របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, November 18, 2013

កុមារី​អាយុ​៩​ឆ្នាំ​ច្រៀង​ស្រ​ដៀង​អ្នក​សំឡេង​មាស​ រស់​ សេរី​សុទ្ធា​ និង​ប៉ែន​ រ៉​ន

ភ្នំពេញ​ ៖​ កុមារី​ រិ​ទ្ធ​ សូ​នី​តា​ អាយុ​៩​ឆ្នាំ​ និង​ជា​កូនកំព្រា​ឪពុក​ម្ដាយ​រស់នៅ​ជា​មួយ​ជីតា​ មាន​ទេព​កោសល្យ​ខាង​សិល្បៈ​ ចម្រៀង​ដ៏​ពីរោះ​ក្រអួន​ ស្រ​ដៀង​ទៅ​នឹង​អ្នកចម្រៀង​ជំនាន់​ដើម​ អ្នកស្រី​ រស់​ សេរី​សុទ្ធា​ និង​អ្នកស្រី​ ប៉ែន​ រ៉​ន​ ដែល​ធ្វើ​ឱ្យ​អ្នក​ស្ដាប់​មិន​ជិនណាយ​ និង​កោត​ សរសើរ​ពី​សំនៀង​ដ៏​ពីរោះ​នេះ​ ។​

​លោក​ ឡុ​ង​ សេង​អួន​ អាយុ​៦១​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​ហូរ​លិច​ សង្កាត់​ព្រែក​ ហូរ​ ក្រុង​តា​ខ្មៅ​ ខេត្ដកណ្ដាល​ ដែល​ត្រូវ​ ជា​ជីតា​កុមារី​ រិ​ទ្ធ​ សូ​នី​តា​ បាន​ប្រាប់​នគរ​ វត្ដថា​ សូ​នី​តា​ គឺជា​ក្មេង​កំព្រា​ដែល​ឪពុក​ ម្ដាយ​បាន​បែក​តាំងពី​នាង​មាន​អាយុ​៣​ខែ​ គ្រានោះ​ ម្ដាយ​របស់​នាង​ទៅ​រស់នៅ​ជា​ មួយ​នឹង​ស្ដ្រី​ដូច​គ្នា​ (​ស្រី​ស្រឡាញ់​ស្រី​)​ ។​ ដោយឡែក​ឪពុក​ក៏​មាន​ប្រពន្ធ​ថ្មី​ទុក​ឱ្យ​ នាង​រស់នៅ​ឯកោ​ ទើប​លោក​សម្រេច​ យក​មក​ចិញ្ចឹម​បីបាច់​ថែរក្សា​ ឱ្យ​រៀន​ សូត្រ​ ដែល​ឆ្នាំ​នេះ​ រិ​ទ្ធ​ សូ​នី​តា​ រៀន​ថ្នាក់​ ទី​៤​ នៃ​សាលា​បឋម​សិក្សា​ហេង​សំ​រិ​ន​ ព្រែក​ពោធិ៍​ ។​

​លោក​ ឡុ​ង​ សេង​អួន​ បាន​បន្ដ​ថា​ តាំងពី​ក្មេង​អាយុ​បាន​៥-៦​ឆ្នាំ​ រិ​ទ្ធ​ សូ​នី​តា​ តែងតែ​ចូល​ចិត្ដ​ស្ដាប់​បទ​ចម្រៀង​បែប​ មនោសញ្ចេតនា​ពី​សម័យ​មុនៗ​ និង​បទ​ កន្ដ្រាក់​អារម្មណ៍​របស់​អ្នកស្រី​ ប៉ែន​ រ៉​ន​ ។​ ពេល​ដែល​ម្ដាយមីង​របស់​នាង​ឈ្មោះ​ ឡុ​ង​ សុជាតា​ ដែល​ត្រូវជា​កូន​របស់​ លោក​ច្រៀង​បទ​ចម្រៀង​អ្នកស្រី​ រស់​ សេរី​សុទ្ធា​ ,​ ប៉ែន​ រ៉​ន​ រូបគេ​តែងតែ​ស្ដាប់​ និង​ច្រៀង​តាម​រហូត​ដល់​នាង​ចេះ​ជាង​៤០​ បទ​យ៉ាង​ស្ទាត់ជំនាញ​ ទាំង​ការ​បញ្ចេញ​ ទេព​កោសល្យ​សំនៀង​ ស្ទើរតែ​ប្រហាក់​ ប្រហែល​ទៅ​នឹង​អ្នកចម្រៀង​សំឡេង​មាស​ ជំនាន់​ដើម​ អ្នកស្រី​ រស់​ សេរី​សុទ្ធា​ ,​ ប៉ែន​ រ៉​ន​ ។​ លោក​បន្ដ​ថា​ មុន​ដំបូង​ កុមារី​ រិ​ទ្ធ​ សូ​នី​តា​ ចូល​ចិត្ដ​បទ​(​ខ្នើយ​)​របស់​ កញ្ញា​ ស៊ុន​ ស្រី​ពេជ្រ​ ប៉ុន្ដែ​ក្រោយមក​ នាង​ក៏​បាន​យកចិត្ដទុកដាក់​ស្ដាប់​បទ​ ចម្រៀង​សម័យ​មុន​ទៅ​វិញ​ ដូច​ជា​បទ​ ពេល​មេឃ​ស្រទុំ​,​ រលក​ដួងចិត្ដ​,​ តើ​ថ្ងៃ​ ណា​បងវិល​វិញ​ របស់​អ្នកស្រី​ រស់​ សេរី​សុទ្ធា​ និង​បទ​ឈប់​ព្រួយ​ទៅ​បង​,​ ឆ្នាំ​ អូន​១៦​ ,​ ឆ្នាំ​អូន​៣១​ ,​ ក្រអូប​៣​ដង​ របស់​ អ្នកស្រី​ ប៉ែន​ រ៉​ន​ ដែល​បទ​ចម្រៀង​មិន​ តិច​ជាង​៤០​បទ​ នាង​ចេះ​ច្រៀង​យ៉ាង​ ស្ទាត់ជំនាញ​ ព្រមទាំង​បញ្ចេញ​នូវ​សូរ​ សៀង​ដ៏​អន្លង់​អ​ន្លោ​ច​ ធ្វើ​ឱ្យ​អ្នក​ស្ដាប់​ចាប់​ អារម្មណ៍​និង​កោតសរសើរ​ថា​ រិ​ទ្ធ​ សូ​នី​តា​ ពិតជា​មាន​សំឡេង​ស្រ​ដៀង​ទៅ​នាង​អ្នក​ ចម្រៀង​ជំនាន់​ដើម​ ។​

