
ករណីបើកឱ្យមានការដាក់សៃយ៉ឺន ស្បៃមុងធំៗនេះ អាចដំណើរការដោយរលូន ក៏ព្រោះតែលោក សុខ ភាព និងលោក ធឿន បានឃុបឃិតជាមួយលោក កែន ស៊ីថាន និងលោក ម៉ែន វិបុល ដោយមានការបង់លុយរាប់ម៉ឺនដុល្លារ ក្នុងមួយរដូវ ទើបអាចធ្វើសកម្មភាព ដាក់សៃយ៉ឺនយក្សបានយ៉ាងងាយស្រួល ។ បើមិនមានការបង់លុយ ឱ្យលោកទាំងពីរនេះទេ គឺសៃយ៉ឺនស្បៃមុងយក្សទាំងនេះ គ្មានវាសនានៅ ចាប់ត្រីបានទេ ហើយក្នុងមួយថ្ងៃៗ ការប្រមូលត្រីទាំងតូចទាំងធំ ពីសៃយ៉ឺនស្បៃមុងយក្សនេះ ចាប់ពី ១០តោនទៅ២០ តោនក្នុងមួយថ្ងៃ ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានឱ្យដឹងថា ចំណុចឡូត៍លេខ ១៧ -១៨ នេះ ចាប់តាំងពីសម្ដេចតេជោ ហ៊ុន សែន ប្រកាសរំសាយចោលរួចមកមក ប្រជាពលរដ្ឋមិន ដែលបានចូលនេសាទត្រីនោះទេ បើចង់រកស៊ីនេសាទត្រី ត្រង់ប្រឡាយ ០៣-០៤ នេះត្រូវចូលខ្លួន ទៅបង់លុយឱ្យមន្ដ្រីជំនាញជលផល ទើបអាចចូលរកស៊ីនេសាទបាន ដោយកំណត់ក្នុងមួយទូកចំនួន ៣០ម៉ឺនទៅ៤០ ម៉ឺនរៀល បើមិនបង់ទេ គឺកម្លាំងរបស់ជលផលចាប់ឃាត់ យកធ្វើការផាកពិន័យ លុយយ៉ាងច្រើនទៀតផង ។
ឥឡូវនេះមន្ត្រីជលផលដែលមានបំណង ចុះទៅបង្ក្រាបនោះបានទាក់ទងពួកឈ្មួញអ្នកនេសាទខុសច្បាប់ឲ្យពន្លិច ឧបករណ៍នេសាទមួយរយៈពេលខ្លី ពេលពួកគេចុះពិនិត្យ ។ ពេលចុះពិនិត្យបទល្មើសពិតជាមិនឃើញមែន ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment