បន្ទាប់ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានប្រារព្ធពិធី
បង្សុកូលដល់ជនរងគ្រោះដែលបានស្លាប់ក្នុង
ឧបទ្ទេវហេតុរត់ជាន់គ្នានៅស្ពានពេជ្រ កាលពីថ្ងៃទី ២១
វិច្ឆិកា។ ដោយឡែកនៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកានេះ
សាលារាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូល ឧទ្ទិសកុសល
ដល់ដួងវិញ្ញាណក្ខន្ធ ជនរងគ្រោះ
ក្នុងឧប្បតិហេតុរត់ជាន់គ្នានៅលើស្ពានពេជ្រកាលពីឆ្នាំ២០១០
កន្លងទៅ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
គួររំលឹកថា
ឧប្បតិហេតុរត់ជាន់គ្នានៅលើស្ពានពេជ្រកាលពីយប់ថ្ងៃទី២២
ខែវិច្ឆិកាឆ្នាំ២០១០
ក្នុងអំឡុងពិធីបុណ្យអុំទូកបានបណ្តាលឲ្យមានមនុស្សប្រមាណជា៣៤៧
នាក់ បានស្លាប់និងរបួសប្រមាណ៣៩៥នាក់។រាជរដ្ឋាភិបាល
បានសាងសង់ស្តូបរម្លឹកវិញ្ញាណក្ខន្ធជូនដល់អ្នកស្លាប់នៅ
កន្លែងកើតហេតុ។ចំណែកស្ពានពេជ្រដែលកើតហេតុនោះត្រូវបានវាយ
កម្ទេចចោល៕
ប្រភពៈ khmeronlinenews
No comments:
Post a Comment