​កាលពីមុន​ រដូវ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​ រិ​ទ្ធ​ សូ​នី​តា​ ក៏​បាន​ប្រឡង​ចម្រៀង​សម័យ​ដើម​ ក្នុង​ចំណោម​បេក្ខជន​ជា​ច្រើន​នាក់​ នាង​ ទទួល​បាន​ជ័យ​លា​ភី​លេខ​១​ នៅ​ស្ថានីយ​ ទូរទស្សន៍​ CTN​ គឺ​បទ​ឈប់​ព្រួយ​ទៅ​បង​ របស់​អ្នកស្រី​ ប៉ែន​ រ៉​ន​ ។​ បើ​ទោះជា​ជ័យ​ លា​ភី​នេះ​ រិ​ទ្ធ​ សូ​នី​តា​ មិន​ទាន់​បាន​ទទួល​ ប្រាក់​ឧបត្ថម្ភ​ចំនួន​៣​លាន​រៀល​ពី​អ្នក​រៀប​ ចំការ​ប្រឡង​ចម្រៀង​សម័យនេះ​ក៏​ដោយ​ ប៉ុន្ដែ​តាម​រយៈ​ការ​បង្ហោះ​សំនៀង​ដ៏​សែន​ ពីរោះ​ក្រអួន​ ធ្វើ​ឱ្យ​ទស្សនិកជន​ជា​ច្រើន​ បាន​ស្គាល់​នាង​រហូត​ដល់​មានកម្ម​វិធី​ជប់​ លៀង​ រៀប​អាពាហ៍ពិពាហ៍​ ឡើង​ គេហដ្ឋាន​ សម្ពោធ​ហាង​ ។​ល​។​ នាង​ត្រូវ​ បាន​ម្ចាស់​កម្មវិធី​ ក្រុម​តន្ដ្រីករ​ ហៅ​នាង​ ទៅ​ច្រៀង​ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​គ្រាន់​ យក​មក​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ ថ្ងៃ​ ក៏​ដូច​ជា​ការ​រៀនសូត្រ​ ។​

​លោក​ ឡុ​ង​ សេង​អួន​ បាន​បន្ដ​ថា​ ខ្ញុំ​ រំភើបចិត្ដ​ណាស់​ ពេល​ដែល​បានឃើញ​ រាល់​កម្មវិធី​ផ្សេងៗ​ មាន​មនុស្ស​ចាស់​ ក្មេង​ពេញចិត្ដ​ រិ​ទ្ធ​ សូ​នី​តា​ បញ្ចេញ​សូរ​ សៀង​ មិនតែប៉ុណ្ណោះ​ មាន​សប្បុរសជន​ ជា​ច្រើន​ក៏​បាន​ផ្ដល់​ជា​ថវិកា​លើកទឹកចិត្ដ​ ដែល​ពេល​នេះ​ ក្រុម​គ្រួសារ​របស់​លោក​ ពី​មុន​គ្រាន់តែ​ជា​កម្មករ​ជាង​ផ្ទះ​ ក៏​មាន​ ជីវភាព​រស់នៅ​ប្រសើរ​ជាង​មុន​តាម​រយៈ​ ចៅស្រី​ទទួល​បានការ​ឧបត្ថម្ភ​ពី​សប្បុរសជន​នានា​រាល់​កម្មវិធី​ប្រគំ​ តន្ដ្រី​ម្ដងៗ​ ។​

​អ្នកស្រី​ ឆៃ​យ៉ា​ អាយុ​៤៨​ឆ្នាំ​ បាន​ និយាយ​ថា​ ខ្ញុំ​ធ្លាប់​ឮ​តែ​អ្នកស្រី​ រស់​ សេរី​សុទ្ធា​ បាន​ច្រៀង​បទ​ មេឃមី​ស្រទុំ​ និង​បទ​ តើ​ថ្ងៃ​ណា​បងវិល​វិញ​ ខ្ញុំ​ពេញ​ ចិត្ដ​និង​ត្រូវ​ពី​ជីវិត​រស់នៅ​ពិតៗ​របស់ខ្ញុំ​ ប៉ុន្ដែ​ពេល​ដែល​ខ្ញុំ​ឃើញ​កុមារី​ រិ​ទ្ធ​ សូ​នី​តា​ ច្រៀង​បទ​ខាងលើ​នេះ​ ខ្ញុំ​ស្ទើរតែ​ទប់ទឹក​ ភ្នែក​មិន​បាន​ ហាក់បីដូចជា​គាស់កកាយ​ ពី​ជីវិត​ស្នេហា​ អ្វី​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​ ជា​ច្រើន​ឆ្នាំ​កន្លង​មក​ ។​ អ្នកស្រី​បន្ដ​ថា​ សូ​នី​តា​ មាន​សំនៀងពីរោះ​ក្រអួន​និង​មាន​ ទេព​កោសល្យ​ផ្នែក​សិល្បៈ​ចម្រៀង​ សូ​ម្បី​ តែ​កាយវិការ​ ការ​លើកដាក់​សំនៀង​ ក៏​ ស៊ីសង្វាក់​ទៅ​នឹង​អត្ថន័យ​បទ​ចម្រៀង​ថែម​ ទៀត​ ។​

លោក​ ឡុ​ង​ សេង​អួន​ បាន​រំលឹក​ថា​ ខ្ញុំ​ក៏​មិន​នឹក​ស្មានថា​ ចៅស្រី​ រិ​ទ្ធ​ សូ​នី​តា​ មាន​ទេព​កោសល្យ​ផ្នែក​សិល្បៈ​ចម្រៀង​ ដែរ​ ពីព្រោះ​ម្ដាយ​របស់​គេ​ក៏​ដូច​ជា​ឪពុក​ ដែល​បែកបាក់​គ្នា​នោះ​ មិនមែន​ជា​អ្នក​សិល្បៈ​ ដូច្នេះ​នេះ​គឺ​ឧ​ប​និ​ស័​យ​របស់​នាង​ ដែល​មាន​ពី​កំណើត​ គួប​ផ្សំ​នឹង​ម្ដាយមីង​ ដែល​ជា​កូន​របស់ខ្ញុំ​ ឡុ​ង​ សុជាតា​ ចេះ​ច្រៀង​ ហើយ​មានកម្ម​វិធី​ម្ដងៗ​យក​នាង​ ទៅ​តាម​នោះ​ ទើប​រូបគេ​ចេះ​បទ​ចម្រៀង​ សម័យ​ដើម​ជា​ច្រើន​ ។​

​កុមារី​ រិ​ទ្ធ​ សូ​នី​តា​ មាន​ម្ដាយ​ឈ្មោះ​ ឡុ​ង​ សេរីរ​ដ្ឋា​ អាយុ​៣៥​ឆ្នាំ​ និង​ឪពុក​ ឈ្មោះ​ រ័​ត្ន​ សុវណ្ណ​រិ​ទ្ធ​ អាយុ​៣៦​ឆ្នាំ​ ដែល​ បច្ចុប្បន្ន​នេះ​ អ្នក​ទាំង​២​មិនដឹង​ជា​រស់នៅ​ ទីណា​ពិតប្រាកដ​ បន្ទាប់​ពី​ពួក​គាត់​បាន​ បោះបង់​ សូ​នី​តា​ ឱ្យ​រស់នៅ​រងារ​ឯកោ​ជា​ មួយ​ជីតា​ មុខរបរ​ជា​កម្មករ​ជាង​ផ្ទះ​ ប៉ុន្ដែ​ ពេល​នេះ​ នាង​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ ច្រើន​ពី​ទស្សនិកជន​ ដែល​សង្ឃឹមថា​ នឹង​ មាន​សប្បុរសជន​ក៏​ដូច​ជា​អ្នក​ស្រឡាញ់​ វិស័យ​សិល្បៈ​ នឹង​ជួយ​ឧបត្ថម្ភ​ក៏​ដូច​ជា​ លើក​ស្ទួយ​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ដើម្បី​ឱ្យ​នាង​មានឱកាស​សិក្សា​បាន​ចប់​ នៅ​ក្នុង​ត្រកូល​ដែល​ជួប​ប្រទះ​ភាព​ខ្វះខាត​នេះ​ ៕

 

 ប្រភពៈ នគរវត្ត

No comments: