តាមសាក្សីបានឲ្យដឹងថា ក្រុមក្មេងស្ទាវទាំងពីរក្រុមនេះ មានគ្នាប្រមាណ១០នាក់ ក្នុងមួយក្រុម បាននាំគ្នាចូលទៅស៊ីផឹកនៅហាងតាចារ ម្តុំគល់ស្ពានព្រែកតាសេក លុះស្រវឹងបានទាស់សម្តីគ្នាចេញមកវិញ ក៏ដេញវាយគ្នាតាមបណ្តោយ ផ្លូវជាតិលេខ៦A បណ្តាលមនុស្ស ៣នាក់ ជិះម៉ូតូធ្លាក់ជង្ហុករងរបួសដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០នាទី រសៀលថ្ងៃទី២០ វិច្ឆិកា ២០១៣ ចំណុចមុខវត្តព្រែកលាភ សង្កាត់ព្រែកលាភ ខណ្ឌឫស្សីកែវ។ ដោយឡែកជនរងគ្រោះឈ្មោះ ១. ឡេង យ៉ា អាយុ ២៣ឆ្នាំ ភេទស្រី ២. រ៉ុម លីន អាយុ ២១ឆ្នាំ ភេទស្រី និង ៣.ឈ្មោះ រ៉ា ស័ក្តិ អាយុ ២០ឆ្នាំ ភេទប្រុស អ្នកទាំង៣ ជិះម៉ូតូជាមួយគ្នា រងរបួសរលាត់ដៃជើង។
ក្នុងពេលនោះដែរ សមត្ថកិច្ចបានឃាត់បានយុវជន ២នាក់ រួមទាំងម៉ូតូ ១គ្រឿង បញ្ជូនទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀបផងដែរ៕
ប្រភពៈ នាវា
No comments:
Post a Comment