ខេត្តមណ្ឌលគិរី៖ មន្រ្តីសាខាអគ្គិសនីពីរនាក់
ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ចាប់ខ្លួននិងបញ្ជូន
ទៅដាក់ពន្ឋនាគារបណ្តោះអាសន្នកាលពីថ្ងៃទី២៧ វិច្ឆិកា ២០១៣។
មន្រ្តីអគ្គិសនីទំាងពីរនាក់នោះមានឈ្មោះ សួត សារឹម
ភេទប្រុស ជាបុគ្គលិកផ្នែកអាជីវកម្ម និង ឈ្មោះ នី សុព៌ណ ភេទស្រី
ជាជំនួយការបេឡា ។ ការចាប់ឃុំខ្លួនមន្រ្តីអគ្គិសនីខាងលើ
បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា
ជនទំាងពីរបានឃុបឃិតកឹបកេងលុយរដ្ឋប្រមាណ១០ម៉ឺនដុល្លារអាមេរិក ៕
No comments:
Post a Comment