ស៊ីអីអិនបានរៀបរាប់ថា លោកនាយកគ្រប់គ្រងក្រុមហ៊ុន Eang Heang Import Export co.Ltd លោក ហ៊ាង គីមសួ ដែលជាគណៈប្រតិភូម្នាក់បានទៅចូលរួមបានសរសេរក្នុងទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុនលោក ស្តីពីសកម្មភាពប្រកួតប្រជែងរកចំណាត់ថ្នាក់អង្ករល្អដាច់គេបំផុត ប្រចាំឆ្នាំ២០១៣ ហើយអង្ករកម្ពុជាត្រូវបានជាប់ចំណាត់ថ្នាក់លេខ១។
ការប្រកួត រសជាតិអង្ករនោះ បានបិទបញ្ចប់ កាលពីថ្ងៃទី២១វិច្ឆិកា ២០១៣ ដែលក្នុងនោះកម្ពុជាបាននាំគំរូអង្ករចំនួន ៦ប្រភេទ ទៅចូលរួមប្រកួត។ កាលពីឆ្នាំមុន កម្ពុជាបានទទួលពានរង្វាន់អង្ករឆ្ងាញ់ម្តងហើយ នៅក្នុងការប្រកួត នៅកោះបាលី ក្នុងប្រទេសឥណ្ឌូណេស៊ី៕
-------
ដោយនាវាៈ ប្រភពអត្ថបទយោង និងរូបភាព៖ គេហទំព័រស៊ីអីអិន
No comments:
Post a Comment