របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, November 21, 2013

បទ​ល្មើស​ព្រៃ​ឈើ​ជាង​មួយ​ពាន់​ករណី​ត្រូវ​បាន​បង្ក្រាប

131121_05ភ្នំពេញៈ ក្នុង​រយៈ​ពេល ៩ខែ ឆ្នាំ ២០១៣ នេះ ក្រសួង កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​សត្វ​ព្រៃ និង​បទ​ល្មើស​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ​ចំនួន ១០៤៧ ករណី។ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​វិស័យ​ព្រៃ​ឈើ បាន​ហៅ​ចំនួន​តួលេខ​ដែល​ក្រសួង​បាន​បង្ក្រាប​នេះ​ថា គ្រាន់​តែ​ជា​ផ្នែក​នៃ​ជ្រុង​តូច​មួយ​ប៉ុណ្ណោះ ខណៈ​ដែល​ការ​កាប់​បំផ្លាញ និង​ការ​ដឹក​ជញ្ជូន​ឈើ បាន​កើត​ឡើង​ជា​ប្រព័ន្ធ​យ៉ាង​ពេញ​បន្ទុក។
នៅ​ក្នុង​របាយ​ការណ៍ ស្តី​ពី​សភាពការណ៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រចាំ ៩ខែ ឆ្នាំ ២០១៣ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ ទី៧ ខែ វិច្ឆិកា ដែល ភ្នំពេញ ប៉ុស្តិ៍ ទើប​ទទួល​បាន​កាល​ពី​ម្សិលមិញ បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល ៩ខែ ឆ្នាំ ២០១៣ នេះ ក្រសួង កសិកម្ម បាន​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​សត្វ​ព្រៃ និង​បទ​ល្មើស​កាប់​រាន​ទន្ទ្រាន​ដី​ព្រៃ​សរុប​ចំនួន ១០៤៧ ករណី ឃាត់​ខ្លួន​ជន​ជាប់​ចោទ និង​ដក​ហូត​វត្ថុតាង មាន​ដូចជា ឈើ​ហ៊ុប​មូល​ចម្រុះ​គ្រប់​ប្រភេទ​
ចំនួន ២៨៧ ម៉ែត្រ​គុប ឈើ​អារ​ចំនួន ៣៤០៦ ម៉ែត្រ​គុប ឈើ​ក្រាក់​គ្រញូង​ចំនួន ១០៦ ម៉ែត្រ​គុប​និង ២៤៣២ គីឡូក្រាម ពក​ធ្នង់​ចំនួន ១៣០ គីឡូក្រាម​ជ័រ​ទឹក​ចំនួន ៥០០០ គីឡូក្រាម សត្វ​ព្រៃ​ចម្រុះ​គ្រប់​ប្រភេទ​ចំនួន ៦៥២ គីឡូក្រាម និង ៣៥០ ក្បាល រថយន្ត​ចំនួន ៣៨៩ គ្រឿង ត្រាក់ទ័រ​ចំនួន ១៣ គ្រឿង ម៉ូតូ ១០៣ គ្រឿង គោយន្ត ១៩ គ្រឿង រទេះ​កង់​ឡាន​ចំនួន ២៦ គ្រឿង ម៉ាស៊ី ន ផ្សេងៗ ២៩ គ្រឿង រណារ​យន្ត​ចំនួន ៤០ គ្រឿង និង​ពិន័យ​ជា​ប្រាក់​បាន​ចំនួន ៨.០១០.៣៥៩ រៀល​ព្រម​ទាំង​ដក​ហូត​ដី​ព្រៃ​ឈើ​បាន​ចំនួន ២៤១៣ ហិកតា។

របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ចំណូល​ពី​ផល​ព្រៃឈើ​ចូល​ថវិកា​ជាតិ​សរុប​ចំនួន ៤៣.៤៦៣.៥៥៣.៨៩៥ រៀល ដែល​ក្នុង​នោះ ចំណូល​បាន​មក​ពី​ផល​ទុន​ពី​ការ​លក់-ជួល​ទ្រព្យ​សម្បត្តិ និង​សេវា ចំនួន ៣៥.៤៤៤.៣៩៤.៦៥៨ រៀល និង​ចំណូល​ពី​ការ ផាក​ពិន័យ​ឈើ​ដែល​បាន​បង្ក្រាប​បទ​ល្មើស​ចំនួន ៨.០១០.៣៥៩.២៣៧ រៀល»។

នៅ​ក្នុង​របាយ​ការណ៍​នោះ បាន​ដាក់​ទិស​ដៅ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ស្តី​ពី​ព្រៃឈើ និង​បទ​បញ្ជា​របស់​រដ្ឋាភិបាល​លេខ ០១ និង ០២ និង​កំណត់​តំបន់​ព្រៃ​ឈើ​រេច​រិល​ឲ្យ​បាន​ច្បាស់ ដើម្បី​ធ្វើ​ការ​ស្តារ​ព្រៃ​ឈើ​ឡើង​វិញ​ឲ្យ​ក្លាយ​ជា​តំបន់​ព្រៃ​ឈើ​មាន​ តម្លៃ​ពាណិជ្ជកម្ម ដោយ​ធ្វើ​ការ​ដាំ​ដុះ​ប្រភេទ​ឈើ​ប្រណីត​មាន​តម្លៃ និង​ថែរក្សា​ការពារ​ចម្ការ​ព្រៃ​ពូជ ព្រម​ជាមួយ​និង​ការ​ប្រមូល​ពូជ​ឈើ។

លោក អ៊ុក រ៉ាប៊ុន រដ្ឋ​មន្ត្រី​ក្រសួង កសិកម្ម ដែល​ជា​អ្នក​ចុះ​ហត្ថលេខា​លើ​របាយ​ការណ៍​នេះ បាន​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ឡើយ​កាល​ពី​ម្សិលមិញ ដោយ​មាន​ប្រសាសន៍​ថា លោក​កំពុង​រៀបចំ​ឡើង​យន្តហោះ។ ចំណែក​លោក ទឹម ស៊ីផា ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៃ​ក្រសួង​នេះ​ក៏​បាន​បដិសេធ​ពុំ ធ្វើ​ការ​អត្ថាធិប្បាយ​ដែរ​ដោយ​ថ្លែង​ថា កំពុង​ជាប់​រវល់។

លោក ថន សារ៉ាត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង កសិកម្ម បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​តែង​តែ​ឃាត់​ខ្លួន​ជន​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃ​ឈើ បញ្ជូន​ទៅ​តុលាការ ហើយ​ការ​សម្រេច​យ៉ាង​ណា​នោះ​គឺជា​នីតិវិធី​របស់​តុលាការ​។ លោក​បញ្ជាក់​ថា៖ «យើង​បង្ក្រាប​មិន​ថា តូច រឺ​ធំ​នោះ​ទេ ប៉ុន្តែ ក្រុមហ៊ុន​គេ​មាន​ឯកសារ​ស្រប​ច្បាប់»។

កាល​ពី​ថ្ងៃ ទី២២ ខែ កុម្ភៈ ឆ្នាំ ២០១៣ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា ០២ បប ស្តី​ពី​វិធានការ​បង្ការ​ទប់​ស្កាត់ និង​បង្រ្កាប​ការ​កាប់​ការ​ដឹក​ជញ្ជូន ការ​ប្រមូល ការ​ស្តុក​ទុក និង​ការ​នាំ​ឈើ​ក្រញូង​ចេញ ដោយ​សម្រេច​លើ ៩ ចំណុច ដែល​នៅ​ក្នុង​ចំណុច ទី១ ក្នុង​កថាខណ្ឌ ទី២ បាន​លើក​ឡើង​ថា ករណី​មាន​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ​ឈរ​ជើង​របស់​អង្គភាព​ ណា​មួយ មេ​បញ្ជារការ​អង្គភាព​នោះ ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​រាជ​រដ្ឋាភិបាល។

ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ បាន​រាយការណ៍​ថា ការ​កាប់​បំផ្លាញ និង​ការ​ដឹក​ជញ្ជូន​ឈើ នៅ​តែ​បន្ត​កើត​ឡើង​យ៉ាង​គគ្រឹក​គគ្រេង​ដដែល។

