របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 22, 2013

យក​កាំភ្លើង​AK​ចង​កៃ​សង្ស័យ​ដាក់​អន្ទាក់​សត្វ​បុរស​ម្នាក់​ទៅ​ដាក់​មង​ដើរ​ទាក់​ខ្សែ​ផ្ទុះ​បាក់ជើង​

ខេត្ត​ពោធិ៍សាត់​ ​៖ បុរស​ម្នាក់​បាន​រង​របួស​បាក់​ជើង​ខាង​ស្តាំ​ ខ​ណៈ​ទៅ​ដាក់​មង​ដោយ ​ដើរ​ឆ្លង​កាត់​ព្រៃ​មួយ​កន្លែង​ ​ត្រូវ​គ្រាប់​កាំភ្លើង​ ដែល​ជន​ មិន​ស្គាល់​មុខ​ដាក់​បង្កៃ​ ដោយ​ដាក់​ខ្សែ​ចង​ភ្ជាប់​នឹង​កៃ​កាំភ្លើង ​ ​ហើយ​បុរស​រង​គ្រោះ​បាន ​ដើរ​ទាក់​ក៏​ត្រូវ​ចំ​តែ​ម្តង​ ​។

ហេតុ​ការណ៍​ខាង​លើ​ នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ល្ងាច​ ​ថ្ងៃ​ទី​២១ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៣ ស្ថិត​នៅ​ព្រៃ​មល​ ​ក្នុង​ភូមិ​ក្សេត្រ​បុរី​ ​ឃុំ​ស​ន្រែ្ទ​ ស្រុក​ភ្នំ​ក្រ​វា​ញ់​ ​ខេត្ត​ពោធិ៍សាត់​ ​។ជន​រង​គ្រោះ​មាន​ឈ្មោះ​ ​គិត​ ​រ៉​ន​ ​អាយុ​៣៦ឆ្នាំ​ ​រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​ ​។


តាម​ការ​ឲ្យ​ដឹង​ពី ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ភ្នំ​ក្រ​វា​ញ់​បាន​ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​បាន​យក​មង​ទៅ​ដាក់​ដោយ​ដើរ​កាត់​ព្រៃ​ខាង​លើ ​ ​។ លុះ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់តែ​ដើរ​ទាក់​ខ្សែ​ដែល​ជន​មិន​ស្គាល់​ ចង​ភ្ជាប់​នឹង​កៃ​កាំភ្លើង​ដក់​លើ​មែក​ឈើ​ធ្វើ​ផ្ទុះ​បាញ់​ចំ​ជើង​ខាង​ស្តាំ ​ប​ណ្តា​ល​ឲ្យ​បាក់​ដួល​នៅ​នឹង​កន្លែង​ ​។ ភ្លា​មៗ​នោះ​អ្នក​ភូមិ​បាន​ឮ​សំឡេង​ផ្ទុះ​ក៏​នាំ​គ្នា​ទៅ​មើល​ឃើញ​ជន​រង​ គ្រោះ​ត្រូវ​គ្រាប់​ក៏​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​តាម​ម៉ូ​តូ​ទៅ​សង្គ្រោះ​នៅ ​មន្ទីរ​បង្អែក​ស្រុក​ភ្នំ​ក្រ​វា​ញ់​ភ្លា​មៗ​តែ​ម្តង​ ​។

សមត្ថ​កិច្ច​នៅ​មិន ​ទាន់​ដឹង​ថា​ ​ករណី​ខាង​លើ​នេះ​ជា​ករណី​ប៉ង​ធ្វើ​ឃាត​ឬ​ជា​ករណី​បង្កៃ​សម្រាប់​ដាក់​សត្វ​ ព្រៃ​ ​ដោយ​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​និង​ស៊ើប​អង្កេត​ ​៕




ប្រភពៈ នគរវត្ត

No comments: