របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Saturday, November 16, 2013

និស្សិត​ខ្មែរ​បង្កើត​បច្ចេកវិទ្យា​​អាច​បញ្ជា​បិទ​បើក​អំពូល​ភ្លើង​តាម​ទូរសព្ទ

និស្សិត​ខ្មែរ​មួយ​រូប ដែល​អះអាង​ថា​ជា​និស្សិត​ឆ្នាំ​ទី ៣ ផ្នែក​កុំព្យូទ័រវិទ្យា​នៅ​សាកលវិទ្យាល័យ​ន័រតុន បាន​ស្រាវជ្រាវ​ដោយ​បាន​បង្កើត​កម្មវិធី​ដ៏​ទំនើប​មួយ ដែល​អាច​បញ្ជា​បិទ​បើក​អំពូល​ភ្លើង​តាម​រយៈ​ទូរសព្ទ​ដៃ។

កម្មវិធី​នេះ​មាន​ឈ្មោះ​ថា Smart Lamp ត្រូវ​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Facebook ហើយ​ដែល​ទទួល​ការ​គាំទ្រ​និង​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​មិត្ត​អ្នក​កម្សាន្ត​ លើ​ស្នាដៃ​បង្កើត​នេះ ហើយ​ក៏​មាន​ការ Share និង Like ជា​ច្រើន​ផង​ដែរ។
តាម​រយៈ​ការ​សាកសួរ​ទើប​ដឹង​ថា ជាស្នាដៃ​របស់​និស្សិត​នៅ​សាកលវិទ្យាល័យ​ន័រតុន ដែល​បាន​រៀបចំ​ធ្វើ​គម្រោង​មួយ​នេះ សម្រាប់​ចូលរួម​ពិព័រណ៍​ស្នាដៃ​និស្សិត​នា​ពេល​កន្លង​មក។

លោក ភឿក គោវិទ្ធ Database Developer នៅ​សាកលវិទ្យាល័យ​ន័រតុន និង​ដែល​ជា​អ្នក​ដឹកនាំ​គម្រោង​បង្កើត​កម្មវិធី​បញ្ជា ​បិទ​បើក​អំពូល​ភ្លើង​តាម​ទូរសព្ទ​នេះ​បាន​បញ្ជាក់​ថា៖ “ជា​ការ​ពិត​កម្មវិធី​នេះ​មាន​ឈ្មោះ​ថា Smart Lamp ដែល​ជា​គម្រោង​និង​ជា​គំនិត​បង្កើត​របស់​និស្សិត​ន័រតុន​មួយ​ក្រុម ក្នុង​ពេល​ដែល​ពួកគេ​ចូល​រួម​ក្នុង​ពិព័រណ៍​ស្នាដៃ​និស្សិត​នា​ពេល​កន្លង​ មក”។

លោក​បញ្ជាក់​ថា និស្សិត​ទាំង​នោះ​បាន​លើក​ពី​គម្រោង​ក្នុង​ការ​បង្កើត​កម្មវិធី Smart Lamp ដែល​អាច​បញ្ជា​បិទ​បើក​អំពូល​ពី​ចម្ងាយ​ពី Smartphone តាម​រយៈ Wireless ដើម្បី​ដោះស្រាយ​បញ្ហា​ពិបាកៗ​មួយ​ចំនួន​នៅ​ក្នុង​ការ​រស់នៅ។

លោក​ថា តាម​រយៈ​ការ​លើក​ឡើង​របស់​ពួកគេ លោក​ក៏​មាន​ការ​ចាប់​អារម្មណ៍​និង​ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​ សាកលវិទ្យាល័យ ទើប​បាន​ដឹកនាំ​ធ្វើ​ឲ្យ​គម្រោង​នេះ​សម្រេច​បាន​ជោគជ័យ។
លោក​បញ្ជាក់​ថា Smart Lamp មាន​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​អំពូល​ភ្លើង​នៅ​ក្នុង​គេហដ្ឋាន​ ទាំង​មូល ដោយ​អាច​បញ្ជា​បិទ​បើក​អំពូល​ពី​ចម្ងាយ​ដោយ​ប្រើប្រាស់ Smartphone តាម​រយៈ Wireless។ “ក្នុង​ការ​បញ្ជា​បិទ​ឬ​បើក យើង​អាច​ចុច​លើ​ប៊ូតុង តាម​លេខ​អំពូល​មួយៗ ឬ​បញ្ជា​ដោយ​ប្រើ​សំឡេង​ក៏​បាន។ លើស​ពី​នេះ​ក៏​អាច​កំណត់​ពេល​ឲ្យ​អំពូល​បិទ ឬ​បើក​ទៅ​តាម​ពេល​វេលា​កំណត់។ ជាពិសេស​ក៏​អាច​ធ្វើ​ឲ្យ​អំពូល​មាន​ពន្លឺ​តិច​ឬ​ខ្លាំង​ផង​ដែរ”។

លោក​បាន​បន្ត​ទៀត​ថា ទោះ​បី​ជា​កម្មវិធី​នេះ មិន​មែន​ជា​កម្មវិធី​ចាំបាច់​សម្រាប់​ជីវិត​រស់នៅ​ក្តី ប៉ុន្តែ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ជីវភាព​រស់នៅ​ពោរពេញ​ទៅ​ដោយ​បច្ចេកវិទ្យា​ ទំនើប និង​ទាន់​សម័យ​ស្រប​ទៅ​នឹង​ពិភពលោក​បច្ចុប្បន្ន។ លើស​ពី​នេះ គឺ​ជា​ការ​ចូលរួម​សន្សំសំចៃ​ថាមពល​អគ្គិសនី តាម​រយៈ​ការ​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​បិទ​បើក​ភ្លើង នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ភ្លេច ឬ​ពិបាក​ក្នុង​ការ​ដើរ​ទៅ​បិទ​ពេល​ឈប់​ត្រូវ​ការ​ប្រើប្រាស់។

លោក​ថា ការ​បង្កើត​គម្រោង​នេះ​បាន​ជោគជ័យ​ត្រូវ​ការ​ចំណាយ​សិក្សា​និង​ស្រាវជ្រាវ​ ជិត ២ ខែ។ ទៅ​ថ្ងៃ​ខាង​មុខ​លោក​បញ្ជាក់​ថា លោក​មាន​គម្រោង​ឲ្យ​វា​អាច​ដំណើរការ​ដោយ SMS នៅ​លើ​ទូរសព្ទ​ដែល​នឹង​ជួយ​កាត់​បន្ថយ និង​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ការ​ប្រើប្រាស់​បន្ថែម​ទៀត។

ប្រភពៈ sabay

No comments: