំលោភនារីរងគ្រោះបានសម្រេចដូចគ្នា ហើយនៅចុងក្រោយគឺឈ្មោះ រ៉ា វិត បានចូលទៅចាប់រំលោភនាង រហូតបានសម្រេចទៀត។ ក្រោយពីរំលោភបានសម្រេចហើយ ឈ្មោះ អោម ឈីន មិនទាន់ទៅណាឆ្ងាយទេ ក្រោយពីបក្ខពួករបស់គេពីរនាក់ រំលោភនារីរងគ្រោះ បានសម្រេចជាបន្តបន្ទាប់ហើយ ជននេះបានចាប់នាង រំលោភនាងជាលើកទី២ ទំនងជានាងឈឺចាប់ទ្រាំមិនបាន ក៏ស្រែកផ្អើលឆោឡោដល់ប្រជាពលរដ្ឋ ប្តឹងសមត្ថកិច្ចតែម្តង ។
ក្រោយពេលចាប់ខ្លួន បុរសទាំង៣នាក់បានសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាព ចាប់រំលោភនារីរងគ្រោះបានសម្រេចពិតប្រាកដមែន។ បច្ចុប្បន្នជនទាំង៣នាក់ ឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ងឆ្នាំង និងកំពុងសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាកា ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
-----------
រូបភាព និងអត្ថបទយោង៖ គេហទំព័រ ស៊ីអីអិន
ចង់បានពត៌មានល្អៗ ទាន់ហេតុការណ៌ សូមចូលទៅកាន់ http://www.cen.com.kh
ប្រភពៈ នាវា
No comments:
Post a Comment