កំពង់ឆ្នាំង ៖
បុរស៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានក្រោយពីគេបានធ្វើ
សកម្មភាពរួមគ្នាចាប់រំលោភនារីវិកលចរិតម្នាក់បានសំរេចគ្រប់ៗគ្នា
រួចមក
ហើយត្រូវបានប្រជាពលរដ្ឋជិតខាងដឹងនិងប្ដឹងសមត្ថកិច្ចមូលដ្ឋាន។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៨និង១៥នាទីយប់នៅចំណុចតាចក់ស្ថិតក្នុងភូមិតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកទឹកផុសបានអោយដឹងថា ជនល្មើសទាំង៣នាក់នោះ១ឈ្មោះ អោម ឈីន អាយុ៣៣ឆ្នាំ គេជាអ្នកបានចាប់រំលោភនារីរងគ្រោះលើកទី១។ ទី២ឈ្មោះ វ៉ុន សុរ៉ា ហៅង៉ុយ អាយុ២២ឆ្នាំ ជាអ្នកចាប់រំលោភទី២ និងទី៣ឈ្មោះ រ៉ា វិត អាយុ២២ឆ្នាំជាអ្នករំលោភលើកទី៣។ ចំណែកនារីរងគ្រោះឈ្មោះ ម ច ធ អាយុ២២ឆ្នាំ ជាមនុស្សវិកលចរិតពីកំណើត ពួកគេទាំងអស់គ្នាជាអ្នករស់នៅភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុបុរសទាំង៣នាក់និងមិត្តភ័ក្ដិក្នុងភូមិ៣ទៅ៤នាក់ ទៀតបានស៊ីផឹកជាមួយគ្នា ពេលនោះដែរនារីរងគ្រោះក៏បានចូលមកផឹកមួយកែវជាមួយពួកគេរួចដើរ ចេញទៅ។បន្ទាប់មកឈ្មោះ អោម ឈីន បានដើរតាមហើយចាប់ដឹកដៃនាងចូលទៅព្រៃរបោះក្នុងដីឡូមួយកន្លែង និងបានចាប់រំលោភនាងបានសំរេច ក្រោយភ្លាមៗនោះដែរឈ្មោះ វ៉ុន សុរ៉ា ក៏បានចេញពីវង់ផឹកទៅចាប់រំលោភនាងជាលើកទី២ និងចុងក្រោយគេគឺឈ្មោះ រ៉ា វិត ក៏បានចាប់រំលោភនាងលើកទី៣គឺសុទ្ធតែបានសំរេចដូចៗគ្នា។
វគ្គទី២ឈ្មោះ អោម ឈីន បានចាប់អូសនាងទៅក្រោមដើមស្វាយចន្ទីចំងាយប្រមាណ១០ម៉ែត្រពី កន្លែងទី១ ហើយចាប់រំលោភនារីរងគ្រោះបានសំរេចជាលើកទី២ទៀត។ នៅក្នុងការរំលោភខាងលើនេះនារីរងគ្រោះបានស្រែកអោយគេជួយហើយក៏មាន អ្នកជិតខាងបានដឹងលឺផងដែរ និងមានបុរសម្នាក់បានលួចថតសកម្មភាពរបស់ឈ្មោះ អោម ឈីនក្នុងរូបភាពអាក្រាតទៀតផង និងមានស្ត្រីម្នាក់បានយកខោអោយនារីរងគ្រោះស្លៀកវិញដើម្បី បិទបាំងរាងកាយរបស់នាង។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋបានទូរស័ព្ទប្ដឹងសមត្ថកិច្ចមូលដ្ឋាននិង សមត្ថកិច្ចនគរបាលស្រុក។ នៅព្រឹកថ្ងៃទី១៦ វិច្ឆិកា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌស្រុកបានសហការជាមួយសមត្ថកិច្ចនគរបាល មូលដ្ឋានចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ហើយចាប់ខ្លួនជនល្មើសទាំង៣ខាងលើបាននៅវេលាម៉ោង១០ព្រឹកថ្ងៃដដែល។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសទាំង៣នាក់បានសារភាពថា ពួកគេពិតជាបាននាំគ្នាចាប់រំលោភនារីរងគ្រោះជាមនុស្សវិកលចរិត ពិតមែន។ ជនល្មើសទាំង៣នាក់ត្រូវបានសមត្ថកិច្ចស្រុកទឹកផុសកសាងសំណុំរឿងតាម នីតិវិធី បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានេះ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment