ខេត្តពោធិ៍សាត់ ៖
បុរសវ័យចំណាស់អាយុ៦៧ឆ្នាំម្នាក់បានរងរបួសបែកក្បាលដោយសារក្មេង
ទំនើងយកដំបងវាយយ៉ាងដំណំ
ខណៈគាត់កំពុងរៀបចំទុកដាក់ស្រូវរបស់គាត់រង់ចាំឈ្មួញមកទិញ
កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣
ចម្ងាយពីផ្ទះជិត១គីឡូម៉ែត្រ ស្ថិតក្នុងភូមិដូនអី
សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ ។
ជនរងគ្រោះមាន ឈ្មោះ ម៉ក់ មោក អាយុ៦៧ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ដោយឡែកជនសង្ស័យត្រូវបានសមត្ថកិច្ចកំណត់មុខសញ្ញា បន្ទាប់ពីមកពិនិត្យកន្លែងកើតហេតុនិងសាកសួរពីហេតុការណ៍ជាមួយ នឹងក្រុមគ្រួសារជនរងគ្រោះ ៕

No comments:
Post a Comment