រាជធានីភ្នំពេញ៖
ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចំាកម្ពុជាលោកស្រី អាន់ណាម៉ៃ ហ៊ុលហ្គាត
បានមានប្រសាសន៏ផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមចំនួន
១,៥លានដុល្លារអាមេរិក ។
ប្រសាសន៏បែបនេះរបស់លោកស្រី
បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមនិងធ្វើ សវនាការជាមួយ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសដែលលោកស្រី
ត្រូវបានរដ្ឋាភិបាលស៊ុយអែតតែងតំាងថ្មីជាឯកអគ្គរដ្ឋទូតប្រចំាកម្ពុជា ។
នៅចំពោះមុខសម្តេច ហេង សំរិន
លោកស្រីក៏បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលស៊ុយអែតក្នុងការគំាទ្រដំណើរការ
លទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា
និងថាស៊ុយអែតនឹងបន្តសហប្រតិបត្តិការជួយលើវិស័យមួយចំនួនដូចជាអប់រំ
សុខាភិបាល វិនិយោគ ពាណិជ្ជកម្ម កសិកម្មនិងសេវកម្ម ។
ជាការឆ្លើយតបសម្តេចប្រធានរដ្ឋសភា ហេង សំរិន
តាមរយៈលោកស្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនស៊ុយអែត
ដែលបានគំាទ្រនិងជួយដល់កម្ពុជាទំាងពេលបច្ចុប្បន្នក៏ដូចជានាពេលកន្លងមក
និងបានជូនពរលោកស្រីឯកអគ្គរដ្ឋទូតស៊ុយអែត
ទទួលជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា ៕
ប្រភព៖ កោះសនិ្តភាព
No comments:
Post a Comment