កាល​ពី​ថ្ងៃ ទី២១ ខែ កញ្ញា កន្លង​មក​ក្រុម​សកម្មជន​ការពារ​ព្រៃ​ឈើ​មាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ និង​បណ្តាញ​យុវជន​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដោយ​លើក​ឡើង​ថា យ៉ាង​ហោច​ណាស់ ក៏​មាន​ក្រុមហ៊ុន​ឯកជន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី រដ្ឋាភិបាល​ជាង ១២ ក្រុមហ៊ុន និង​ក្រុម​ឈ្មួញ​ជាច្រើន​បាន​កាប់​បំផ្លាញ​ព្រៃឈើ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ខេត្ត​ចំនួន ៩ ដោយ​ចំហ គ្មាន​ការ​បង្រ្កាប និង​ទប់​ស្កាត់​ពី​សំណាក់​សមត្ថកិច្ច​ឡើយ ជា​ពិសេស​នៅ​ក្នុង​អំឡុង​មុន​ពេល និង​ក្រោយ​ពេល​បោះឆ្នោត ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល ទី៥។

លោក ឈឹម សាវុធ មន្ត្រី​ស្រាវជ្រាវ​ជាន់​ខ្ពស់ របស់​មជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា ដែល​ធ្វើ​ការ​យ៉ាង​សកម្ម ឃ្លាំ​មើល​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជាមួយ​និង​ប្រជា​សហគមន៍ នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន បាន​ថ្លែង​ថា របាយ​ការណ៍​របស់​ក្រសួង កសិកម្ម គ្រាន់​តែ​បង្ហាញ​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ ដែល​ថា ក្រសួង​បាន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ពីព្រោះ​ក្រសួង​បង្ក្រាប​តែ​ឈើ​ដែល​ដឹក​តាម​រទេះ​គោ រឺ​ក៏​ម៉ូតូ​ប៉ុណ្ណោះ ប៉ុន្តែ​ពុំ​ដែល​ចេញ​មុខ​បង្ក្រាប​រថយន្ត​ធំៗ ដែល​ដឹក​ឈើ​នោះ​ទេ ដោយ​សំអាង​ថា ក្រុមហ៊ុន​ស្រប​ច្បាប់​។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ គឺ​កំពុង​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ការ​ដែល​មាន​ករណី​បង្ក្រាប​កន្លង​មក គឺ​ដោយសារ​តែ​មិន​ត្រូវ​រ៉ូវ​គ្នា​ក្នុង​ការ​ឲ្យ​លុយ​ទៅ​សមត្ថកិច្ច ហើយ​ក៏​គ្រាន់​តែ​ជា​ទង្វើ​បិទ​បាំង​នូវ​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​តែ ប៉ុណ្ណោះ»។

ចំណែក​លោក អ៊ូច ឡេង ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចោទ ជា​សំណួរ​ថា នៅ​ក្នុង​របាយ​ការណ៍​របស់​ក្រសួង​កសិកម្ម បាន​បង្ហាញ​ថា បង្ក្រាប​បទ​ល្មើស​ជាង ១០០០ ករណី ហេតុ​អ្វី​ក៏​លុយ​បាន​មក​ពី​ការ​បង្ក្រាប មាន​ចំនួន​តិច​ហើយ​តើ​ឈើ​ដែល​បាន​បង្ក្រាប​នោះ​យក​ទៅ​ណា​? ប្រសិន​បើ​ក្រសួង​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន គឺ​មាន​ន័យ​ថា ឃុប​ឃិត​ជាមួយ​ក្រុមហ៊ុន ដើម្បី​កាប់​ឈើ​ហើយ​ក៏​ជា​ការ​ផ្តល់​មធ្យោបាយ​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​ផង​ ដែរ។

លោក​បញ្ជាក់​ថា៖ «ការ​កាប់​បំផ្លាញ​ព្រៃឈើ​គឺ​ពុំ​មែន​ប្រជា​ពលរដ្ឋ​តូច​តាច​ជា​អ្នក​កាប់​ នោះ​ទេ​ប៉ុន្តែ​គឺ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ដូច្នេះ​រដ្ឋាភិបាល​គួរ​តែ​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​ទាំង​អស់​នោះ​តាម ​ផ្លូវ​ច្បាប់ មិន​មែន​បង្ក្រាប​តែ​លើ​ប្រជា​ពលរដ្ឋ​តូច​តាច​នោះ​ទេ»៕

ប្រភពៈ ភ្នំពេញប៉ុសិ៍្ត

No comments: