ហេតុការណ៍នេះបាន
កើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកា
ឆ្នាំ២១០៣ តាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវលេខ១០៥
ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នគរបាលចរាចរបាន ឲ្យដឹងថា មុនពេលកើតហេតុម៉ូតូ១គ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BS-0074 បើកបរដោយឈ្មោះ សុខំ ចន្ធីរិច្យា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់មានជ័យ ខណ្ឌមានជ័យ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកែងផ្លូវលេខ២១៤ ស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកស្គូពី ពណ៌សខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BC-7561 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៤ ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ សៀម សុខរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅម្ដុំទួលសង្កែ បានជ្រុលបុកយ៉ាងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ។
ក្រោយពេលកើតហេតុ
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗចំណែក
ម៉ូតូត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ធ្វើការវាស់វែង
និងនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា
ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕
ប្រភពៈ នគរវត្ត
ប្រភពៈ នគរវត្ត
No comments:
Post a Comment